ទន្លេ ៖ ការផលិត វាយនភណ្ឌ បែបថ្មី

ដោយ Marina Shafik No Comments Share:

ទន្លេ បានបង្កើតម៉ូដសំលៀកបំពាក់ដែលមិនប៉ះពាល់បរិស្ថាន ផលិត ឡើងដោយក្រណាត់ផលិតដោយលក្ខណៈធម្មជាតិ និងក្រណាត់ច្នៃឡើងវិញ (រូបថត David Collins)
 
 
ភ្នំពេញ ខ្មែរថាមស៍ – នៅពេលដែលគេលឺពាក្យ ថា “ផលិតកម្មវាយនភណ្ឌ” នៅកម្ពុជាគេតែង តែគិតថាពាក្យ នោះច្រើនតែពាក់ព័ន្ធជាមួយ នឹងប្រធានបទមួយចំនួន ដូចជាការតវ៉ាតំឡើង អត្រាប្រាក់កំរៃអប្បបរិមា លក្ខខណ្ឌ ការងារមិន ល្អប្រសើរ និងគំនរកាកសំណល់នៅតាម​បណ្តា រោងចក្រវាយនភណ្ឌទាំងនោះ។
 
ទន្លេ គឺជាក្រុមហ៊ុនផលិតវាយនភណ្ឌមួយនៅ ក្នុងប្រទេសកម្ពុជា ដែលចង់អោយគេផ្លាស់ ប្តូរគំនិតទាំងនេះ ពេលគេនិយាយពីរឿងរោង ចក្រកាត់ដេរ។
 
វិធីដំណើរការរោងចក្រ កាត់ដេរដែលគ្មានកាក សំណល់ របស់ក្រុមហ៊ុននេះ បានអនុញ្ញាត អោយគេផលិតសំលៀកបំពាក់ ដោយប្រើ ប្រាស់ក្រណាត់ ដែលចំរាញ់ចេញ ពីសំភារៈ ដែលបានច្នៃ ឡើងវិញ និងដោយប្រើកំទេច ក្រណាត់ ដែលរោងចក្រកាត់ដេរផ្សេងទៀត បោះចោល។ ចង្វាក់ផលិតកម្មទាំងមូលរបស់ រោងចក្រក្រុមហ៊ុននេះ បញ្ចេញកាកសំណល់ សូន្យ ភាគរយ ដោយសូម្បីតែកំទេចក្រណាត់ បន្តិចបន្តួច ក៏គេយកទៅច្នៃឡើង វិញដែរ។
 
“យើងកែច្នៃក្រណាត់ ដែលគេបោះចោល ប្រហែលជាជាង ១០ តោន ក្នុងមួយឆ្នាំទំងន់​ប្រហែល​ ដំរីនៅអាស៊ីពីរក្បាល” លោក ស្រី Rachel Faller ជនជាតិអាមេរិកាំងដែលជាអ្នក រចនាម៉ូដ និងជាស្ថាបនិក នៃក្រុមហ៊ុនមួយ នេះ ដែលកំពុងទទួលបាន ការទទួលស្គាល់នៅ ជុំវិញពិភពលោក ដូចជានៅប្រទេស ណ័រវេ  ស្វីស អូស្ត្រៀ អីុតាលី វៀតណាម សហរដ្ឋ អាមេរិក និងអូស្រ្តាលី។
 
លោកស្រី បានសង្កត់ធ្ងន់ថា ក្រុមហ៊ុនរបស់ លោកស្រី មិនមែនគ្រាន់តែចង់ អោយការ ផលិតរបស់ខ្លួន មិនប៉ះពាល់បរិស្ថានប៉ុណ្ណោះ ទេ ក្រុមហ៊ុនក៏ជាកន្លែង ដែលបុគ្គលិកធ្វើការ នៅកន្លែងមួយ មានសុវត្ថិភាព បរិយាកាស ផាសុខភាព ទទួលបានការបណ្តុះបណ្តាលត្រឹមត្រូវ និងមានឱកាសរីកលូតលាស់នៅក្នុង ក្រុមហ៊ុន។ “ខ្ញុំតែងតែគិតថាការលើកកំពស់ បរិស្ថាន និងការទទួល ខុសត្រូវសង្គមត្រូវមាន  លក្ខណៈចាក់ស្រេសគ្នា” លោកស្រី Faller  បាននិយាយបន្ត។ លោកស្រីចាត់ទុក ឳពុក ម្តាយ របស់លោកស្រី ជាអ្នកដែលជំរុញទឹកចិត្ត លោកស្រីធំជាងគេ ដែលធ្វើអោយគាត់មានការជឿជាក់លើអ្វីដែលលោកស្រីចង់ធ្វើ។
 
តើគំនិតនេះចាប់ផ្តើមពីណាមក?
 
លោកស្រី នៅជានិស្សិតនៅឡើយនៅពេល ដែលលោកស្រី មកទស្សនកិច្ច នៅកម្ពុជា ជាលើកដំបូង តាមការអញ្ជើញរបស់មិត្តភក្តិ របស់គ្រួសារលោកស្រី ម្នាក់ ដែលកំពុងរក ស៊ីផលិត និងលក់ផលិតផល តុបតែងខ្លួននៅ ប្រទេសកម្ពុជា ។ ការមកទស្សនកិច្ចនៅពេល នោះ បានផ្លាស់ប្តូរជីវិតរបស់លោកស្រី។
 
“អ្វីដែល ទាក់ទាញខ្ញុំនោះគឺភាពរាក់ទាក់ របស់ មនុស្សម្នានៅទីនេះ និងការប្រើក្រណាត់ ដ៏ ស្អាតៗ” ស្ថាបនិករបស់ក្រុមហ៊ុនទន្លេបាន និយាយ។ “បន្ទាប់ពីខ្ញុំត្រលប់ទៅវិញ ខ្ញុំចង់ មកម្តងទៀតដើម្បីស្រាវជ្រាវ បន្ថែមទៀតដូច នេះ ខ្ញុំក៏ដាក់សំណើរសុំថវិកា ហើយក៏ទទួល បានលុយដើម្បី មកស្រាវជ្រាវពីប្រធានបទ ពាណិជ្ជកម្មដែលមាននិរន្តភាព” ។
បន្ទាប់ពីចំណាយពេល ស្រាវជ្រាវនិងធ្វើការ ងារ ជាងមួយឆ្នាំ ជាមួយស្រ្តី និងក្រុមហ៊ុនក្នុង​ ស្រុក មួយចំនួន លោកស្រី Faller ក៏បានសំរេច ចិត្ត មិនត្រលប់ ទៅសហរដ្ឋអាមេរិក វិញ។ នៅ ឆ្នាំ ២០០៨ លោកស្រីបានបើកក្រុមហ៊ុនផ្ទាល់ ខ្លួនរបស់លោកស្រី។
 
“ពេលខ្ញុំមកដល់កម្ពុជា ខ្ញុំបានឃើញបណ្តាអង្គការដែលធ្វើការ ខាងយុត្តិធម៌ពាណិជ្ជកម្ម បានធ្វើការងារ ល្អប្រសើររួចទៅហើយតែគ្រាន់  តែមិនមាន អង្គការណា អាចមានលទ្ធភាព ផលិតផលិតផល ដែលអាចប្រកួតប្រជែងនៅ ឆាកអន្តរជាតិបាន” លោកស្រីបាននិយាយ។ “នេះជាអ្វី ដែលជំរុញអោយខ្ញុំបង្កើតនូវគំនិត មួយថ្មី ដែលអាចមានលក្ខណៈទាក់ទាញនៅ លើឆាកអន្តរជាតិ មានតំលៃសមរម្យ ប៉ុន្តែ ផលិត ដោយផ្តល់តំលៃ និងគោរពដល់កម្មករ ដែលផលិតរបស់ទាំងនោះ និងដល់បរិស្ថាន ដែលមនុស្សគ្រប់គ្នារស់នៅ” ។
 
ចង្វាក់ផលិតកម្ម របស់រោងចក្រក្រុមហ៊ុនទន្លេ មានលក្ខណៈ ខុសគ្នាឆ្ងាយពីរោងចក្រកាត់ ដេរ ដទៃទៀត ដោយក្រុមហ៊ុនមានកន្លែង ផលិតទំហំតូចៗចំនួនបី ដែលកន្លែងនី​មួយៗ កម្មករធ្វើការ​ ជាក្រុម ក្នុងបរិយាកាស ​ធូរ ស្បើយ។ សំលេងតន្រ្តីដែលបំពងចេញពីវិទ្យុ បានកំដរពេលកម្មករ ទាំងនោះជជែកគ្នាលេង ព្រមគ្នានៅពេលដែល គេធ្វើការជាមួយគ្នាជា ក្រុម ដើម្បីផលិតសំលៀកបំពាក់ ដែលប្រកប ដោយការរចនាម៉ូដប្លែកៗ៕ i

Share and Like this post

Related Posts

Previous Article

ក្រុមហ៊ុន ស្មាត និង ហ្វេសប៊ុក ផ្តល់សេវាថ្មី

Next Article

ការលុបបំបាត់ភាពក្រីក្រពិតជាអាចធ្វើបាន