ល័ក្ខខ័ណ្ឌការងារតាម រោងចក្រកាត់ដេរ ប្រសើរឡើង

ដោយ Cecelia Marshall No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – ​នៅពេលប៉ុន្មានម៉ោងមុនរោងចក​្រ​មួយនៅខេត្តតាកែវ បានបាក់ស្រុត កម្មវិធីរោងចក្រកាន់តែប្រសើរឡើងនៅកម្ពុជា នៃអង្គការពលកម្ម​អន្តរ​​ជាតិបានចេញរបាយការណ៍មួយ ស្តីពីល័ក្ខខ័ណ្ឌ​ការងារក្នុងចំនោមរោងចក្រចំនួន ២៤៨។​ នេះគឺជា របាយការណ៍ទី​​3​ដែលកម្មវិធីនេះ បានធ្វើ។
 
របាយការណ៍ ដែលបានបូកសរុបកំឡុងខែកក្កដា រហូតដល់ខែកញ្ញា ឆ្នាំនេះ បានបង្ហាញថា រោងចក្រ ២ ក្នុងចំនោមរោងចក្រ ១៣ដែលស្ថិតនៅក្នុងតារាង រោងចក្រ ក្រុមការអនុវត្​ត​ច្បាប់កំរិតទាប បានធ្វើការ កែលំអចំនួន ៣១ចំនុច ធ្វើអោយរោងចក្រ ទាំងពីរ នោះ ឡើងចំណាត់ថ្នាក់ ផុតពីតារាងនេះ។ ថែមលើ នេះទៀត​​ មួយភាគបួន នៃរោងចក្រចំនួន ៩៥ដែល នៅក្នុងតារាង រោងចក្រដែលមានបញ្ហាខ្លាំង បានកែ លំអតំរូវការផ្លូវច្បាប់បឋម ចំនួន ២១ចំនុចហើយ ចំនួនសរុបនៃការរំលោភបំពានចំបងៗ បានប្រសើរ ឡើង ៣០ភាគរយ។
 
របាយការណ៍ ក៏បានបង្ហាញផងដែរថា ចំនួនរោងចក្រ ដែលធ្វើលំហាត់ជម្លៀសខ្លួនចេញពី អគារ ក្នុងពេល មានអាសន្តកើនឡើងពី ៥៧ ទៅ ៧៦ ភាគរយ បញ្ហា រើសអើង បានធ្លាក់ចុះពី ១៥ ទៅ ៧ ភាគរយ និង រោងចក្រដែលផ្តល់ ប្រាក់រង្វាន់បន្ថែមផ្អែកលើអតីតភាព ការងារ បានកើន ឡើងពី ៦៤ ទៅ ៧៨ ភាគរយ។ 
 
លោកស្រី Jill Tucker ទីប្រឹក្សាបច្ចេកទេសនៃកម្មវិធី រោងចក្រប្រសើរឡើងនៅកម្ពុជាបាននិយាយថា “យើង សប្បាយចិត្ត ដែលរោងចក្រទាំង ២៤៨ នេះបានធ្វើ ការកែលំអប្រសើរឡើង បន្ទាប់ពី របាយការណ៍តម្លាភាពនេះបានចាប់ផ្តើមឡើង”។ លោកស្រីបានបន្ត ថា “ក្នុងករណីជាច្រើន រោងចក្រទាំងនេះ មិនបានធ្វើ ការកែលំអអ្វីអស់រយៈពេលជាច្រើនឆ្នាំហើយ ប៉ុន្តែ ឥឡូវពេលមាន របាយការណ៍តម្លាភាពនេះ គេចាប់ ផ្តើមធ្វើការផ្លាស់ប្តូរ”។ “យើងនឹងបន្តធ្វើការជាមួយ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារទៅមុខទៀត នៅលើ គំនិតផ្តួចផ្តើមនេះ ដើម្បីធ្វើអោយមានការ ផ្លាស់ប្តូរ នៅតាមបណ្តារោងចក្រដែលនៅក្នុង តារាង ការអនុវត្តច្បាប់ទាប”។
 
ជាមួយនឹងគំនិតផ្តួចផ្តើមអោយរោងចក្រ គោរពការ អនុវត្តច្បាប់បានល្អនេះ អង្គការ ឃែរ កម្ពុជាបាន ប្រកាសពីកិច្ចព្រមព្រៀង ជាមួយរោងចក្រ កាត់ដេរ ចំនួន ៦ ដែលបានប្តេជ្ញា អនុវត្តវប្បធម៌ការងារដែល មិនមាន ការរើសអើងស្រ្តី។ 
 
លោកស្រី ប្រធានអង្គការ ឃែរ កម្ពុជា បាននិយាយ ថា “រោងចក្រទាំងអស់ មិនត្រឹមតែមានការទទួលខុស ត្រូវផ្លូវច្បាប់ ដើម្បីធានាថា មិនមានការយាយីផ្លូវភេទ នៅកន្លែងធ្វើការប៉ុណ្ណោះទេ គេក៏ត្រូវការ គោល នយោបាយត្រឹមត្រូវផងដែរ ហើយវាអាចអោយកម្មករ របស់គេដឹងថា ម្ចាស់រោងចក្រគោរពសិទ្ធិ ការងាររបស់ពួកគេ ដែលអាចលើកទឹកចិត្តអោយកម្មករមានផលិត ភាពខ្ពស់។”
 
“យើងសង្ឃឹមថា មេរៀនល្អពីរោងចក្រទាំងនេះអាច លើកទឹកចិត្តអោយរោងចក្រដទៃ យកតំរាប់តាម ដែរ”។ 

Share and Like this post

Related Posts

Previous Article

ម៉ាឡេស៊ីផ្តល់ ជំនួយមនុស្សធម៌ នៅកោះកុង

Next Article

រស់នៅជាមួយខ្មោច