ក្រសួងមហាផ្ទៃ គ្រោងតំឡើង​ កាមេរ៉ា ចរាចរណ៍

ដោយ បាន ចក់, និង ផុន ច័ន្ទឧសភា No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – ដើម្បីអោយការអនុវត្តច្បាប់ ចរាចរណ៍ប្រសើរឡើង ក្រសួងមហាផ្ទៃរៀបចំគ្រោង នឹងតំឡើងកាមេរ៉ាចរាចរណ៍ ក្នុងគោលបំណងដើម្បី ថតចាប់យក បទល្មើសចរាចរណ៍ ដែលកើតមានឡើង តាមដងផ្លូវនៅភ្នំពេញ។
 
លោកនាយករងនាយកដ្ឋានសណ្តាប់ ធ្នាប់សាធារណៈ នៃអគ្គស្នងការនគរបាលជាតិ លោក លុយ ឈិន បាន​និយាយ នៅក្នុងសិក្ខាសាលាដែលធ្វើឡើងនៅ មជ្ឈមណ្ឌលសហប្រតិបត្តិការ កម្ពុជា-ជប៉ុន ពីថ្ងៃច័ន្ទ​​ ថាមន្ត្រី ជំនាញរបស់ក្រសួង កំពុងសិក្សារៀបចំតំឡើង ដាក់ កាមេរ៉ាសុវត្ថិភាព នៅតាមបណ្តាផ្លូវសំខាន់ៗ មួយចំនួននៅ ក្នុងក្រុងភ្នំពេញដើម្បី ត្រួតពិនិត្យតាម​ដាន​ ស្ថានភាពចរាចរណ៍នៅកម្ពុជា​ ហើយពេល មានកាមេរ៉ាទាំងនេះ     អ្នកដែលបានប្រព្រឹត្តិបទល្មើស ចរាចរណ៍មិនអាច រត់គេចបានទៀតទេ។
 
បើយោងទៅតាមតួរលេខ របស់គណៈកម្មការជាតិ ដើម្បីសុវត្ថិភាពផ្លូវថ្នល់ ក្នុងរយៈពេល ៩ខែដើមឆ្នាំនេះ មាន​គ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន៣,៦៣៨  ករណីស្លាប់ ១,៦៣០នាក់ របួសស​្រាល២,៥៤៧ នាក់ របួសធ្ងន់ ៣,៤៧៦នាក់។ តួរលេខ នេះបាន បង្ហាញអោយឃើញថា អត្រាគ្រោះថ្នាក់ ចរាចរណ៍ បានកើនឡើង ក្នុងឆ្នាំនេះ។ គេសង្ឃឹមថា ការដាក់ អោយមានកាមេរ៉ាចរាចរណ៍នេះ នឹងអាចជួយកាត់ បន្ថយគ្រោះថ្នាក់បានមួយកំរិត។ 

Share and Like this post

Related Posts

Previous Article

ហ្វុតសល៖ ទីលានតូច ចំនេញច្រើន

Next Article

រស់នៅជាមួយខ្មោច