កឹម សុខា ស្តាប់ ការបារម្ភពីរឿង ជនភៀសខ្លួន

ដោយ វ៉ា សុនិកា, និង វ៉ែន រដ្ឋាវង្ស No Comments Share:

ភ្នំពេញ ខ្មែរថាមស៍ – ឯកឧត្តម កឹម សុខា អនុប្រធាន ទីមួយនៃរដ្ឋសភាជាតិ  កាលពីថ្ងៃអង្គារ ​បានជួបជាមួយសកម្មជនដី ធ្លី យុវជន និងព្រះសង្ឃ ដែលព្រួយបារម្ភពីការបញ្ជូន ជនភៀសខ្លួនដែលសុំសិទ្ធិជ្រកកោនរបស់ប្រទេសអូស្រ្តាលី មកកម្ពុជា។
 
ឯកឧត្តម កឹម សុខា បាននិយាយថា រឿងជនភៀស ខ្លួននេះ គឺជាប្រធានបទ យ៉ាងក្តៅកកុកមួយនៅ ប្រទេសអូស្រ្តាលី ហើយគណបក្សនយោបាយមួយចំនួននៅប្រទេសនោះ កំពុងតែ ឈ្លោះប្រកែកគ្នា ដើម្បីចង់បានចំនេញសំលេងឆ្នោត។
 
ការបញ្ជូនជនភៀសខ្លួនមកកម្ពុជានេះ មិនត្រូវបាន ធ្វើឡើងស្រប តាមក្របខ័ណ្ឌរបស់អង្គការសហប្រ ជាជាតិទេ ហើយក៏មិនមែន ធ្វើឡើងដោយស្ម័គ្រចិត្ត ដែរ។ ពួកគេទាំងនោះត្រូវបានគេបង្ខំអោយ ស្ម័គ្រ ចិត្តមករស់នៅកម្ពុជា។
 
បន្ទាប់ពីជំនួបជាមួយ សកម្មជនរួចមក ឯកឧត្តម បាននិយាយថា      លោកនឹងពិភាក្សាពីកិច្ចព្រមព្រៀង បញ្ជូនជនភៀសខ្លួននេះ ម្តងទៀតជាមួយនឹងស្ថាន ទូតអូស្រ្តាលី។ ឯកឧត្តមបានបន្ថែមថា  បើរដ្ឋាភិបាល កម្ពុជាមិនអាចរក ដំណោះស្រាយចំពោះរឿងនេះ បានទេ    លោកនឹងលើក រឿងនេះទៅពិភាក្សានៅក្នុង រដ្ឋសភា។
 
អ្នកស្រី បូវ សុភា តំណាងសហគមន៍បឹងកក់និយាយ ថា រដ្ឋាភិបាលកម្ពុជា មិនគួរទទួលយកជនភៀស ខ្លួនទាំងនោះទេ។ អ្នកស្រីបន្ថែមថាអ្នកស្រី និងអ្នក ភូមិមួយចំនួនទៀត ដែលជាជនជាតិខ្មែរមិនទាន់ នឹងមានទីលំនៅ បានស្រួលបួលផង ដូចនេះរដ្ឋាភិ បាលមិនគួរ បន្ថែមបន្ទុក ទៅលើប្រទេសរបស់ខ្លួន ដោយទទួលយកជនភៀសខ្លួនទាំងនេះទេ។
 
សកម្មជនយុវជន និងអ្នកដែល គេបណ្តេញចេញពី ទីលំនៅ និយាយថា គេសង្ឃឹមថាគណបក្សប្រឆាំង នឹងអាចរកដំណោះស្រាយសំរាប់បញ្ហានេះបាន។ 

Share and Like this post

Related Posts

Previous Article

សកលភ្នំពេញសហការជាមួយសាលានៅហុងកុង និងហុងហ្គារី

Next Article

រស់នៅជាមួយខ្មោច