ទំព័រយុវវ័យឆ្នើម៖ ជា ឆេង សុបិន្តចង់ធ្វើជាមន្រ្តីរាជការ

ដោយ​ វ៉ា សុនីកា No Comments Share:

ជា ឆេង ជានិស្សិតនៅស្ថាប័នឧត្តមសិក្សាបី រួមទាំងសាលាភូមិន្ទរដ្ឋបាលផង (រូបថតផ្តល់ដោយ​ ជា ឆេង)
 
 
ភ្នំពេញ​ ខ្មែរថាមស៍ – ជា ឆេង វ័យ២៤ឆ្នាំ គឺជា និស្សិតម្នាក់ នៃសាលាភូមិន្ទរដ្ឋបាល ដែលកំ ពុងព្យាយាម ធ្វើអោយបានសំរេចនូវក្តីសុបិន្ត របស់ប្អូន ក្នុងការចង់ក្លាយជាមន្ត្រីរាជការមួយ រូប។
 
ឆេង មានក្តីសុបិន្តបែបនេះតាំងពីគាត់នៅមាន វ័យកុមារមកម្លេះ។ គាត់បានខិតខំរៀនសូត្រ យ៉ាងមធ្យ័ត ដើម្បីទទួលបានអាហារូបករណ៍ សិក្សា ថ្នាក់បរិញ្ញាប័ត្រផ្នែករដ្ឋបាលសាធារណៈ  នៅ ឆ្នាំ២០០៩ ហើយដែលគាត់បានបញ្ចប់​កាលពីឆ្នាំ២០១៣កន្លងមក។
 
គាត់ជាកូនប្រុសម្នាក់ ក្នុងគ្រួសារកសិករមួយ នៅខេត្តបាត់ដំបង ហើយមានតែគាត់ម្នាក់ ប៉ុ​ណ្ណោះដែល មានក្តីសុបិន្តចង់ក្លាយខ្លួន ជាមន្ត្រី សាធារណៈ។ កាលពីពេលគាត់នៅរៀនថ្នាក់ វិទ្យាល័យ គាត់បានដឹងយ៉ាងច្បាស់ថា ដើម្បី ក្លាយខ្លួនជាមន្ត្រីរាជការ ថ្នាក់ខ្ពស់មួយរូបគាត់ ត្រូវចូលរៀនសាលាភូមិន្ទរដ្ឋបាល។
 
គាត់​ បានសំរេចបំណងរបស់់ខ្លួនដោយបាន​ ប្រលង ជាប់ចូលរៀននៅសាលាភូមិន្ទរដ្ឋបាល  ដែលជា ស្ថាប័នបណ្តុះបណ្តាល មន្រ្តីរាជការ ថ្នាក់ខ្ពស់មួយ កាលពីឆ្នាំ ២០១៣។ គាត់បាន​ ជាប់ជាបេក្ខជនមួយរូប ក្នុងចំណោមបេក្ខជន​ តែ ៦០នាក់ រៀងរាល់ឆ្នាំ ដែលជាប់​ ​ចូលរៀន សាលានេះ។ គាត់នៅសល់រយៈពេលមួយឆ្នាំ​ទៀត ដើម្បីបញ្ចប់ការសិក្សានៅស្ថាប័ននេះ។
 
ជាមួយគ្នានេះដែរ គាត់ក៏កំពុងតែបន្តការ សិក្សា ថ្នាក់អនុបណ្ឌិត ផ្នែករដ្ឋបាលសាធារណៈនៅ សកលវិទ្យាល័យភូមិន្ទនិតិសាស្ត្រ និង សេដ្ឋ កិច្ច ហើយក៏កំពុងបញ្ចប់ឆ្នាំទីបួន សំរាប់ថ្នាក់ បរិញ្ញាប័ត្រ​ អក្សរសាស្រ្តអង់គ្លេស មួយទៀត​នៅ​​សកលវិទ្យាល័យកម្ពុជា។
 
ឆេង​ បាននិយាយថា គាត់​មានក្តីសុបិន្តជាយូរ មកហើយ ចង់ក្លាយជាមន្រ្តីរាជការបំរើការនៅ ក្រសួងមហាផ្ទៃ។ គាត់​​ គិតថា ដើម្បីសំរេចបាន ក្តីសុបិន្តនេះ គាត់​ត្រូវពង្រឹងសមត្ថភាព របស់ គាត់​ផ្ទាល់ខ្លួនជាមុនសិន។
 
“បើសិនជាយើង ចង់ក្លាយជាអ្នកដឹកនាំ ទៅ អនាគត យើងត្រូវការអោយ មានចំណេះដឹង សមត្ថភាព និងសីលធម៌” គាត់​បាននិយាយ។ លើសពីនេះទៀត ការចូលរួម ក្នុងការងារសង្គម ក៏ជាកត្តាសំខាន់ សំរាប់មន្រ្តីរាជការ ដែរ។គាត់​​ ក៏បានធ្វើជាប្រធានសមាគម និស្សិតសាលា និតិសាស្ត្រ និងសេដ្ឋកិច្ច ហើយធ្លាប់បានធ្វើ ចូលរួម ជាយុវជនស្ម័គ្រចិត្តចុះវាស់ដីអោយ ប្រជាជន នៅខេត្តកំពត កាលពីឆ្នាំ ២០១២។
 
“ការចូលរួមវាស់ដីនេះ អាចជាផ្នែកមួយក្នុង ការជួយ ដោះស្រាយជម្លោះដីធ្លី របស់ប្រជា ជន” គាត់​បាននិយាយ។ “ទោះតិចក្តី ច្រើនក្តី ការ ចូលរួមរបស់យើង អាចដោះស្រាយបញ្ហា នេះបាន”។ ឆេង​ សង្ឃឹមថា ការខិតខំប្រឹងប្រែង របស់គាត់ អាចជួយគាត់ឲ្យធ្វើជាគំរូល្អម្នាក់​សំរាប់​យុវជនជំនាន់ក្រោយ ហើយគាត់ក៏​បាន ជំរុញអោយយុវវ័យគ្រប់រូប ចូលរួមក្នុងការងារ ជួយសង្គមផងដែរ។
 
“យើងម្នាក់ៗ គឺជាកោសិកា​​របស់សង្គម​​ យើង ត្រូវជួយសង្គម ហើយជៀសវាងធ្វើជាបន្ទុក របស់សង្គមថែមទៀត” គាត់ និយាយ។       ក្តីសុបិន្ត របស់គាត់ មិនមែន​ ត្រឹមតែចង់ក្លាយខ្លួនជា មន្ត្រីរាជការប៉ុណ្ណោះ គាត់ក៏បានចង់ក្លាយខ្លួន ទៅជាអ្នកនយោបាយមួយរូប ទៅថ្ងៃអនាគត ផងដែរ។ “នេះជាគោលបំណង របស់ខ្ញុំបន្ទាប់    ពីក្លាយខ្លួន ជាមន្រ្តីរាជការ បំរើប្រជាជន ខ្ញុំក៏ ចង់ក្លាយ ទៅជាអ្នកនយោបាយមួយរូបដើម្បី បង្កើតគោលនយោបាយជួយសង្គម” គាត់បាន បន្ថែម។
 
ឆេង បានដឹងខ្លួនយ៉ាងច្បាស់ថាការសំរេចបាន​ ក្តីសុបិន្ត របស់គាត់ មិនមែនជាការងារ ងាយ ស្រួល​ទេ។ “បើយើងមិនតស៊ូទេយើងមិនអាច បាន​សំរេចទេ” គាត់បានចែករំលែកពីគំនិត របស់គាត់​។ “គ្មានអ្វីដែលយើងធ្វើមិនបាននោះ ទេ​ លើកលែងតែអ្វីដែលយើងមិនធ្វើ” ៕ 

Share and Like this post

Related Posts

Previous Article

សង្គមស៊ីវិលចូលរួមផ្តល់ យោបល់ទៅលើច្បាប់ ទទួលបានពត៌មាន

Next Article

ទន្លេ ៖ ការផលិត វាយនភណ្ឌ បែបថ្មី