សកលភ្នំពេញសហការជាមួយសាលានៅហុងកុង និងហុងហ្គារី

ដោយ​ វ៉ា សុនីកា, និង វ៉ែន រដ្ឋាវង្ស No Comments Share:

គណៈប្រតិភូមកពីសកលវិទ្យាល័យ នៅហុងកុង និងហុងហ្គារី ចុះហត្ថលេខាលើអនុសារណៈយោគ យល់គ្នាជាមួយសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ (រូបថត វ៉ែន រដ្ឋាវង្ស)
 
 
ភ្នំពេញ ខ្មែរថាមស៍ – សកលវិទ្យាល័យភូមិន្ទ ភ្នំពេញ ដែលជា សកលវិទ្យាល័យ ធំជាងគេ នៅប្រទេសកម្ពុជា បានចុះហត្ថលេខា លើ អនុសារណៈ យោគយល់គ្នា ជាមួយមហា វិទ្យាល័យ នៅទីក្រុងហុងកុង និងប្រទេស ហុងហ្គារី។
 
កិច្ចសហប្រតិបត្តិការ ជាមួយសាលាពាណិជ្ជ សាស្រ្ត Alfred Nobel នៅទីក្រុងហុងកុង និង មហាវិទ្យាល័យ King sigismund នៅប្រទេស ហុងហ្គារី គឺជាកិច្ចសហការ ទីមួយ របស់ សកលភូមិន្ទភ្នំពេញ បានចុះហត្ថលេខាជាមួយ ស្ថាប័នឧត្តមសិក្សានៅប្រទេសទាំងនេះ។ 
 
កិច្ចសហការថ្មីនេះ មានគោលដៅទូលំទូលាយ ជាងការ ផ្លាស់ប្តូរនិស្សិត រវាងស្ថាប័នទាំង នោះទៅទៀត។ នេះក៏ជាឱកាសមួយដែល អនុញ្ញាតអោយ សាស្រ្តាចារ្យនៅតាមស្ថាប័ន ទាំងនោះ អាចមានលទ្ធភាព ផ្លាស់ប្តូរបទ ពិសោធន៍ និងចំណេះដឹងទៅវិញទៅមកតាម រយៈការធ្វើទស្សនៈសិក្សា។ ទៅអនាគតកិច្ច សហការនេះ ក៏អាច នឹងជួយអោយមានការ ធ្វើសិក្សា ស្រាវជ្រាវរួមគ្នារ វាងស្ថាប័នទាំងនេះ ដែរហើយ ក៏ប្រហែលជាអាចជួយអោយមាន ការអភិវឌ្ឍន៍ កម្មវិធីសិក្សា នៅសកលភូមិន្ទ ភ្នំពេញ​​ដែរ។
 
បច្ចុប្បន្ន ការសហការនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណង សំខាន់ដើម្បីលើកកំពស់ គុណភាព វិស័យទេសចរណ៍និងការគ្រប់គ្រង ពាណិជ្ជកម្មអន្តរជាតិ នៅកម្ពុជា។ ប្រធាន ដេប៉ាទីម៉ង់ ទេសចរណ៍នៃ សកលវិទ្យាល័យ ភូមិន្ទភ្នំពេញ លោកបណ្ឌិត នេត បារមី បាន និយាយថា កម្មវិធីផ្លាស់ប្តូរ ទីមួយនឹងចាប់ ដំណើរការនៅ ខែកុម្ភៈ ឆ្នាំ២០១៥។ សកល វិទ្យាល័យ ភូមិន្ទភ្នំពេញ ទទួលបានការផ្តល់ អាហារូបករណ៍ ពីសំណាក់សាលាទាំងពីរ ខាងលើ ដើម្បីជួយនិស្សិត និងសាស្រ្តាចារ្យ ខ្មែរ អោយមានលទ្ធភាពចូលរួមកម្មវិធីរបស់សាលាទាំងនេះ។
 
លោកបណ្ឌិត បារមី បានពន្យល់ថាទៅអនាគត គេនឹងមានគំរោង ស្រាវជ្រាវរួមគ្នាលើប្រធាន បទ ទេសចរណ៍ និងការគ្រប់គ្រងពាណិជ្ជកម្ម អន្តរជាតិ។ លោកបានបន្តថាការរៀបចំសន្និ សិទ្ធ និងសិក្ខាសាលា ដែលមានការចូលរួម ពីនិស្សិត និងសាស្រ្តាចារ្យមកពីបណ្តាសាលា ទាំងអស់នេះនឹងជួយផ្តល់ ឱកាសអោយពួកគេរៀនសូត្រពីគ្នាទៅវិញទៅមក។
 
លោកបណ្ឌិត បាននិយាយថា “ដំណាក់កាល ទីមួយគឺ នឹងមានកម្មវិធីទស្សនកិច្ចសិក្សារបស់ គណៈប្រតិភូ សកលវិទ្យាល័យភូមិន្ទភ្នំពេញ ទៅមហា វិទ្យាល័យនៅ ប្រទេសហុងហ្គារី”។ ចំណែក និស្សិតកម្ពុជា គេអាចរើសរវាងការ ទៅសិក្សាផ្ទាល់នៅសាលា ក្នុងប្រទេស ហុង ហ្គារី ឬក៏អាចសិក្សា តាមរយៈអ៊ិនធើណិត ពីប្រទេសកម្ពុជាទៅក៏បាន។
 
លោកបណ្ឌិត បារមី បាននិយាយថាមូលហេតុ ចំបងដែល សកលវិទ្យាល័យភូមិន្ទភ្នំពេញ ចុះហត្ថលេខា ជាមួយ សាលានៅហុងកុង គឺ ដោយសារសាលានេះ មានជំនាញខាងការ គ្រប់គ្រងពាណិជ្ជកម្ម  អន្តរជាតិ។ រីឯសាលា នៅប្រទេស ហុងហ្គារី វិញគឺមានជំនាញ ខាងវិស័យ ទេសចរណ៍ វប្បធម៌ និងជនបទ ដែលជាវិស័យ មានការចាប់អារម្មណ៍ខ្លាំងនៅ​ ប្រទេសកម្ពុជា។ i
 

Share and Like this post

Related Posts

Previous Article

ម៉ាស់ កំពុង កើនប្រជា ប្រិយភាព

Next Article

ការលុបបំបាត់ភាពក្រីក្រពិតជាអាចធ្វើបាន