រោងចក្រកាត់ដេរ ចាប់មានបណ្ណាល័យហើយ

ដោយ Julie Masis No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – បន្ទាប់ពីបណ្ណាល័យទីមួយនៅ ក្នុងរោងចក្រកាត់ដេរ បានបើកទ្វារអស់ រយៈពេលមួយ ឆ្នាំមក បណ្ណាល័យពីរថែមទៀត ត្រូវគេគ្រោងបើក ក្នុងខែនេះ។
 
បណ្ណាល័យទាំងនេះ ត្រូវបានរៀបចំឡើងដោយអង្គការក្រៅរដ្ឋាភិបាលបារាំងមួយ ឈ្មោះស៊ីប៉ា (Sipar) ដែលធ្វើការងារ ជួយសង់បណ្ណាល័យនៅតាមភូមិ ពន្ធនាគារ និងមន្ទីរពេទ្យ។ អង្គការនេះគ្រោងនឹង រៀបចំ និងផ្គត់ផ្គង់បណ្ណាល័យនៅតាមបណ្តារោងចក្រកាត់ដេរចំនួន ៣០ទៀត នៅពេលខាងមុខ។ បណ្ណាល័យទាំងនេះ មានសៀវភៅដូចជា សៀវភៅ រឿងសំរាប់កុមារ ប្រលោមលោក សៀវភៅរឿងអម ដោយរូបភាព កាសែត និងទស្សនាវដ្តី ព្រមទាំងមានឯកសារមួយចំនួនទៀតសំរាប់ជួយអ្នកអាន នៅលើ ប្រធានបទ​ ដូចជា សុខភាព អាហារបំប៉ន សុខភាព​បន្តពូជ និងបំនិនជីវិត។ 
 
អ្នកស្រី Beatrice Montariol  អ្នកចាត់ការគំរោងរបស់ អង្គការស៊ីប៉ាបាននិយាយថា “នៅពេលខាងមុខយើង ចង់អោយ មានសកម្មភាពអប់រំផ្សេងទៀត ដើម្បីធ្វើ អោយ បណ្ណាល័យ ​​​​​​​​​​​​ទាំងនេះទៅជាកន្លែងសំរាប់សំរាក​ កំសាន្តនិងទទួលបានពត៌មានអប់រំ ​ផងដែរ។​”​​​​​​​​​​​ អង្គ ការ​ក៏គ្រោងដាក់ អោយមានសៀវភៅ​ឌីជីថល​សំរាប់​អាននៅលើកុំព្យូទ័រនិងឧបករណ៍ អេឡិច​ត្រូនិចផ្សេង ទៀតផងដែរ។ កាលពីឆ្នាំទៅ​ បណ្ណាល័យ ទីមួយ បានបើកទ្វារនៅ ក្នុងរោងចក្រកាត់ដេរឈ្មោះ Dewhirst ដែលជារោងចក្រផលិត សំលៀកបំពាក់ បុរស និងមាន បុគ្គលិកចំនួន ២,២៥០ នាក់ ដែល ៩៥ភាគរយជាស្រ្តី។

បើតាមសំដីរបស់អ្នកស្រី ទេព មូណា ប្រធានរដ្ឋបាល នៅរោងចក្រនេះ បានអោយដឹងថា​ គេបានលើកទឹក ចិត្តអោយកម្មករ ខ្ចីសៀវភៅយកទៅផ្ទះអានជាមួយ កូនៗ របស់គេ។ ពេលខ្ចីសៀវភៅ គេដាក់សៀវភៅ ក្នុងថង់ប្លាស្ទីក ដើម្បីកុំអោយ ត្រូវទឹក ហើយបើគេ យកសៀវភៅមកសងវិញយឺត ឬក៏រហែកប្រលាក់ នោះគេ នឹងត្រូវបង់ពិន័យ។ នៅកំឡុងពេលមួយឆ្នាំ ដំបូងនេះមានសៀវភៅតែ ១០ប៉ុណ្ណោះដែល បាត់ក្នុង  ចំនោមសៀវភៅទាំង ២,០០០ក្បាល នៅក្នុងបណ្ណា ល័យ។ អ្នកស្រី មូណា បានបន្ថែមថា បណ្ណាល័យក្នុង រោងចក្ររបស់គាត់បាន ចូលរួមចំនែក កាត់បន្ថយ អនក្ខរកម្ម ក្នុងចំណោមកម្មករកម្មការនីនៅ​ក្នុងរោង ចក្ររបស់គាត់ដែល ១ភាគ៤ នៃពួកគេមិន​ចេះអាន ឬសរសេរទេ។
 
អង្គការស៊ីប៉ា បានផ្គត់ផ្គង់ បណ្ណាល័យទាំងនេះ នូវ សៀវភៅជាងមួយរយចំណងជើង ដែលអង្គការនេះ បោះពុម្ភ ដោយខ្លួនឯង និងសៀវភៅពីរោងពុម្ភផ្សេងទៀតផងដែរ។     ​​អ្នកស្រី Montariol បាននិយាយដែរថា អង្គការក្រៅរដ្ឋាភិបាលបារាំង មួយនេះ មានគំរោងនឹង រៃអង្គាសលុយជាង ៤០ម៉ឺន ដុល្លា ដើម្បីរៀបចំបន្ថែម បណ្ណាល័យនៅក្នុងរោងចក្រ៣០ទៀត នៅកម្ពុជា ។ 

Share and Like this post

Related Posts

Previous Article

សកលភ្នំពេញសហការជាមួយសាលានៅហុងកុង និងហុងហ្គារី

Next Article

រស់នៅជាមួយខ្មោច