Watch English Premier League and Spanish LaLiga football matches LIVE with Smart Axiata and iflix

No Comments Share:

ទស្សនា​ការផ្សាយបន្តផ្ទាល់​ការ​ប្រកួត​បាល់ទាតក្រប​ខ័ណ្ឌព្រីមៀលីក​អង់គ្លេស និងការកឡា លីហ្កាអេស្ប៉ាញ ជាមួយ Smart Axiata និង​​ iflix

ភ្នំពេញ, ថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០១៨​ ដៃគូផ្នែក​កម្មវិធីកម្សាន្តបែបឌីជីថលរបស់ក្រុមហ៊ុន Smart Axiata ឈ្នោះថា​ iflix ដែលជាក្រុមហ៊ុនផ្ដល់សេវាកម្មវិធីកម្សាន្តឈានមុខគេ​របស់ពិភព​លោក សម្រាប់ទីផ្សារកំពុងលូតលាស់ បានប្រកាសថ្ងៃនេះ ពីកិច្ចសហការថ្មី ជាមួយបណ្តាញទូរទស្សន៍កីឡា beIN Sports ដើម្បីនាំយកកម្មវិធីផ្សាយផ្ទាល់​ការ​ប្រកួត​កីឡាបាល់ទាត់​នៅអឺរ៉ុប​សម្រាប់អតិថិជនរបស់ iflix នៅប្រទេសកម្ពុជា។

ចាប់ពីថ្ងៃទី១០ខែសីហានេះទៅ អតិថិជន​ iflix ក្នុងប្រទេសកម្ពុជានឹងអាចរីករាយទស្សនាការប្រកួតបាល់ទាត់ក្រប​ខ័ណ្ឌព្រីមៀលីក​​អង់គ្លេស (English Premier League) និងការប្រកួតបាល់ទាត់ក្របខ័ណ្ឌ ឡា លីហ្កា​អេស្បា៉ញ ​(Spanish La Liga) ដូចអ្នកទស្សនាអង្គុយកៅអីជួរមុខនៃការប្រកួតផ្ទាល់ តាមរយៈ​ប៉ុស្តិ៍​កីឡាថ្មី ២៤ ម៉ោង​ beIN SPORT 1 និង beIN SPORT 2 តាមរយៈ​កម្មវិធី iflix ហើយក៏អាចទាញមើលគ្រប់ការប្រកួតឡើងវិញបានដែរ។​ លើសពីនេះទៀត ក៏នឹង​មាន​វីដេអូ​សង្ខេប​ការ​ប្រកួត​ ដែល​មាន​ក្នុង​ថ្ងៃតែមួយ សម្រាប់​ការ​ប្រកួតទាំងអស់​​ក្នុង​ក្របខ័ណ្ឌព្រីមៀលីក​អង់គ្លេស ឡា លីហ្កាអេស្ប៉ាញ និង​ លីក 1 បារាំង ដែល​អាច​ទស្សនា​បាន ដោយឥត​គិតថ្លៃ នៅតំបន់ដែលមានម៉ាក beIN SPORTS។​

តាមរយៈភាពជាដៃគូផ្តាច់មុខរបស់ក្រុមហ៊ុន Smart ជាមួយក្រុមហ៊ុន iflix នៅពេលនេះ អ្នក​កគាំទ្រកីឡាបាល់ទាត់នៅ​កម្ពុជា អាចទស្សនាការ​ផ្សាយ​ផ្ទាល់សម្រាប់​ការ​ប្រកួត​ទាំងអស់នេះដោយឥត​គិតថ្លៃ ដោយគ្រាន់តែ​ចុះឈ្មោះ​ប្រើ​កម្មវិធី Smart StreamOn 2, StreamOn 8 និង [email protected]។ អតិថិជនថ្មីរបស់ក្រុមហ៊ុន Smart នឹងអាច​​ចុះឈ្មោះប្រើកម្មវិធី iflix រយៈពេល ៣ ខែដោយឥតគិតថ្លៃ។

លោក Stjepan Udovicic ប្រធានផ្នែកទីផ្សារក្រុមហ៊ុន Smart Axiata  បានមានប្រាសាសន៍ថា៖ “ភាពជាដៃគូរបស់ Smart ជាមួយនិង iflix បានទទួល​ការ​ពេញនិយម​យ៉ាង​ខ្លាំង​ក្នុង​ប្រទេសកម្ពុជា។​​ ការបន្ថែមកម្មវិធីផ្សាយបន្តផ្ទាល់នូវ​ការប្រកួតកីឡាបាល់ទាត់ក្នុង​លីក​កំពូលៗ​របស់​​ពិភពលោក នឹងធ្វើឲ្យ iflix ក្លាយជា​កម្មវិធី ដែល​អ្នកស្រលាញ់
វិស័យកីឡាទាំងអស់ក្នុងប្រទេសកម្ពុជា​ ចាំបាច់​ប្រើ​។​ យើងមានសេចក្តីសោមនស្សរីករាយក្នុងការនាំយក​កម្មវិធី iflix មកបន្ថែម​នៅក្នុង​កញ្ចប់​កម្មវិធីកម្សាន្តបែបឌីជីថល សម្រាប់អតិថិជនជាច្រើនរបស់ Smart ហើយ​យើង​ជូនពរ​ឲ្យ​ពួកគាត់ទទួលបាននូវ​​ក្ដីរំភើប​​ជាមួយនិង​ការ​ផ្សាយផ្ទាល់​ការ​ប្រកួត​បាល់ទាត់កាន់តែ​ច្រើន​ម៉ោងឡើង។”​

ជាមួយនឹងដៃគូ​ផ្នែកស្ទូឌីយោ និងផ្នែកចែកចាយរាប់រយរបស់ iflix ដូច្នេះ អតិថិជនរបស់ Smart  បាននិងកំពុងរីករាយទស្សនា​កម្មវិធីទូរទស្សន៍ល្បីល្បាញក្នុងតំបន់ និងអន្តរជាតិ និងខ្សែភាព​យន្ត​ដែល​ពេញនិយម រាប់បញ្ចូលទាំង​កម្មវិធីផ្ដាច់មុខ ដែល​ចាក់ផ្សាយ​​លើក​ដំបូង និង​កម្មវិធីដែលឈ្នះពានរង្វាន់​ផ្សេងៗ។ បច្ចុប្បន្ន​នេះ ​អតិថិជនជាងមួយពាន់លាននាក់​ នៅទ្វីបអាស៊ី  តំបន់មជ្ឈិមបូព៌ា និង​ទ្វីបអាហ្វ្រិច អាច​ចូលទៅទស្សនា​កម្មវិធី​របស់ iflix ដូច្នេះធ្វើ​ឲ្យ  iflix បានអភិវឌ្ឍ​ខ្លួន​ក្លាយជា​កម្មវិធីឈាន​មុខ​គេពិតៗ​សម្រាប់ទីផ្សារ​ផ្សាយ​វីដេអូតាមអិុនធឺណិត។

លោក Mark Britt ជាសហស្ថាបនិក និងជា​នាយកប្រតិបត្តិរបស់ក្រុមហ៊ុន iflix បានមានប្រសាសន៍ថា៖ “ដោយ​បាន​ធំដឹងក្ដីក្នុង​ប្រទេសអូស្ត្រាលី ដូច្នេះសេរីភាព​ក្នុង​ការ​លេង និងទស្សនា​កីឡា គឺដូចគ្នា​នឹង​សិទ្ធិមនុស្សដែរ។ យើងពិត​ជា​មានក្ដីរំភើបក្រៃលែង ដែលយើង​អាច​នាំ​យក​កីឡាដ៏ពេញនិយម​បំផុត​ក្នុងពិភព​លោក ក៏ដូចជា ការ​ប្រកួត​កីឡាបាល់ទាត់​​នៅតាម​លីក​ល្បីៗបំផុតសម្រាប់​ឲ្យ​អតិថិជនរបស់យើងបានទស្សនា​។​”

លោកបន្ថែមទៀតថា៖​ “​យើងប្តេជ្ញាចិត្ត​ក្នុងការ​ផ្តល់ជូននូវភាពងាយ​ស្រួល​បំផុត​ក្នុងការ​ទស្សនា​​ការ​ផ្សាយ​ផ្ទាល់​​កម្មវិធី​​កីឡា តាម​ឧបករណ៍​ចល័ត ដោយមានការវិនិយោគ និងការអភិវឌ្ឍន៍យ៉ាង​ច្រើន​​​ទៅលើកម្មវិធី ក៏ដូចជា​​ហេដ្ឋារចនា​សម្ព័ន្ធ​ថ្មីៗ​។ ភាពជាដៃគូជាមួយ beIN ជាសក្ខីភាពមួយដែលបង្ហាញ​ឲ្យ​ឃើញពីការ​ប្ដេជ្ញាចិត្ត​ជាប់ជានិច្ច​​។”​

សម្រាប់ព័ត៌មានបន្ថែម និងព័ត៌មានថ្មីៗពីក្រុមហ៊ុន Smart Axiata សូមចូលទៅកាន់ទំព័រហ្វេសប៊ុករបស់ Smart តាមរយៈ www.facebook.com/SmartAxiata  ឬចូលទៅកាន់គេហទំព័រ www.smart.com.kh ។​

អំពីក្រុមហ៊ុន Smart

ក្រុមហ៊ុន Smart Axiata Co., Ltd គឺជាប្រតិបត្តិករទូរគមនាគមន៍ឈានមុខគេក្នុងព្រះរាជាណាចក្រកម្ពុជា​ ដែល​នាពេ​ល​ប​ច្ចុ​​ប្បន្ន​​បាន​នឹ​​ងកំ​​ពុ​ង​បំរើ​អ​​​តិ​ថិ​ជន​ច្រើ​​នជាង៨ (ប្រាំបី)លាននាក់ ក្រោមស្លាកសញ្ញា “Smart”។ ក្រុមហ៊ុន Smart Axiata គឺជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនមេ មានឈ្មោះថា Axiata Group Berhard ដែល​ជាក្រុមហ៊ុន​ផ្តល់សេ​វា​ទូរ​គ​ម​នា​​គ​​ម​ន៍​ធំ​ជាង​គេ​បង្អស់​មួយក្នុងចំណោមក្រុមហ៊ុនធំៗនានាក្នុងទ្វិបអាស៊ី។

                ក្រុមហ៊ុន Smart គឺប្រតិបត្តិករទូរគមនាគមន៍ចល័តដែលមានភាពឈានមុខគេបង្អស់ផ្នែកសេវាបច្ចេកវិទ្យាទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។​ នា​ឆ្នាំ២០១៤ Smart គឺជាប្រ​តិបត្តិក​រ​ដំបូ​ង​​ប​​​ង្អស់​ក្នុ​ង​ព្រះ​​​រាជា​ណា​ច​​ក្រ​​ក​ម្ពុ​​ជាដែ​លបា​ននាំ​មក​​នូវ​​បច្ចេកវិទ្យាទូរគមនាគមន៍សេវា 4G LTE ហើយ​ក៏​បាន​​ ​​​​​​​​​​       អ​​ភិ​វ​​​ឌ្ឍ​ន៍​​ខ្លួ​ន​​ឲ្យ​កាន់តែប្រសើរ​ថែមទៀត​តាមរយៈ​ការដាក់​ឲ្យដំណើការ​សេវា​បច្ចេកវិទ្យា 4G+ (LTE Advanced) នាដើមឆ្នាំ២០១៦ និង​នា​ដើម​ឆ្នាំ​២០១៧ ក៏​បាន​ធ្វើ​ការ​ណែ​នាំ​នូវ​សេវាប​ច្ចេក​វិទ្យា​ថ្មី​មួយ​ទៀតគឺ 4G+ HD Voice ឬ VoLTE ដែលសេវានេះបានធ្វើឲ្យ Smart កាន់​តែ​មាន​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យ​នៅ​ក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រកម្ពុជា។ ជាមួយទៅនឹងបច្ចេកវិទ្យាដ៏សម្បូរបែបរូមមាន៖ សេវាបច្ចេកវិទ្យា 2G, 2.5G, 3G និង​3.75G Smart បាន​នឹង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុងតំបន់ប្រជាសាស្ត្រច្រើនជាង៩៨(កៅសិបប្រាំបី) ភាគរយ នៅទូរទាំង​ព្រះរាជា​ណាចក្រកម្ពុជា ។

ដើម្បីឲ្យកាន់តែទំនើបទាន់សម័យស្របទៅតាមបរិបទសង្គមរស់នៅ ក្រុមហ៊ុន Smart បាននឹងកំពុងបម្លែងខ្លួនយ៉ាង​សកម្ម​​ទៅ​ជាប្រតិបត្តិករ​បែប​ឌីជីថល តាមរយៈការផ្តល់ជូននូវសេវាកម្មឌីជីថលជាច្រើនក្នុងនោះរួមមាន៖ ការ​ចាប់ដៃគូរជា​មួយ​ភាគី​អន្តរជាតិ​ដែលមានឈ្មោះល្បីរន្ទឺនានាដូចជា៖ Universal Music,​ Apple, Facebook និង iflix ហើយក៏មានសេវាកម្មបែប            ​ឌីជីថលនានាទៀតដូចជា​ SmartLuy, Smart Insurance, SmartPay, Smart Music និង SmartNas។​ ក្រុមហ៊ុន Smart មាន​ទស្សនៈវិស័យយ៉ាងម៉ុតមាំនឹងក្លាយខ្លួនជាប្រតិបត្តិករបែបឌីជីថលឈានមុខគេបង្អស់ ស្របពេល​គ្នា​ផង​ដែរ​ទៅនឹង​ការដើតួ​នាទី​​យ៉ាង​សកម្ម​ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ។

ក្រុមហ៊ុន Smart មានបុគ្គលិកនិយោជិតសរុបប្រមាណជាង១,០០០ (មួយពាន់)នាក់ ក្នុងនោះរួមបញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស។ Smart បាននឹងកំពុងយកចិត្តទុកដាក់ជាទីបំផុតចំពោះអតិថិជន បុគ្គលិកនិយោជិតរបស់ខ្លួន និង​ប្រជាពល​រដ្ឋ​ទាំងអស់​ក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា តាមរយៈការ​នាំមកនូវសេវាប​ច្ចេកវិទ្យាលំដាប់ពិភពលោក, បទពិសោធ៍បែប​ឌីជីថលល្អឥតខ្ចោះ និង​ពិសេសគឺ​ការ​ចូល​រួម​យ៉ាង​សកម្ម​ទៅ​លើ​ការងារ​ទទួល​​ខុស​ត្រូវ​សង្គម។

Smart ជីវិត​រស់​រវើក!               

ក្រុមហ៊ុន​ Smart Axiata Co., Ltd.

No. 464A, មហាវិថីព្រះមនីវង្ស, ទន្លេបាទី, ខណ្ឌចំការមន, ភ្នំពេញ, កម្ពុជា

ទូរស័ព្ទ: +855 10 201 000

www.smart.com.kh                                                                                               

សម្រាប់ព័ត៌មាន​បន្ថែម​ សូមទាក់ទង

លោក       គាំ ទីវា

ទូរស័ព្ទ៖    +855 10 202 271

អីុមែ៉ល៖               [email protected]


Watch English Premier League and Spanish LaLiga football matches LIVE with Smart Axiata and iflix

Phnom Penh, 10th August 2018: Smart Axiata’s digital entertainment partner iflix, the world’s leading entertainment service for emerging markets, today announced a ground-breaking collaboration with beIN Sports to bring European football live to iflix subscribers in Cambodia.

From August 10, iflix subscribers in Cambodia will be able to enjoy virtual front row seats to English Premier League and Spanish LaLiga action via the newly launched 24-hour beIN SPORTS 1 and beIN SPORTS 2 channels on iflix, with catch up available for the matches. Additionally, same day match highlights for all Premier League, LaLiga and Ligue 1 games will be available in a beIN SPORTS branded zone to users for free.

Through Smart’s exclusive partnership with iflix, Cambodian football fans will now be able to enjoy these live matches for free by subscribing to Smart StreamOn 2, StreamOn 8 and [email protected] New Smart subscribers will also be offered 3 months free subscription to iflix.

“Smart’s partnership with iflix has proved hugely popular in Cambodia. This addition of live football matches from the world’s top leagues will make iflix a must for all sports lovers in the Kingdom. We are delighted to make iflix available for free as part of our digital entertainment propositions to many Smart subscribers and wish them many breathtaking hours of live football action,” said Stjepan Udovicic, CMO of Smart Axiata.

With iflix’s hundreds of studio and distributor partnerships, Smart subscribers have been enjoying a selection of iconic, highly acclaimed regional as well as international TV shows and fan-favorite movies, including first run exclusives and award-winning programs. Now available to over one billion consumers throughout Asia, the Middle East and Africa, iflix has established itself as the clear market leader in video streaming.

iflix Co-Founder and Group CEO, Mark Britt said, “Growing up in Australia, the freedom to enjoy sports was akin to a human right. We are incredibly excited to make the world’s most popular sport as well as the sport’s most premium leagues and competitions available to our users.”

“We are committed to deliver the best live sports mobile streaming experience possible through significant investment and development of an all new live streaming hub and infrastructure. Our partnership with beIN is a testament to the ongoing commitment,” added Britt.

For more information on, and updates from Smart Axiata, follow Smart’s Facebook page at www.facebook.com/SmartAxiata or visit www.smart.com.kh.

About Smart

Smart Axiata Co., Ltd., Cambodia’s leading mobile telecommunications operator, currently serves 8 million subscribers under the ‘Smart’ brand. Smart Axiata is part of Axiata Group Berhad, one of Asia’s largest telecommunications groups.

Smart is at the forefront of mobile technology advancement in Cambodia. Smart was the first network to introduce 4G LTE in 2014, 4G+ in 2016 and 4G+ with HD Voice (VoLTE) in early 2017. In mid-2017, Smart introduced cutting-edge 4.5G, manifesting its data leadership position in Cambodia. Smart also provides 2G, 2.5G, 3G and 3.75G mobile services as well as international roaming across more than 190 countries. Its extensive nationwide network coverage stretches to more than 98% of the Cambodian population.

The company is also rapidly transforming itself into a digital lifestyle brand, having introduced many innovative offerings and lifestyle entertainment value propositions. This includes various international partnerships, with brands as diverse as Universal Music, Apple, Facebook and iflix, as well as digital services including SmartLuy, Smart Insurance, SmartPay, Smart Music and SmartNas. Smart aspires to become Cambodia’s Digital Champion, while playing an active role in socio-economic growth.

 

The company’s workforce consists of more than 1000 local and foreign experts. Smart is committed to its customers, employees and the people of Cambodia, in delivering its promise of enriching their lives through world-class networks, exceptional digital experiences and through significant corporate social responsibility engagements.

Live. Life. Be Smart.

-END-

Smart Axiata Co., Ltd.

No. 464A, Monivong Blvd., TonleBassac, Chamkarmorn, Phnom Penh, Cambodia

Tel:          +855 10 201 000

www.smart.com.kh

For media enquiries, please contact:

Mr. Koam Tivea

Tel:          +855 10 202 271

Email:      [email protected]

Share and Like this post

Related Posts

Previous Article

EDOTCO KICKS OFF RESEARCH FOR FIRST BAMBOO TELECOMMUNICATIONS TOWER IN CAMBODIA

Next Article

Winning Isn’t Everything, But Wing Beats it by Having Two