ក្រុមហ៊ុន ស្មាត និង ហ្វេសប៊ុក ផ្តល់សេវាថ្មី

ដោយ Ismail Vorajee No Comments Share:

ក្រុមហ៊ុនទូរស័ព្ទដៃ ស្មាត ចង់បង្កើនអតិថិជនប្រើប្រាស់ បណ្តាញហ្វេសប៊ុក តាមរយៈការផ្តល់សេវាថ្មីៗសំរាប់ទូរស័ព្ទដៃជាច្រើន (រូបថត Reuters )
 
 
ភ្នំពេញ ខ្មែរថាមស៍ –​​ ក្រុមហ៊ុនទូរស័ព្ទដៃស្មាត បានសម្ពោធន៍ ដាក់អោយប្រើប្រាស់កម្មវិធីថ្មី មួយដែលមានគោលបំណង​ ធ្វើអោយការប្រើ​​ ប្រាស់បណ្តាញ ហ្វេសប៊ុក របស់ អតិថិជនកាន់ តែងាយស្រួលថែមទៀត។ កញ្ចប់សេវាថ្មីនេះ រាប់បញ្ចូល ទាំងសេវាប្រើប្រាស់ហ្វេសប៊ុកគ្មាន   កំណត់​សេវាប្រើហ្វេសប៊ុក​ សំរាប់ទូរស័ព្ទធម្មតា មិន​បាច់ភ្ជាប់ទៅ នឹងប្រព័ន្ធ អីុនធើណីត និង សេវា​ផ្ញើរសារតាមហ្វេសប៊ុក។
 
សេវាថ្មីនេះ អនុញ្ញាត្តអោយអតិថិជនក្រុមហ៊ុន ស្មាត អាចចុះឈ្មោះប្រើកម្មវិធី ហ្វេសប៊ុក បាន តាមរយៈ ពីរដំណាក់កាល ដោយ ក្រុមហ៊ុន​ បង្កើត ID ពិសេសមួយដោយស្វ័យប្រវត្តិ សំរាប់រាល់អតិថិជនដែលប្រើប្រាស់លេខ ស្មាត ទាំងអស់។ អតិថិជនគ្រាន់តែត្រូវបង្កើតលេខកូដមួយ និង profile មួយប៉ុណ្ណោះ ដើម្បីចាប់ ផ្តើមប្រើប្រាស់​ ហ្វេសប៊ុក នៅលើទូរស័ព្ទ របស់​គេ។
 
ក្រុមហ៊ុន ស្មាត ក៏បានណែនាំអតិថិជនផង​ ដែរសំរាប់ជំរើសមួយទៀតហៅថា ​“ហ្វេសប៊ុក​ មិនកំណត់” ដែលអនុញ្ញាត្ត​អោយអតិថិជន ទទួល​​ទិន្នន័យ សំរាប់កម្មវិធី ហ្វេសប៊ុកគ្មាន​ កំណត់ ដោយបង់តែ ៥ សេន ដុល្លា ក្នុងមួយ​ថ្ងៃ ឬក៏ ២ដុល្លា សំរាប់រយៈពេលបីខែ។
 
សំរាប់អតិថិជន ដែលប្រើប្រាស់ទូរស័ព្ទ ដែល មិនអាចប្រើប្រាស់ អីុនធើណីតបាន គេអាច ភ្ជាប់សេវា Facebook USSD របស់ក្រុមហ៊ុន ស្មាត ដោយបង់ថ្លៃត្រឹមតែ ៣០សេនដុល្លា ក្នុងមួយសប្តាហ៍។ សេវា Facebook USSD អនុញ្ញាត្ត អោយអតិថិជន សរសេរ status របស់គេ បង្ហោះរូបថត ផ្ញើរសារសរសេរ និង ទទួលមតិផ្សេងៗ ទទួលឬបដិសេធ សំនើរសុំ ធ្វើជាមិត្ត និងធ្វើការងារមួយ ចំនួនទៀតនៅក្នុង ហ្វេសប៊ុក។ លើសពីនេះ ទៀត ក្រុមហ៊ុនស្មាត ក៏មានផ្តល់ សេវាផ្ញើរសារតាមហ្វេសប៊ុកដែល​ មានតំលៃត្រឹមតែ ១សេន ដុល្លា សំរាប់សារ មួយប៉ុណ្ណោះ។ សេវានេះ អាចអោយអតិថិជន សរសេរ status ឬក៏បង្ហោះសារ ទៅកាន់មិត្តភក្តិ របស់គេបាន។
 
នៅក្នុងសេចក្តីប្រកាស ពត៌មានរបស់ក្រុមហ៊ុន នាយកប្រតិបត្តិរបស់ក្រុមហ៊ុន លោក Thomas Hundt សង្ឃឹមថាសេវាថ្មីៗនេះ នឹងជួយជំរុញ អោយមានអ្នកប្រើប្រាស់ អីុនធើណីត កាន់តែ ច្រើនទៀតនៅកម្ពុជា។ “សេវា អីុនធើណីត របស់យើងគ្របដណ្តប់លើ ១០០ភាគរយ ទូ ទាំងប្រទេសកម្ពុជា” លោកបាននិយាយ។
 
“ការចូលរួមជាមួយ សហគមន៍អ្នកប្រើប្រាស់ ហ្វេសប៊ុក គឺជាកត្តាជំរុញមួយសំរាប់​ ក្នុងការ ប្រើប្រាស់ អីុនធើណីតចល័ត ហើយយើងមាន គោលបំណង ធ្វើអោយការប្រើប្រាស់ ហ្វេស ប៊ុក មានការងាយស្រួល និងមានតម្លៃថោកបំផុតតាមដែលយើងអាចធ្វើបាន”។
 
“គំរោង ហ្វេសប៊ុក មិនកំណត់ជាសេវាល្អបំផុត សំរាប់អ្នកដែលចូលចិត្ត​បង្ហោះរូបថត។ ​​ ជា​ មួយ នឹង គំរោងនេះ អតិថិជន អាចបង្ហោះរូបថត មួយ រៀងរាល់នាទីក៏បាន បើគេចង់” លោក Hundt បានបន្ថែម។
 
ក្រុមហ៊ុន Smart Axiata Co., Ltd គឺជាក្រុម ហ៊ុនទូរគមនាគមន៍ធំបំផុតទី២ នៅកម្ពុជាដែល មានអតិថិជនចំនួនជាង ៦លាននាក់។ កាល ពីខែមករា ឆ្នាំ ២០‌១៤ ក្រុមហ៊ុននេះ​ បាន សម្ពោធន៍ ដាក់អោយប្រើប្រាស់នូវ ប្រព័ន្ធ 4G LTE ដែលធ្វើអោយក្រុមហ៊ុននេះ ជាអ្នក ផ្តល់សេវា ទូរគមនាគមន៍ ដំបូងគេនៅកម្ពុជា ដែលផ្តល់ សេវា 4G ៕ 

Share and Like this post

Related Posts

Previous Article

យុវវ័យឆ្នើម៖ ធឿន រឿន

Next Article

ទន្លេ ៖ ការផលិត វាយនភណ្ឌ បែបថ្មី