cellcard cellcard

ក្រុមហ៊ុនបច្ចេកវិទ្យាក្នុងស្រុកទទួលបានជោគជ័យ

ដោយIsmail Vorajee Share:

ភ្នំពេញ ខ្មែរថាមស៍ – ក្រុមហ៊ុន សំភុម (Sompom) គឺជាក្រុមហ៊ុនបច្ចេកវិទ្យា ឈានមុខគេមួយនៅក្នុងទីផ្សារ ផលិតកម្មវិធីសំរាប់ទូរស័ព្ទនៅ កម្ពុជាដ៏ក្មេងខ្ចី។ ក្រុមហ៊ុន “ស្ទូឌីយូច្នៃប្រឌិត” នេះបានទទួលជោគជ័យមួយចំនួនតាមរយៈ វិធីសាស្រ្តបង្កើតកម្មវិធី សំរាប់ទូរស័ព្ទដៃដែល មានលក្ខណៈប្លែក។  ក្រុមរបស់ សំភុម បានបង្កើតហ្គេមដែល ទទួលបានជោគជ័យខ្ពស់ដូចជាហ្គេមឈ្មោះ Numbees ដែលជាហ្គេម លក្ខណៈអប់រំគណិតវិទ្យា និងហ្គេមឈ្មោះ Brainsquare ដែលជាហ្គេមដោះស្រាយបញ្ហាដោយប្រើបញ្ញា។
 
លោក ម៉ុម ជេរេមី ដែលជាស្ថាបនិកម្នាក់ របស់ក្រុមហ៊ុននេះ បានផ្តល់បទសម្ភាសន៍មួយ ដល់កាសែតខ្មែរថាមស៍ និយាយអំពីទីផ្សារ កម្មវិធីទូរស័ព្ទនៅកម្ពុជា និងបកស្រាយបញ្ហា ខ្លះពីអតីតកាលបច្ចុប្បន្ន និងអនាគតរបស់ ក្រុមហ៊ុនរបស់លោក។
 
តើលោកអាចធ្វើការណែនាំខ្លួន និងណែនាំសង្ខេប ពីក្រុមហ៊ុនរបស់លោកបានទេ?
 
សំភុម មានស្ថាបនិកពីរនាក់ ដែលម្នាក់ទៀត ឈ្មោះ រ៉ូឌី រូស្សាមន់។ រ៉ូឌី គឺជាប្រធានផ្នែក សិល្បៈ ទទួលបន្ទុកការងារ រចនា និងសិល្បៈ។ ខ្ញុំ ជាប្រធានផ្នែកបច្ចេកទេស ទទួលបន្ទុកការ ងារអភិវឌ្ឍកម្មវិធីសំរាប់ទូរស័ព្ទ។
 
ក្រុមការងាររបស់ សំភុម សុទ្ធតែជាវិស្វករធ្វើ កម្មវិធីកុំព្យូទ័រ និងអ្នករចនាម៉ូត  ហើយការិយា ល័យ របស់យើងមានទីតាំងនៅភ្នំពេញ។
 
សូមលោកជួយពន្យល់ពីប្រវត្តិ ដែលលោកបាន ចាប់ផ្តើមចូលរួមការងារក្នុងវិស័យបច្ចេកវិទ្យានេះ

ខ្ញុំបានជួប រ៉ូឌី នៅភ្នំពេញ ហើយអ្វីដែលពួក យើងមានរួមគ្នានោះ គឺចំណង់ចំនូលចិត្តក្នុងការបង្កើតហ្គេមរបស់យើងផ្ទាល់។ ការវិវត្តនរបស់ទីផ្សារកម្មវិធីសំរាប់ទូរស័ព្ទដៃ ដូចជាទីផ្សាររបស់កម្មវិធី អេពផលនិង ហ្គូហ្គល បានធ្វើអោយយើងយល់ថា នេះជាឱកាសល្អសំរាប់ក្រុមហ៊ុនបង្កើតកម្មវិធីឯករាជ្យ។
 
តើការទទួលជោគជ័យរបស់កម្មវិធីដែលក្រុមហ៊ុន លោកបង្កើតបានធ្វើអោយលោកភ្ញាក់ផ្អើលឬទេ?
 
ការទទួលបានជោគជ័យ របស់កម្មវិធីទូរស័ព្ទ មួយ មិនមែនចេះតែកើតឡើងដោយឯកឯង នោះទេ។ ដូច្នេះហើយ នៅពេលដែលគេផ្តល់ ការចាប់អារម្មណ៍ មកលើកម្មវិធី របស់យើង នោះវាសបញ្ជាក់ អោយឃើញ ពីការខិតខំតស៊ូ ប្រឹងប្រែងរបស់យើង។
 
មានករណី លើកលែងមួយចំនួនដែរ ដូចជា ហ្គេមមួយ ដែលមានឈ្មោះថា Flappy Bird ដែលទទួល បានចំណាប់អារម្មណ៍ ដំបូងពី សំណាក់អ្នក ដែលផ្សព្វផ្សាយបន្តដ៏ល្បីល្បាញ  ម្នាក់។ ប៉ុន្តែជាធម្មតា កម្មវិធីនិមួយៗ ដែល ទទួល បានជោគជ័យ គឺសុទ្ធតែជាលទ្ធផលនៃ ការខិតខំប្រឹងប្រែងទាំងអស់។
 
ការផលិតកម្មវិធីហ្គេម ដែលល្អមួយ គឺជាតំរូវ ការអប្បបរិមានៅពេលនេះ។ ប៉ុន្តែវាមិនគ្រប់ គ្រាន់ទេ។ យើងក៏ត្រូវបានគេចុះផ្សាយនៅក្នុង ទីផ្សារកម្មវិធីក្រុមហ៊ុន អេពផល នៅប្រទេស ជប៉ុន សំរាប់ស្នាដៃកម្មវិធីហ្គេមទី មួយរបស់ យើងគឺហ្គេម Numbees។ ដោយសារតែការចុះ ផ្សាយនេះ បានធ្វើអោយហ្គេម  របស់យើងជាប់ ជាកម្មវិធី  ហ្គេមមានលក្ខណៈអប់រំ កំពូលមួយ នៅប្រទេស ជប៉ុន។ អញ្ចឹងពួកយើងក៏មានការ ភ្ញាក់ផ្អើលខ្លះដែរ។
 
ប៉ុន្តែ សំរាប់អ្នកធ្វើកម្មវិធីទាំងអស់ការដែលទាក់ទាញចំណាប់អារម្មណ៍ ពីអតិថិជនគឺជាបញ្ហាលំបាកបំផុត។   មានការងារជាច្រើនដែលគេត្រូវធ្វើដើម្បីបានសំរេចនូវលទ្ធផលនេះ ដូចជាទីផ្សារ និងការផ្សាយពាណិជ្ជកម្ម។
 
តើបច្ចេកវិទ្យាមានសារៈសំខាន់យ៉ាងណា ក្នុងការជួយការអភិវឌ្ឍន៍នៅកម្ពុជា?
 
ការងារសំខាន់ ដែលយើងត្រូវធ្វើ គឺស្វែងរក គំនិតណាមួយដែលមានប្រយោជន៍។ ទីក្រុង ភ្នំពេញ មិនមែនជាប្រទេសកម្ពុជា ទាំងមូល នោះទេ។ មានវិស័យជាច្រើនទៀតដែលត្រូវការ វិនិយោគ ឬច្នៃប្រឌិតថ្មី ដូចជាទឹកស្អាតអគ្គីសនី និងប្រព័ន្ធអ៊ីធើណិតដែលមានតំលៃថោក។
 
គេអាចមានគំនិតច្នៃប្រឌិត យ៉ាងល្អមួយដែល ប្រើការពិតសិប្បនិមិត្ត ឬក៏បច្ចេកវិទ្យាតភ្ជាប់ ដោយមិនបាច់មានខ្សែ ប៉ុន្តែប្រសិនបើគ្មាន ហេដ្ឋារចនាសម្ព័ន្ធ ឬក៏មនុស្សមិនទាន់មាន ទំលាប់ដូចនោះទេ បច្ចេកវិទ្យាក៏មិនអាចធ្វើអ្វីបានច្រើនដែរ។
 
ជាការពិតណាស់ មានវិស័យជាច្រើនដែល បច្ចេកវិទ្យា អាចជួយជំរុញអោយឆាប់សំរេច គោលដៅ នៃការអភិវឌ្ឍន៍បាន។ ការបង្កើត បច្ចេកវិទ្យាដោយប្រើប្រព័ន្ធអ៊ីនធើណិតសំរាប់ ទូរស័ព្ទដៃ គឺជាឧទាហរណ៍មួយ។
 
តើអ្វីជាគំរោងទៅអនាគតរបស់ក្រុមហ៊ុនលោក?
 
ឥឡូវ យើងកំពុងធ្វើអ្វីៗទាំងអស់ដែលយើងអាចធ្វើបានដើម្បីអោយហ្គេមរបស់យើងទទួលបានជោគជ័យ។ យើងមានគំនិតជាច្រើនទៀតរាប់មិនអស់ ប៉ុន្តែយើងត្រូវដើរទៅមុខ មួយជំហានម្តងមួយជំហានម្តង។
 
តើមានកម្មវិធី ឬគំនិតថ្មីអីដែលក្រុមការងារលោកកំពុងតែបង្កើតទេ?
 
រហូតមកដល់សព្វថ្ងៃនេះកម្មវិធីហ្គេមរបស់ យើងសុទ្ធតែមានលក្ខណៈអប់រំដូចជាល្បែងប្រើប្រាជ្ញាល្បែងប្រើអក្សរ។ យើងចង់បង្កើតកម្មវិធីហ្គេម ដែលមានលក្ខណៈជាសកម្មភាពច្រើន ឬមានលក្ខណៈរំភើបទៅអនាគត៕ 

Previous Article

រដ្ឋាភិបាលអាចហាមអ្នកមានសញ្ជាតិពីរធ្វើការងារធំ

Next Article

ម៉ាស់ កំពុង កើនប្រជា ប្រិយភាព