ទំព័រយុវវ័យឆ្នើម៖ តារាម៉ូដែលចង់ក្លាយជាអ្នកកាន់កម្មវិធី

ដោយ​ វ៉ា សុនីកា No Comments Share:

ម៉ាដា វិធានី អ៉ាប៊ែរ និយាយថានាងចង់ធ្វើការងារអ្វីធំជាងការថតរូបនៅមុខកាមេរ៉ា (រូបថត Louisa B. )
 
 
ភ្នំពេញ​ ខ្មែរថាមស៍ – តារាបង្ហាញម៉ូតវ័យក្មេង ដ៏ស្រស់ស្អាតម្នាក់ កំពុងព្យាយាមយកតំរាប់ តាមមនុស្សល្បីៗ នៅក្នុងពិភពលោក ដូចជា លោក ប៊ីល ហ្គេត, ស្ទីវ ចប, ម៉ាក សាក់ ហ្គើប៊ឺក។ ប្អូនចង់អោយសុបិន្តរបស់ប្អូន ក្លាយ ជាការពិត តាមរយៈការបង្កើតក្រុមហ៊ុនរបស់ ខ្លួន ដោយមិនចាំបាច់បញ្ចប់ការសិក្សាជាមុន។
 
“ស្តាប់ទៅដូចជាពិបាកដែរ ដែលខ្ញុំចង់សំរេច គោលដៅ ខ្ញុំដោយមិនបាច់ទៅរៀន” ម៉ាដា វិធានី អ៉ាប៊ែរ បាននិយាយ។ “ខ្ញុំចង់ក្លាយជាអ្នកគ្រប់គ្រងកម្មវិធីដែលជោគជ័យម្នាក់  នេះគឺជាគោលដៅក្នុងជីវិតរបស់ខ្ញុំ”។
 
កញ្ញា ម៉ាដា វ័យ១៩ឆ្នាំ មានម្តាយខ្មែរ និង ឳពុក សញ្ជាតិបារំាង បានរស់នៅ ធំធាត់នៅ ទីក្រុងប៉ារីស។ សព្វថ្ងៃ ប្អូនកំពុងសិក្សាថ្នាក់ បរិញ្ញាប័ត្រ​ផ្នែក សេដ្ឋកិច្ច និងវិទ្យាសាស្រ្ត សង្គម នៅមហាវិទ្យាល័យ បារាំងមួយ។ ទីក្រុង ប៉ារីស ជាកន្លែងដែលគេបានទទួលស្គាល់ថា ជាទីក្រុង ម៉ូតសំលៀកបំពាក់។ ប្អូនបានចូល រួមក្នុងកម្មវិធី “Beauty Stylist 2014” នៅទីនោះ ដោយបានបង្ហាញពីការច្នៃប្រឌិតម៉ូតសក់ ក្នុងការបង្ហាញម៉ូត។ នាងក៏បានចូល រួមថតរូបបង្ហាញម៉ូត នៅមុខកញ្ចក់កាមេរ៉ា ដែរ ដូចនេះប្អូនមិនមែនជាមនុស្សថ្មីក្នុងពិភព បង្ហាញម៉ូតនោះទេ។
 
បន្ទាប់ពីប្អូនបាន មកដើរលេងនៅប្រទេស កម្ពុជា អស់រយៈពេលមួយខែរួចមក ប្អូនបាន សង្កេតឃើញថាការ យល់ដឹងពីការបង្ហាញ ម៉ូត នៅភ្នំពេញ មិនខុសអីពីទីក្រុងប៉ារីសនោះ ទេ។ ប្រទេសកម្ពុជាក៏ជាប្រទេសដែលមាន មនុស្ស ចូលចិត្តលេងម៉ូដ សំលៀកបំពាក់ ច្រើនដែរ។

ដោយមានឈាមជ័រ ជាកូនកាត់ ខ្មែរ បារាំង​ប្អូន​ ម៉ាដា មានមោទនភាពដែលបានចូលរួម ការបង្ហាញម៉ូតនៅកម្ពុជា ដោយប្អូនធ្លាប់មាន បទពិសោធន៍មកពី ទីក្រុងប៉ារីស ស្រាប់។ ការងារដើរបង្ហាញម៉ូត គឺជាជំរើសមួយសំរាប់ ប្អូន។ ប្អូនបានសំគាល់ឃើញថា ខោអាវពិធី អាពាហ៍ពិពាហ៍ របស់ស្រ្តីនៅបារំាង មិនសូវ ចាំងផ្លេកៗ ដូចម៉ូដ ខោអាវដូចគ្នានៅកម្ពុជាទេ។ “ស្រុកខ្មែរ មានប្រពៃណី អាពាហ៍ពិពាហ៍ គួរ អោយអស្ចារ្យណាស់។ កាលពីខ្ញុំនៅក្មេង ខ្ញុំ ធ្លាប់ឃើញរូបថតការ របស់ម្តាយខ្ញុំ ក្នុងសំ លៀក បំពាក់អាពាហ៍ពិពាហ៍” ប្អូនម៉ាដាបាន និយាយ។

ជាមនុស្សដែលធ្លាប់ រស់នៅទីក្រុងដែលមាន មនុស្ស ចូលចិត្តលេង ម៉ូដខោអាវម្នាក់ ប្អូន ជៀស មិនផុតពីការទាក់ទាញនៃវិស័យបង្ហាញ ម៉ូដនោះទេ ប៉ុន្តែប្អូនគ្រាន់តែ ចង់បង្កើតម៉ូដ មួយសំរាប់ ខ្លួននាងតែប៉ុណ្ណោះ។ “ខ្ញុំចូលចិត្ត ម៉ូដធម្មតា និងធម្មជាតិ” ប្អូនបាននិយាយ។ ហេតុនេះហើយបានជាប្អូនចាត់ ទុកការងារ បង្ហាញម៉ូដ ជាជំរើស មួយប៉ុណ្ណោះមិនមែន ជា គោលដៅចំបងរបស់ខ្លួននោះទេ។ ប្អូនយល់ ថាការទទួលបាន បទពិសោធន៍ការងារគឺមិន មែនកើតឡើងនៅតែក្នុង សាលារៀននោះទេ យើងអាចទទួលបាន បទពិសោធន៍ពីការធ្វើ ការងារផងដែរ។

“នៅសាលា គេបង្រៀនពីទ្រឹស្តី​ តែអ្វី​ ដែលខ្ញុំ ចង់បាន គឺការអនុវត្ត” ប្អូនបានគូសបញ្ជាក់។ 

“ចំនុចសំខាន់បំផុត របស់ខ្ញុំគឺការប្រាស្រ័យ ទាក់ទង ជាមួយអ្នកដទៃ ទទួលបានបទ ពិសោធន៍ការងារ និង មានបណ្តាញសង្គម ល្អមួយ” ។
 
បច្ចុប្បន្ន ប្អូនម៉ាដា កំពុងវិស្សមកាលនៅស្រុក ខ្មែរ ប៉ុន្តែប្អូនចង់មករស់ នៅទីនេះ ដើម្បីធ្វើ អោយសុបិន្តរបស់ ប្អូនក្លាយជាការពិត និង បញ្ចប់ការសិក្សា របស់ប្អូនតាម រយៈការសិក្សា ដោយ ប្រើប្រព័ន្ធអ៊ីនធើណិត។ “គ្មានអ្វីដែល គេមិនអាចធ្វើបាននោះទេ បញ្ហាទាំង អស់ត្រូវ តែមានដំណោះស្រាយ” ប្អូនបានបន្ថែម។
 
ប្អូន ម៉ាដា បច្ចុប្បន្នកំពុង ធ្វើការងារជាតារា បង្ហាញម៉ូដ ប៉ុន្តែប្អូននិយាយថាទៅអនាគត ប្អូនអាច ជាអ្នកបង្ហាញម៉ូដ ឬក៏អ្នកគ្រប់គ្រង កម្មវិធីមួយរូប។ គោលបំណងចំបងរបស់ប្អូន នៅពេលនេះ គឺធ្វើជាអ្នករៀបចំកម្មវិធីមួយ រូប ។ i
 

Share and Like this post

Related Posts

Previous Article

ក្រុងភ្នំពេញត្រូវការភ្លើងចរាចរណ៍ថែមទៀត

Next Article

ការលុបបំបាត់ភាពក្រីក្រពិតជាអាចធ្វើបាន