ក្រុងភ្នំពេញត្រូវការភ្លើងចរាចរណ៍ថែមទៀត

ដោយ ជា វណ្ណៈ No Comments Share:

រថយន្ត និងម៉ូតូ កំពុងធ្វើដំណើរតាមផ្លូវលេខ ២៧១ (រូបថត Jonathan Pannetier)
 
ភ្នំពេញ​ ខ្មែរថាមស៍ – ចរាចរណ៍នៅទីក្រុង ភ្នំពេញកំពុងកើនឡើង ដែលបណ្តាលអោយ មានការកកស្ទះស្ទើររាល់ថ្ងៃ។ ដំណោះស្រាយ មួយសំរាប់បញ្ហានេះ គឺគេគួរដាក់អោយមាន ភ្លើងចរាចរណ៍បន្ថែម ទៀត នេះបើយោងតាម របាយការណ៍ថ្មីមួយ ដែលចេញដោយអង្គការ ចាយការ (JICA) របស់ជប៉ុន។
 
តំណាង របស់អង្គការ ចាយការ លោក Takema Sakamoto បាននិយាយ​ ពីដើមសប្តាហ៍ ថាការកកស្ទះចរាចរណ៍ ជារៀងរាល់ថ្ងៃនេះ បណ្តាលមកពីបញ្ហា សំខាន់ៗបី    ទីមួយគឺហេដ្ឋា រចនាសម្ព័ន្ធចរាចរណ៍ មិនគ្រប់គ្រាន់ និងមិន ទាន់ត្រូវស្តង់ដា ទីពីរកង្វះខាត ការគោរពគ្នាទៅ វិញទៅមករវាងអ្នកធ្វើចរាចរណ៍  និងទីបីកង្វះ ខាត ចំណេះដឹងច្បាប់ចរាចរណ៍។
 
របាយការណ៍របស់លោក Sakamoto បាន​ ស្នើរ អោយសាលាក្រុង ដាក់បន្ថែមភ្លើងចរាចរណ៍ មាត្រដ្ឋាន ស្តង់ដា អន្តរជាតិ និងអាចផ្លាស់ប្តូរ​ ទៅតាមលំហូរចរាចរណ៍ នៅកន្លែងចំនួន១០០​ ទៀតក្នុងទូទាំងក្រុង។ លោកបាននិយាយ ថា ការដាក់អោយមានភ្លើងចរាចរណ៍ បន្ថែម នេះអាចជួយសំរួល អោយមានការប្រើប្រាស់ ផ្លូវថ្នល់បានត្រឹមត្រូវ។ បច្ចុប្បន្ន ក្រុងភ្នំពេញ មានភ្លើងចរាចរណ៍ ចំនួនតែ ៦០ កន្លែង​ ប៉ុណ្ណោះ។
 
និយាយនៅក្នុងកិច្ចប្រជុំមួយ នៅសាលាក្រុង ភ្នំពេញ លោក Sakamoto បានគូសបញ្ជាក់ថា ការស្ទះចរាចរណ៍ បានជះឥទ្ធិពល អវិជ្ជមាន ដល់សេដ្ឋកិច្ចជាតិ បំផ្លិចបំផ្លាញគ្រួសារជនរង​ គ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ និងមានផល ប៉ះពាល់ច្រើនទៀតដល់បរិស្ថាន។
បន្ទាប់ពីបានស្តាប់នូវរបាយការណ៍នេះសាលា ក្រុងបានប្តេជ្ញាចិត្ត សហការជាមួយអង្គការ ចាយការ ដើម្បីដោះស្រាយបញ្ហា ស្ទះចរាចរ ណ៍នេះ ប៉ុន្តែគេមិនទាន់បានកំនត់ពេលវេលា ជាក់លាក់ ក្នុងការដាក់បំពាក់ភ្លើងចរាចរណ៍បន្ថែមនោះទេ ៕ 

Share and Like this post

Related Posts

Previous Article

យុវវ័យឆ្នើម៖ ធឿន រឿន

Next Article

ទន្លេ ៖ ការផលិត វាយនភណ្ឌ បែបថ្មី