ជនភៀសខ្លួន ជាប្រធានបទប្រែក្រឡាស់ស្រុកខ្មែរ

ដោយ James Brooke No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ –​​ កាលពីព្រឹកថ្ងៃសុក្រ ខ្ញុំបាន ឃើញ​ព្រឹត្តិការណ៍មួយ ដែលមាន​ប្រជាជនខ្មែរប៉ុន្មាន រយនាក់ និងជនជាតិបរទេសមួយចំនួន បានមកជួបជុំគ្នាធ្វើការតវ៉ាប្រឆាំងនឹង ការបញ្ជូនជនភៀសខ្លួន ដែលកំពុងស្នាក់នៅបណ្តោះអាសន្នលើកោះ Nauru មកកម្ពុជា។
 
ការតវ៉ារបស់ពួកគេនេះ ទាក់ទាញការចាប់អារម្មណ៍ យ៉ាងខ្លាំង នៅលើពិភពលោកតាមរយៈរូបថតចំរុះ ពណ៌ដែលរួមមានទាំង រូបថតរបស់ព្រះសង្ឃពាក់​ស្បង់ជីវរពណ៌ទឹកក្រូចផងដែរ។ គេក៏ឃើញមាន មនុស្សកាន់ដង្ហែរទង់ជ័យ ប្រទេសអាមេរិក បារាំង អូស្រ្តាលី និងកាន់បដាជាភាសាអង់គ្លេស សរសេរក្នុង អត្ថន័យ ដើម្បីទទួលការចាប់អារម្មណ៍ពីមជ្ឈដ្ឋានហួស ពីតំបន់ ទន្លេមេគង្គទៀត។
 
ផ្ទះខ្ញុំ នៅជិតការិយាល័យ នៃឧត្តមស្នងការអង្គការ សហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស ដូចនេះខ្ញុំ ឧស្សាហ៍ ឃើញគេធ្វើបាតុកម្មណាស់។ បាតុកម្ម កាលពីថ្ងៃសុក្រ ក៏មិនមានអ្វីប្លែកដែរ។ បើមើលទៅ លើបដា និងផ្លាកសញ្ញាចាស់ៗដែលគេឃើញហែរ នោះ បាតុករខ្លះមិនមែន មានបំណងមកតវ៉ារឿជន ភៀសខ្លួនទេ តែគ្រាន់តែមកតាមគ្នាដោយសារបាតុ កម្មថ្ងៃនោះ ក៏ធ្វើប្រឆាំងរដ្ឋាភិបាលដែរ។ រួមគ្នាទាំង អស់ទៅ បាតុករទាំងនោះ បានផ្ញើរសារអវិជ្ជមានមួយ ពីប្រទេសកម្ពុជា ទៅទូទាំងពិភពលោក។ 
 
ដល់ចំនុចនេះ ខ្ញុំក៏ចាំថាប្រជាជនខ្មែរជាង ៧០ភាគរយ កើតនៅក្រោយឆ្នាំ ១៩៧៩។ 
 
ដូចនេះខ្ញុំសូម ផ្តល់នូវ មេរៀនរំលឹកខ្លីមួយសំរាប់អ្នក​ ដែលមិនសូវដឹង ពីប្រវត្តិសាស្រ្ត។ នៅចុងសម័យ ប៉ុល ពត ឆ្នាំ១៩៧៩ ប្រទេសថៃ បានទទួលយក ជនភៀសខ្លួនកម្ពុជា ចំនួន ៧៥០,០០០ នាក់។ ប្រទេស វៀតណាម ទទួលយក ៣០០,០០០នាក់  ដែលក្នុងនោះ មានរួមទាំងជនជាតិភាគតិចវៀត ណាម ចិន និងខ្មែរផងដែរ។ បើបូកបញ្ចូលគ្នាទៅ ជនភៀសខ្លួនខ្មែរជាង មួយលាននាក់ ឬក៏ប្រហែល ជា១៥ភាគរយ នៃប្រជាជនខ្មែរទាំងអស់៦.៥លាន នាក់ នៅក្រោយ សម័យខ្មែរក្រហម បានរត់ទៅរកទី ជំរកនៅប្រទេសថៃ និងវៀតណាម។
 
ជាការពិត ពេលប្រទេសគេទទួលយកជនភៀសខ្លួន ខ្មែរទៅ  វាមិនសុទ្ធតែស្រួលទេ។ ឧទាហរណ៍ដែលគេ ដឹងលឺ ច្រើនជាងគេនោះ គឺនៅពេលដែលទាហាន ថៃ បានបង្ខំអោយ ជនភៀសខ្លួនខ្មែរ ដើរត្រឡប់មក ប្រទេសខ្មែរវិញ តាមព្រះវិហារដែល នៅក្នុងព្រៃនិង តាមជំរាលភ្នំ សុទ្ធតែជាចំការមីន។ មានជនភៀស ខ្លួនខ្មែរជាច្រើនបានស្លាប់ពេល ដែលគេបង្ខំអោយ ដើរ ចូលមកវិញនេះ។ បន្ទាប់ពីបានដឹងពីព្រឹត្តិការណ៍ដ៏សោកសង្រែងនេះ ក្រុមម្ចាស់ជំនួយមួយចំនួនបានយល់ព្រម ផ្តល់ជំនួយ ជួយផ្គត់ផ្គង់ប្រជាជនខ្មែរជាង ១០ភាគរយ នៅក្នុងប្រទេសថៃ។ 
 
តើជនភៀសខ្លួនខ្មែរទាំង មួយលាន នាក់នោះទៅ ដល់ណាខ្លះ?
 
ភាគច្រើន វិលត្រលប់មកស្រុកខ្មែរវិញ ចំនែក ២៥០,០០០ នាក់ បានទៅរស់នៅបរទេស។ នេះជា តួរលេខត្រួសៗ ពីប្រទេសដែលជនភៀសខ្លួនទាំងនោះបានទៅ៖ ប្រទេសអាមេរិក ១៥០,០០០ នាក់ បារាំង ៣៩,០០០នាក់ កាណាដា ២១,០០០នាក់ អូស្រ្តាលី ១៧,៦០០នាក់ ម៉ាឡេស៊ី ១០,០០០នាក់ និងណូវែលហ្សេឡង់ ៦,០០០នាក់។ 
 
មានជនភៀសខ្លួន វៀតណាម និងឡាវ២លាននាក់ ផ្សេងទៀត ដែលត្រូវបានប្រទេសមួយចំនួនទៀត ទទួល អោយទៅរស់នៅ។ ពាក់កណ្តាលនៃពួកគេ ទាំងនោះ ត្រូវបានប្រទេស អាមេរិក ផ្តល់សិទ្ធិអោយ ជ្រកកោន។
 
តែផ្ទុយទៅវិញ នៅពេលដែលប្រទេសកម្ពុជាដល់ វេនត្រូវបើកទ្វារទទួលជនភៀសខ្លួន ត្រឹមតែប៉ុន្មាន រយនាក់ប៉ុណ្ណោះ គេបែរជាឃើញមានមនុស្សបាតុកម្មតវ៉ាប្រឆាំង ធ្វើដូចជាមានរឿងធំដំណាស់។ ការ ធ្វើបាតុកម្មប្រឆាំងជនភៀសខ្លួន ដែលមានបដានិង ផ្លាកសញ្ញាជាភាសាអង់គ្លេសនេះ ទំនងប្រហែលជា បានប្រយោជន៍ច្រើន ដល់គោលនយោបាយគណ បក្សបៃតង របស់ប្រទេសអូស្រ្តាលី តែវាធ្វើអោយប៉ះ ពាល់យ៉ាងខ្លាំងដល់កេរ្តិ៍ឈ្មោះប្រទេសខ្មែរ។ ជាជាង ប្រទេសដែលទទួល រាក់ទាក់ភ្ញៀវទេសចរបរទេស ជាង ៤.៥ លាននាក់ក្នុងមួយឆ្នាំ ឥឡូវប្រទេសខ្មែរ បែរទៅជាប្រទេសដែលមានការភ័យខ្លាច ជនបរទេស ទៅវិញ។
 
ការសង្កេតឃើញដូចនេះ ធ្វើអោយខ្ញុំឆ្ងល់ថាចុះ ប្រជាជន នៅតាមសហគមន៍ ក្នុងប្រទេសអាមេរិក អូស្រ្តាលី កាណាដា និងបារាំង ដែលបើកទ្វារផ្ទះរបស់ ពួកគេ     សាលារៀន របស់គេ   និងកន្លែងធ្វើការរបស់ គេ ទទួលយកជនភៀស ខ្លួនខ្មែរទាំង ២៥០,០០០នាក់ នោះ គិតយ៉ាងមេច ដែរ? តើគេទាំងនោះចំណាយពេលវេលាអស់ប៉ុន្មានម៉ោងដើម្បីបង្រៀន អង់គ្លេស ឬបារាំង ដល់ជនភៀសខ្លួនដែលមិនដឹងទិសតំបន់ ទាំងនេះ? 
 
គណបក្សសង្គ្រោះជាតិ ដែលទទួលបានការឧបត្ថម្ភ ថវិកាពីសហគមន៍អនិកជន នៅក្រៅប្រទេសគួរគិត ពិចារណាអោយបានដិតដល់ឡើងវិញ ថាតើការប្រើ ប្រាស់ គោលនយោបាយប្រឆាំងជនភៀសខ្លួននឹង មានលទ្ធផលយ៉ាងណា នៅតាមបណ្តាទីក្រុង ដូចជា ឡុងបិច ឡូវែល និងបារីស។ 
 
ខ្ញុំចង់ត្រលប់មកនិយាយពី តថភាពជាក់ស្តែងវិញ។  រដ្ឋាភិបាលអូស្រ្តាលីបាន សន្យាផ្តល់សេវាថែទាំសុខ ភាពរយៈពេលប្រាំឆ្នាំ និងសេវាជាច្រើនទៀត សំរាប់ ជនភៀសខ្លួន ដែលយល់ព្រមមករស់នៅ កម្ពុជា។ ប្រសិនបើ ប្រជាជននៅក្រុង ភ្នំពេញពិតជាខឹង សម្បារជាមួយនឹងការ បញ្ជូនជនភៀសខ្លួន មកកម្ពុជា ពិតមែន ចុះមេចក៏គេមិនជួយ ជនភៀសខ្លួន ខ្មែរ-អាមេរិកាំង ចំនួន ៦០០ នាក់ជាង ដែលសហរដ្ឋ អាមេរិក បានបញ្ជូនមកស្រុកខ្មែរវិញ ជាងមួយ ទសវត្ស កន្លងមកនោះ? ពួកគេទាំងនោះមកដល់ ស្រុកខ្មែរ ទាំងខ្លះមិនចេះនិយាយខ្មែរផង មិនដឹងពី ទំនៀមទំលាប់ប្រពៃណី មានឱកាសនឹងរកបាន ការងារត្រឹមត្រូវធ្វើបានតិចតួច និងគ្មានទទួលបាន សេវាសង្គមអ្វីទាំងអស់។ ខ្ញុំសុំនិយាយម្តងទៀតគឺ គ្មានទទួលបានសេវាសង្គមអ្វីទាំងអស់។ ហើយរដ្ឋា ភិបាលអាមេរិក បាននិយាយថា គេគ្រោង នឹង បញ្ជូនជនភៀសខ្លួនចំនួន ១,៩០០ នាក់ទៀត មក កម្ពុជា។ បើយើងពិតជាចង់ជួយជនភៀសខ្លួនទាំង អស់នេះមែន ការដើរហែរក្បួនជុំវិញទីក្រុង ប៉ុន្មាន ម៉ោងនេះ មុខជាមិនជួយអ្វីបានច្រើនទេ។ 

Share and Like this post

Related Posts

Previous Article

ម៉ាឡេស៊ីផ្តល់ ជំនួយមនុស្សធម៌ នៅកោះកុង

Next Article

រស់នៅជាមួយខ្មោច