កម្ពុជា អាចបន្តឹងការចាក់ផ្សាយភាពយន្តបរទេស

ដោយ ជា វណ្ណៈ No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – ផលិតករភាពយន្តក្នុងស្រុកបាន រួបរួមគ្នាបេ្តជ្ញា នាំយកភាពយន្តខ្មែរ មកចាក់ផ្សាយ នៅតាម ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក អោយបានច្រើន ជាងមុន។
 
អ្នកដឹកនាំរឿង អ្នកនិពន្ធ តារាសម្តែង ផលិតករនិងអ្នក ពាក់ព័ន្ធផ្សេងទៀត បានជួបជុំគ្នាពិគ្រោះយោបល់ ដើម្បីស្វែងរកវិធី លើកតំកើងវិស័យ ភាពយន្តក្នុង ស្រុកនិងរឹតបន្តឹង ការចាក់ផ្សាយភាពយន្ត ថៃនិង ភាពយន្តបរទេសផ្សេងទៀតនៅតាមកញ្ចក់ ទូរទស្សន៍ ក្នុងស្រុក។ ការពិភាក្សានេះបានធ្វើឡើងបន្ទាប់ ពីគេ បានសង្កេតឃើញគុណភាពផលិតកម្ម ភាពយន្តក្នុង ស្រុកមិនមានការកើនឡើង ដោយសារ មិនសូវបាន គេចាក់ផ្សាយតាមទូរទស្សន៍។
 
អ្នកចូលរួមក្នុង ការពិគ្រោះយោបល់នេះដែលបានធ្វើ ឡើងពីថ្ងៃអង្គារ៍ បានយល់ថា​ ការចាក់ផ្សាយខ្សែភាព យន្ត និងរឿងភាគ បរទេស នៅតាមកញ្ចក់ទូរទស្សន៍ ក្នុងស្រុក អាចប៉ះពាល់ដល់វិស័យភាយន្តក្នុងស្រុក ហើយគេ បានរិះគន់ថា ភាពយន្តបរទេសទាំងនេះ អាច ធ្វើអោយវប្បធម៍ខ្មែរធ្លាក់ចុះ។  ស្ថានីយ៍ទូរទស្សន៍ក្នុង ស្រុកស្ទើរតែទាំងអស់មានកម្មវិធីចាក់ ​ផ្សាយរឿងភាគ​ បរទេសក្នុងកំឡុងម៉ោងដែល មនុស្សមើល​ទូរទស្សន​៍​ច្រើន។
 
មានប្រសាសន៍នៅក្នុង ការពិភាក្សានេះ ឯកឧត្តមរដ្ឋ មន្រ្តី ខៀវ កញ្ញារិទ្ធិ បានពិចារណាលើ​ដំណោះ​ស្រាយមួយ ចំនួនដែលក្រសួងអាចចាត់ចែងបាន។ ឯកឧត្តម បាន និយាយថា “អ្វីដែលយើងអាចធ្វើ ប​​​ាន យើងនឹងធ្វើ។ អ្វីយើងធ្វើមិនបាន យើងនឹងស្នើរសុំ​យោបល់ពីសម្តេច នាយករដ្ឋ មន្រ្តី ដើម្បីពិនិត្យ និងអនុម័ត។”
 
គួរបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រជាជនខ្មែរអាចទស្សនា ខ្សែភាពយន្តភាគបរទេស គ្រប់បែបយ៉ាងពីប្រទេស ដូចជា កូរ៉េ ចិន ថៃ និងហូលីវូត ផងដែរ ដែលខ្សែភាព យន្តភាគ ទាំងនេះអស់ថវិកាតិចជាង  ក្នុងការចាក់ ផ្សាយ បើប្រៀបធៀបទៅ នឹងខ្សែភាពយន្តភាគរបស់ ផលិតកម្មក្នុងស្រុក។ 

Share and Like this post

Related Posts

Previous Article

ម៉ាឡេស៊ីផ្តល់ ជំនួយមនុស្សធម៌ នៅកោះកុង

Next Article

រស់នៅជាមួយខ្មោច