cellcard cellcard

បណ្តាញសង្គមខ្មែរដើម្បីខ្មែរជួបជុំថ្នាក់ជាតិលើកទី១

ដោយ វ៉ែន រដ្ឋាវង្ស Share:

ភ្នំពេញ​ ខ្មែរថាមស៍ – ប្រសិនបើសកម្មជនលោក កែម ឡី អាចបានសំរេចអ្វីដែលគាត់ចង់ធ្វើ​ គេនឹងឃើញគណបក្សនយោបាយថ្មី មួយទៀត ដែលគេស្គាល់ថាជាបណ្តាញសង្គម ខ្មែរដើម្បីខ្មែរចូលក្នុងឆាកនយោបាយ នៅកម្ពុជានៅក្នុងឆ្នាំ ២០១៥។
 
និយាយទៅកាន់អ្នកគាំទ្រជាង ២០០នាក់នៅ ក្នុងវេទិការយៈពេលមួយថ្ងៃ នៅមជ្ឈមណ្ឌល អប់រំច្បាប់សំរាប់សហគមន៍ លោក ឡី បានបកស្រាយ ពីគោលបំណងរបស់គណបក្ស។ ការជួបជុំគ្នានោះពិភាក្សាពីទស្សនៈគំនិតនៃបណ្តាញ សង្គមខ្មែរដើម្បីខ្មែរនេះ ពីផែនការ​សំរាប់ឆ្នាំ២០១៥ ពីរចនា សម្ព័ន្ធស្ថាប័ននិង និតិវិធី សំរាប់គ្រប់គ្រងការបង្កើត គណបក្ស នយោបាយ។
 
លោកបណ្ឌិត កែម ឡី ស្ថាបនិក បណ្តាញខ្មែរ ដើម្បីខ្មែរ បាននិយាយថានៅដើម ឆ្នាំ ២០១៥ លោកសង្ឃឹមថា នឹងអាចបង្កើតសាខាថ្នាក់មូល ដ្ឋាន ចំនួន២៥  ហើយនឹងបន្ថែម រហូតដល់ចំនួន ២០០ នៅដំណាច់ឆ្នាំ២០១៥។
 
លោក ឡី មានយោបល់ថា “បណ្តាញខ្មែរដើម្បីខ្មែរនឹងផ្សព្វផ្សាយ ចំណេះដឹងពីនយោបាយប្រជាធិបតេយ្យ និងសិទ្ធិក្នុងការបង្កើតគណបក្ស នយោបាយ ដល់ប្រជាពលរដ្ឋ” ។

គាត់បាននិយាយថា​ការស្ទាបស្ទង់មតិឯកជនមួយបានវាយតម្លៃទៅលើ “ប្រជាធិបតេយ្យផ្ទៃក្នុង” របស់បណ្តាគណបក្ស មួយចំនួនបច្ចុប្បន្ន។ ការស្រាវជ្រាវរបស់គាត់បានរកឃើញថា គណបក្សសង្រ្គោះជាតិបានទទួល ពិន្ទុ២៥ភាគរយ ចំណែកគណបក្សប្រជាជនកម្ពុជាទទួលបានត្រឹមតែ ៨ភាគរយប៉ុណ្ណោះ។
 
គាត់បាននិយាយថា ការស្ទាបស្ទង់មតិនេះ ផ្អែកទៅលើចំលើយពីអ្នកចូលរួមចំនួន២០០ នាក់ ហើយគាត់បន្ថែមថាគាត់នឹងពង្រីកចំនួនអ្នកចូលរួម ក្នុងការស្រាវជ្រាវនេះអោយដល់ ១,០០០នាក់។ គាត់បន្តទៀតថាថ្នាក់ដឹកនាំក្រុមនៅមូលដ្ឋាន នឹងត្រូវជ្រើសរើសតាមរយៈការបោះឆ្នោតជាសកល  មិនមែនតាមរយៈការតែង តាំងដូចគណបក្សដទៃទេ។ លើសពីនេះទៀតថ្នាក់ដឹកនាំមូលដ្ឋានទាំងនេះ នឹងមានកំរិតអាចធ្វើការឈរឈ្មោះបានតែពីរអាណត្តិ ប៉ុណ្ណោះ។
 
សមាជិកបណ្តាញកសិករមកពីខេត្តកំពង់ចាមមួយរួបគឺលោកស្រី ហ៊ុន សុខឃេង បាននិយាយថា នៅពេលដែលគេបង្កើតគណបក្សថ្មី គាត់នឹងចូលរួមគាំទ្រគណបក្សនោះ។
“ប្រសិនបើថ្នាក់ដឹកនាំរបស់ខ្ញុំ (ប្រធានបណ្តាញកសិករ) ចូលរួមជាមួយ គណបក្សថ្មីមួយ ខ្ញុំ គិតថាគាត់នឹងទទួលបានជោគជ័យក្នុងការប្រកួតប្រជែងយកកៅអីក្នុងសភាដោយសារ គាត់មានសមាជិកជាកសិករនៅតាមបណ្តាខេត្តរួចទៅហើយ” លោកស្រីបាននិយាយ។
 
លោក ឡី បានបន្តបញ្ជាក់ថាសាខានៅតាម មូលដ្ឋាននិមួយៗ នឹងត្រូវរកថវិកាដើម្បីទ្រទ្រង់សកម្មភាពរបស់គេផ្ទាល់ខ្លួន។ គាត់បន្ថែមថាក្រុមនៅមូលដ្ឋាន នឹងមិនចាំបាច់ត្រូវការផ្សព្វផ្សាយខិត្តប័ណ្ណ ឬឯកសារឃោសនាផ្សេងៗ ទៀតឬរូបសញ្ញាគណបក្សនោះទេដោយសារ ពួកគេមានបណ្តាញ នៅមូលដ្ឋានរឹងមាំដែល បានបង្កើតឡើងរួចទៅហើយ។ i

Previous Article

យុវវ័យឆ្នើម៖ អនាគតអ្នកជំនាញច្បាប់សមុទ្ររបស់កម្ពុជា

Next Article

ធនាគារអភិវឌ្ឍន៍អាស៊ី៖ កម្ពុជាត្រូវពង្រីកមូលដ្ឋានសេដ្ឋកិច្ចដើម្បីរក្សានិរន្តភាពកំនើន