សំបូរ ៖ និមិត្តសញ្ញានៃការអភិរក្ស

ដោយ Marina Shafik No Comments Share:

ដំរីសំបូរ កំពុងមុជទឹកនៅក្នុងបឹងធម្មជាតិ (រូបថត Jemma Bullock)
 
ភ្នំពេញ ខ្មែរថាមស៍ –​​ សំបូរ ជាដំរីដែលគេឧស្សាហ៍ ឃើញនៅ ទីក្រុងភ្នំពេញ ចុងក្រោយគេបំផុត បានទៅដល់កន្លែងជំរក ដែលខ្លួន នឹងចូល និវត្តន៍ នៅក្នុងខេត្តមណ្ឌលគីរីនោះហើយ។
 
ម្ចាស់ដំរីនេះ ឈ្មោះ ស៊ីន សន និង ទ្រមាក់ដំរី ឈ្មោះ    អីុម សុផល     បានរួមដំណើរជាមួយសត្វ​  ដំរីនេះ អស់រយៈពេលបួនថ្ងៃ ដើម្បីទៅដល់ មណ្ឌលគីរី។ គេបានឈប់នៅតាមផ្លូវជាច្រើន កន្លែង និងបានផ្តល់ចំណីជាដើមចេកជាច្រើន មុនពេលគេ ទៅដល់គោល ដៅ របស់គេដែល​ ជាកន្លែងមួយរបស់កម្មវិធី ជ្រលងភ្នំដំរី កាល​ពី​​ថ្ងៃពុធ សប្តាហ៍មុន។
 
ដំរីដែល មានទម្ងន់ជាង ៤តោន មួយក្បាល នេះបានចាប់ផ្តើម ធ្វើការដឹកជញ្ជូន អ្នកទេស ចរណ៍ នៅភ្នំពេញ ក៏ដូចជាអន្តរជាតិនៅវត្តភ្នំ ចាប់តាំងពីដើមទសវត្ស ឆ្នាំ ១៩៩០មកម្លេះ។ បន្ទាប់មកដំរីនេះមានរបួសជើង ហើយត្រូវ​សំ​រាកមួយរយៈ និងបន្ទាប់មកទៀត អ្នកស្រលាញ់​ សត្វមួយចំនួន ក៏បង្ខំចិត្ត ដាក់ដំរី ដ៏ល្បី​ ឈ្មោះ​ មួយ​ក្បាលនេះ អោយចូលនិវត្តន៍។ ដំរីមួយ​ ក្បាល​នេះ មិនដែលបានឃើញ សត្វ ដំរី ផ្សេង​ ទៀត អស់រយៈកាលជាង ១៥ឆ្នាំ ហើយ។  តើ ដំរីនេះបានសំរបខ្លួន យ៉ាងណាដែរ នៅក្នុង បរិស្ថានថ្មី?
 
លោកស្រី Jemma Bullock អ្នកគ្រប់គ្រងកម្ម វិធីជ្រលងភ្នំដំរី បានបញ្ជាក់ថា សំបូរ បានទៅ ដល់ទីជំរកចូលនិវត្តន៍ របស់ខ្លួនដោយសុវត្ថិ ភាព ហើយកំពុងតែសំរបខ្លួន យ៉ាងរលូនទៅ ក្នុងទីជំរកថ្មីនេះ។
 
“សំបូរ មិនទាន់បានជួបដំរីផ្សេងទៀត នៅ ឡើយទេ ហើយយើងកំពុងអោយគាត់សំរាក បន្តិចសិន” លោកស្រីបានប្រាប់កាសែត ខ្មែរ ថាមស៍។ “គាត់មានសុខភាពល្អធម្មតាទេគាត់ បានចូលទៅរក ចំណីនៅក្នុងព្រៃ” លោកស្រី បានបន្ថែម ដោយទឹកចិត្តសប្បាយរីករាយ។
 
ប្រិយមិត្តនៅលើបណ្តាញ យ៉ូធូប ដែលមាន ឈ្មោះ KhmerHot99 ម្នាក់បានបង្ហោះរូបវីដេអូ របស់សំបូរ កំពុងដើរ នៅក្នុងព្រៃ។ ទ្រមាក់ របស់គាត់ នៅក្នុងវីដេអូនេះ បានដើរជាមួយ ដោយកាន់កន្ទុយរបស់ដំរី ដែលមានអាយុ ៥៤ឆ្នាំនេះ ដោយថ្មមៗ ដើម្បីផ្តល់ការធានាថា មានអ្នកដែលធ្លាប់ស្គាល់គ​េបាននៅជិត។​ គាត់ បាន ធ្លាប់ដើរនៅលើផ្លូវកៅស៊ូ ដែលក្តៅ នៅក្នុង​ ទីក្រុង អស់រយៈពេល​ដ៏យូរ ហើយមានលក្ខណៈ​ ស៊ាំ​នឹងមានមនុស្សម្នា​ នៅជិត​​ច្រើន។ ប៉ុន្តែ​ឥឡូវ គាត់អាចដើរនៅក្នុងព្រៃដែលមានម្លប់​ដើមឈើធំៗ និងអាចដើរឆ្លងកាត់អូរ​​ និងព្រែក ​ ហើយរស់នៅក្នុងបរិស្ថាន ដែលមាន​សត្វផ្សេងៗ ទៀតនៅជុំវិញខ្លួន។
 
មានអ្នកទៅទស្សនា កន្លែងរបស់កម្មវិធីជ្រលង ភ្នំដំរីមួយក្រុម បានឃើញសំបូរ ហើយបាន ដើរ តាមថតរូបគាត់ មើលទៅដូចជាចាត់ទុក គាត់ជាតារាល្បីម្នាក់ដែរ។ ពួកគេសប្បាយចិត្ត ដែលបានឃើញ ដំរីដែលមានលក្ខណៈប្រវត្តិសាស្រ្តមួយក្បាលនេះ។
 
រឿងរ៉ាវប្រវត្តិរបស់ សំបូរ បានទទួលចំណាប់ អារម្មណ៍ ពីសាធារណៈជន ក៏ដូចជាប្រព័ន្ធ ផ្សព្វផ្សាយ ទូទាំងពិភពលោកយ៉ាងច្រើនដែល ធ្វើអោយដំរីមួយក្បាលនេះក្លាយទៅជានិមិត្តរូប នៃការអភិរក្ស។
 
លោក សន ដែលជាម្ចាស់ដំរីនេះអាចទទួល បានលុយប្រហែល ២ម៉ឺន ដុល្លា ប្រសិនបើ គាត់ លក់ដំរីនេះ ប៉ុន្តែគាត់បានសំរេចចិត្តផ្តល់ ដំរីនេះ ជាអំណោយដល់កម្មវិធី ទេសចរណ៍ គ្មានផ្សែងវិញ។ គោលបំណង សំខាន់របស់ គាត់គឺ ចង់ឃើញសំបូរ មានជំរកសមរម្យជាផ្ទះ របស់ខ្លួន និងបន្តរស់នៅដោយ សុខសាន្ត។
 
គាត់បាននិយាយថា គាត់បានចាត់ទុក សំបូរ ដូចជា ប្អូនស្រី របស់គាត់ម្នាក់ដែរ ដែលធ្វើ អោយ គាត់មិនអាចដាច់ចិត្តលក់សាច់ឈាមគ្រួសាររបស់ខ្លួនម្នាក់បានទេ៕ 
 

ដំរីដ៏ល្បីល្បាញនេះ កំពុងចាប់ផ្តើមរស់នៅក្នុងព្រៃធម្មជាតិ (រូបថត Jemma Bullock)

Share and Like this post

Related Posts

Previous Article

ស្ថានីយប្រេងនៅកម្ពុជាត្រូវការល័ក្ខខ័ណ្ឌសុវត្ថិភាពខ្ពស់

Next Article

ប្រធានក្រុមហ៊ុន ស្មាត ថា នឹងមាន iPhone មកទៀត