ប្រធានក្រុមហ៊ុន ស្មាត ថា នឹងមាន iPhone មកទៀត

ដោយ Ismail Vorajee No Comments Share:

បុគ្គលិកក្រុមហ៊ុន បង្ហាញទូរស័ព្ទ iphone 6។ អតិថិជនបានរអ៊ូពីកង្វះខាតទូរ ស័ព្ទនេះ ចាប់តាំងពីការសម្ភោធន៍លក់ជាផ្លូវការ កាលពីថ្ងៃសុក្រមុនមក (រូបថត Xinhua)
 
ភ្នំពេញ ខ្មែរថាមស៍ – តំរូវការខ្ពស់នៃម៉ូដែលចុង​ ក្រោយគេរបស់ iPhone បានបណ្តាលអោយ​ក្រុមហ៊ុន មិនអាចបំពេញតំរូវការរបស់អតិថិជន​ បានទាន់ពេល នេះបើតាមសំដីរបស់ប្រធាន​ប្រតិបត្តិ ក្រុមហ៊ុន​ ទូរស័ព្ទដៃ ស្មាត លោក Thomas Hundt ។
 
“យើងមិនមានទូរស័ព្ទ គ្រប់គ្រាន់សំរាប់បំពេញ តំរូវការដ៏ខ្ពស់ របស់អតិថិជន”លោក Thomas បាននិយាយ។ ប៉ុន្តែយើងនៅតែបន្តប្តេជ្ញាថា នឹងនាំយកទូរស័ព្ទ ជាច្រើនគ្រឿងទៀតនៅ រយៈពេល ២សប្តាហ៍ខាងមុខដើម្បីបំពេញតំរូវ ការជាពិសេសអ្នក ដែលបានកក់ទុកមុនហើយ  យើងគ្រោង នឹងអោយមានទូរស័ព្ទនេះមាន ស្តុកក្នុងហាង សំរាប់អតិថិជន ដែលមកទិញ ភ្លាមៗ នៅក្នុងកំឡុងខែក្រោយ។
 
ទូរស័ព្ទដៃ iPhone 6 បានទទួលបានចំណាប់ អារម្មណ៍យ៉ាងខ្លាំង ពីសំណាក់អតិថិជននៅ កម្ពុជានៅតាមហាង ដែលមានសិទ្ធិលក់រាយ នៅកម្ពុជាចំនួនពីរ គឺហាងក្រុមហ៊ុនស្មាត និង ហាង  iOne ។ គេឃើញមានមនុស្សទៅតំរង់ ជួរចាំទិញជាច្រើននាក់ នៅថ្ងៃដែលគេដាក់ សម្ភោធន៍ លក់ផ្លូវការ ដែលក្នុងថ្ងៃនោះទូរស័ព្ទ ម៉ាកនេះ លក់ដាច់អស់ ពីស្តុកទាំងអស់។ អតិថិជនខ្លះក៏មាន ចំងល់ផងដែរ ថាតើគុណ ភាពទូរស័ព្ទដែល នាំចូលមកពី ប្រទេសថៃ ដូចគ្នា នឹងទូរស័ព្ទមកពីសិង្ហបុរី  ឬទេ។ លោក Thomas បានធានាជាមួយកាសែត ខ្មែរថាមស៍ថា ការព្រួយបារម្ភនេះ មិនមែនជា ការពិតទេ។
 
“នឹងជាទូរស័ព្ទ មានគុណភាពដូចគ្នា” លោក បាននិយាយ។ “ទូរស័ព្ទ​ iPhone 6 ទាំងអស់នៅ ក្នុងពិភពលោក គឺសុទ្ធតែបានផលិតនៅក្នុងរោងចក្រចំនួន ៥ ឬ ៦ នៅប្រទេសចិនដូចគ្នា។ អ្វីដែលខុសគ្នានោះ គឺខ្សែដោតសាកថ្ម ដែល ខុសគ្នាតាមតំបន់” ។
 
ទូរស័ព្ទដែលដាក់លក់ នៅប្រទេសថៃ​ មាន ក្បាលដោតសាកថ្ម មុខពីរដូចនៅប្រទេសខ្មែរ ដែរ តែទូរស័ព្ទមកពីសិង្ហបុរី មានក្បាលដោត មុខបី ដែលត្រូវការក្បាលតមួយទៀតដើម្បីដោតត្រូវនៅស្រុកខ្មែរ៕ i
 

Share and Like this post

Related Posts

Previous Article

ក្រុងភ្នំពេញត្រូវការភ្លើងចរាចរណ៍ថែមទៀត

Next Article

ការលុបបំបាត់ភាពក្រីក្រពិតជាអាចធ្វើបាន