ហ្វុតសល៖ ទីលានតូច ចំនេញច្រើន

ដោយ ប្រាក់​ បញ្ញា No Comments Share:

រូបភាពពីមើលពីលើនៃទីលានបាល់ទាត់ហ្វុតសល 3G នៅក្នុងសង្កាត់ទន្លេបាសាក់ ក្រុងភ្នំពេញ ​​      (រូបថត ​ប្រាក់ បញ្ញា)
 
 
ភ្នំពេញ ខ្មែរថាមស៍ – កាលពីបីឆ្នាំមុន ផ្ទៃដីជាង ៦,០០០ ម៉ែត្រការេ នៅខាងមុខ ក្រសួងការ បរទេសសព្វថ្ងៃ គឺជាតំបន់សំណង់ អាណា​ធិប​​តេយ្យមួយ។ ប៉ុន្តែដីមួយកន្លែង ដែលគេ​ឃើញ មានសុទ្ធតែភក់ និងសំរាមនេះ សំរាប់​លោក ឃៀង ពុទ្ធី និងមិត្តភក្តិមួយក្រុមគឺ ជាឱកាស​សំរាប់​មុខជំនួញមួយ។ ពួកគេបាន​ ប​​្រមែប្រមូលចូលលុយគ្នា បានជាង ៣២ ម៉ឺន ដុល្លា ដើម្បីវិនិយោគបង្កើតជាទីលានកីឡា មួយសំរាប់ លេងកីឡាដែលកំពុងតែទទួលការ ពេញនិយមយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា គឺកីឡាបាល់ទាត់ហ្វុតសល ដែលគេលេងមាន គ្នាមួយខាង ៥នាក់ ជំនួសអោយ ១១នាក់។
 
ទីលានបាល់ទាត់ហ្វុតសល KB-All Sport Club បានបើកដំណើរការ កាលពីខែ តុលា ឆ្នាំ២០១២ មានទីលានចំនួន ៦ ដែលក្រាល ស្មៅ សិប្បនិមិត្តនៅលើផ្ទៃដីជាង ៤,៥០០ ម៉ែត្រការេ។ ទីលានដែលបើកទ្វា ពីម៉ោង ៦ព្រឹក រហូតដល់ម៉ោង ១១យប់ រៀងរាល់ ថ្ងៃនេះ បានទទួលភ្ញៀវ ចូលមក លេងជាង ៥០០ នាក់ក្នុងមួយថ្ងៃ ហើយភ្ញៀវម្នាក់ៗ ត្រូវ បង់ចាប់ពី ១.២០ ដុល្លា ទៅ ២ដុល្លា ក្នុងមួយ ម៉ោង ទៅតាមពេលខុសគ្នា។
 
សំរាប់លោក ពុទ្ធី ការសំរេចចិត្តបង្កើតទីលាន បាល់ទាត់ហ្វុតសលនេះ មិនមែនត្រឹមតែជា ចំណង់ចំណូលចិត្តរបស់​​​ លោកប៉ុណ្ណោះទេ (គាត់ក៏ជា កីឡាករហ្វុតសល​ ​ហើយក៏ជាអ្នក គាំទ្របាល់ទាល់ Premier League របស់ អង់គ្លេស មួយរូបដែរ) គឺក៏ដោយសារលោក បានយល់ឃើញថា ការវិនិយោគនេះអាចមាន លទ្ធភាពចំនេញផងដែរ។ សហគ្រិនរូបនេះ បាននិយាយថា លោក ជួលដីនេះពីគេក្នុង តំលៃ ៦,០០០ ដុល្លា ក្នុងមួយខែ ហើយក្រៅពី ចំណាយសំរាប់ថ្លៃឈ្នួលនេះ និងចំណាយទៅ លើថ្លៃភ្លើងដើម្បីបំភ្លឺទីលាន នៅពេលយប់គឺវា សឹងតែគ្មាន ត្រូវចំណាយអីទៀតទេ។
 
“នេះជាមុខជំនួញ ដ៏ល្អមួយដែលងាយស្រួល នឹងគ្រប់គ្រង” លោក ពុទ្ធី បាននិយាយ។ “ទី លាន  ដែលមានក្រាលស្មៅ សិប្បនិមិត្តនេះ អាចប្រើបានរយៈពេល ៨ឆ្នាំ ដែលគេគ្រាន់តែត្រូវការថែទាំវារៀងរាល់ ៦ខែម្តង ប៉ុណ្ណោះ។ ខ្ញុំគិតថា ខ្ញុំនឹងទទួលបានថវិកា ដែលយើង វិនិយោគនេះ ត្រលប់មកវិញក្នុងរយៈពេល ៣ ឆ្នាំ” ។ 
 
បាល់ទាត់ទីលានតូច
 
ប្រជាប្រិយភាពនៃ កីឡាបាល់ទាត់ហ្វុតសល នេះត្រូវបានឡើងយ៉ាងឆាប់រហ័ស បន្ទាប់ពី គេចាប់ផ្តើមលេង កីឡានេះនៅឆ្នាំ ១៩៩៨។ មូលហេតុមួយ នៃការកើនឡើងឆាប់រហ័ស នេះ គឺដោយសារ គេមិនត្រូវការអោយមាន ទីលានធំ និងមានអ្នកលេង ច្រើននោះទេ។ ដូចនេះហើយ បានជាកីឡានេះអាចអោយគេ លេងកំសាន្តធម្មតាបាន ហើយគេអាចដាក់​ បានទីលានតូចៗ ចំនួន ១៦ នៅលើផ្ទៃដីប៉ុន គ្នាសំរាប់ទីលានបាល់ទាត់ ធម្មតាមួយហើយ គេមិនចាំបាច់ អោយមានអ្នកថែសួនទេ។

បើតាមស្ថិតិចុងក្រោយ គេឃើញមានយ៉ាង ហោចណាស់ក៏មានទីលានចំនួន ២០ ផ្សេង គ្នាដែរ នៅក្នុងទីក្រុងភ្នំពេញ ដែលទីលាន មួយៗ       មានបែកជាតារាងតូចៗ     ជាច្រើនទៀត។ មានទីលានជាច្រើនទៀត នៅក្នុងក្រុងភ្នំពេញ  ដែលទីលានខ្លះ ជាទីលាន របស់សាលា ស្ថាប័នរដ្ឋាភិបាល ក្រុមហ៊ុន ដែលខ្លះនៅ កន្លែងកន្លុកកន្លៀតមួយចំនួន។
 
បើនិយាយពីតំលៃ អចលនទ្រព្យ នៅតំបន់ ទីក្រុង ការធ្វើអភិវឌ្ឍន៍ ដីទំនេរនៅក្នុងក្រុងភ្នំ​ពេញ ទៅជាទីលានបាល់ទាត​ ់ហ្វុតសល នេះ មើលទៅវាគួរអោយមាន ការភ្ញាក់ផ្អើលដែរ។ តែបណ្តាសហគ្រិន ដែលបានវិនិយោគក្នុង វិស័យនេះ ទទូចថាមុខរបរនេះនឹងអាចរកប្រាក់ ចំនេញបាន។ ទីលាន កីឡានេះអាចសាងសង់ បានដោយឆាប់រហ័យ និងដោយមិនចាំបាច់ ចំណាយអស់ថវិកា ច្រើនហើយ​ អាចមានលទ្ធ ភាពបានចំនេញលឿន។
 
ទីលាន ហ្វុតសល ម៉ីង ហ៊ួរ នៅតាមបណ្តោយ ផ្លូវលេខ ៣៥០ នៅក្នុងសង្កាត់ទួលស្វាយព្រៃ បានបើកដំណើរ ការកាលពីខែមិនា មានទី តាំងនៅលើបរិវេណដីមួយកន្លែង ដែលធ្លាប់ ជាទីតាំងមហាវិទ្យាល័យឯកជនមួយ។ ម្ចាស់ ទីលាននេះ គឺលោក ឈួរ ជុនហ៊ួរ បាន និយាយថា គាត់បានធ្វើការស្ទាបស្ទង់ទីផ្សារ នៅមូលដ្ឋាននេះរួចហើយ មុននឹងលោក សំ រេចចិត្ត បង្កើតជា ទីលានហ្វុតសលនេះ។ លោកមានការសប្បាយចិត្តដែល នៅក្នុងទី ក្រុងនៅមានដី ទំនេរសំរាប់ទីលាន ជាច្រើន ទៀត។
 
លោក ហ៊ួរ បានចំណាយថវិកាអស់ជិត ១៥០,០០០ ដុល្លា ដើម្បីជួលដីបរិវេណនោះ ដែលមានទំហំ ១,៦០០ ម៉ែត្រការេ, រុះរើ អគារ ដែលមានក្នុងទីតាំងនោះស្រាប់​ សង់ ភោជនីយដ្ឋាន មួយ និងទីលានហ្វុតសល ចំនួន ៣ ក្នុងបរិវេណនោះវិញ។ ទីលាន របស់លោក មានកីឡាករមកហាត់  មកប្រកួត ជាលក្ខណៈលីក និងមកលេងជាមួយមិត្តភក្តិ គេធម្មតា។ នៅកំឡុងម៉ោងដែល មិនសូវមាន អ្នកទាត់ តំលៃជួលទីលាន គឺ ១០ដុល្លាក្នុង មួយម៉ោង ប៉ុន្តែក្នុងម៉ោងដែលមានអ្នកលេង ច្រើន តំលៃជួលគឺ ទ្វេដងនៃតំលៃនេះ ដោយ សារជាពិសេស ត្រូវការបើកភ្លើង ដើម្បីបំភ្លឺ ទីលាន។ 

លោក ហ៊ួរ បានមានប្រសាសន៍ថា សំរាប់ ទីលាន ទាំងបីរបស់លោក មានគេជួលលេង ជាមធ្យម ៣២ ម៉ោង​ ក្នុងមួយថ្ងៃដែលបើគិត ទៅអាចរកចំនូលបាន ក្បែរនឹង ១៥,០០០ ដុល្លា ក្នុងមួយខែ។ “បន្ទាប់ពីកាត់ ការចំណាយ ទៅលើ ថ្លៃទឹក ភ្លើង ថ្លៃបុគ្គលិក និងថ្លៃឈ្នួល ដី ខ្ញុំអាចរកចំនូលបានពី ៤ ទៅ ៥​ ពាន់ដុល្លា ក្នុងមួយខែ” លោក ហ៊ួរ បានពន្យល់។ “ទីលាន ហ្វុតសល ទាក់ទាញ មនុស្សមកលេងរាប់រយ នាក់ ក្នុងមួយថ្ងៃហើយ យើងក៏អាចរកស៊ីបាន ពី​ការបើកហាងលក់ អាហារដែរ។ ទីលានខ្ញុំ ទទួលបាន ការ​កក់ទុកមុនសឹងតែរៀងរាល់ ថ្ងៃ និងនៅពេលថ្ងៃ បុណ្យ ទាន”។
 
វិស័យអាចរីកលូតលាស់
 
កាលពីចុងសប្តាហ៍មុន លោក ចាន់ បូរ៉ាត់ វ័យ ៣១ឆ្នាំ បានកំពុងលេងបាល់ ហ្វុតសល ជាមួយយុវជនមួយក្រុមដែលមាន ពាក់ឯក សណ្ឋាន ចំរុះគ្នា នៅលើស្មៅសិប្បនិមិត្តក្នុង ទីលាន KB-ALL Sport Club។ លោក បូរ៉ាត់ ដែលជាបុគ្គលិកធនាគារមួយ បាននិយាយថា គាត់ និងមិត្តភក្តិរបស់គាត់ ជួបជុំគ្នារៀងរាល់ ចុងសប្តាហ៍នៅទីលាននេះ លេង ហ្វុតសល ពីរម៉ោង។ “ការលេងរបស់យើងគឺ លេងជា លក្ខណៈ មិត្តភាពជាមួយអ្នកធ្វើការ កន្លែងជា មួយគ្នា” លោកបាននិយាយ។ “ការជួលតា រាងអស់ថ្លៃតិចដែរ តែដោយយើងជួយ​ចេញ គ្នាម្នាក់ បន្តិចៗ ចឹងក្នុងម្នាក់ៗ ចំណាយអស់ ប្រហែលជា ៦ពាន់រៀល ប៉ុណ្ណោះ ក្នុងការ ប្រកួតម្តងៗ” ។
 
លោក ពុទ្ធី ដែលជាម្ចាស់ទីលាននេះនៅតែ មានការជឿជាក់ថា ទោះបីជាមាន ទីលាន ហ្វុតសល ជាច្រើនទៀត បានបើកឡើងនៅក្នុងក្រុងភ្នំពេញក្តី វិស័យនេះនៅតែមានលទ្ធភាពទទួលការវិនិយោគថ្មីៗទៀត។ 
 
“ខ្ញុំឃើញ នៅមានតំរូវការ ក្នុងការផ្តល់សេវា ទីលានបាល់ទាត់ ហ្វុតសលនេះ ទោះបីជា មានអ្នកផ្តល់សេវានេះ ច្រើនហើយក៏ដោយ” លោកបាននិយាយ ដោយបន្ថែមថាលោក កំពុងរកមើល ទីតាំងថ្មីទៀត ដើម្បីពង្រីកមុខ របររបស់លោក។​ “ពេលណាយើងរកកន្លែង បានល្អ និងមានបរិស្ថានល្អសំរាប់អោយគេ លេងមនុស្សនឹងមកលេង និងជួយគាំទ្រកន្លែង យើង” ៕ i
 

Share and Like this post

Related Posts

Previous Article

ក្រុងភ្នំពេញត្រូវការភ្លើងចរាចរណ៍ថែមទៀត

Next Article

ការលុបបំបាត់ភាពក្រីក្រពិតជាអាចធ្វើបាន