ការស្រាវជ្រាវរកឃើញ ថាអង្ករជីវជាតិជួយ សុខភាពកុមារ

Cecelia Marshall / Khmer Times No Comments Share:
អាហារពេលព្រឹកដែលមានអង្ករជីវជាតិជួយ អោយកុមារក្រីក្របានមករៀនដោយមានកំលាំង។ រូបថត កម្មវិធីស្បៀងអាហារពិភពលោក កម្ពុជា

ភ្នំពេញ, ខ្មែរថាមស៍ – បន្ទាប់ពីបានបរិភោគអាហារ ដែលមានអង្ករដែល មានបន្ថែមវីតាមីននិងជីវជាតិផ្សេងៗ ​​​​​​​​កុមារនៅកម្ពុជាបានទទួលពិន្ទុ ខ្ពស់នៅក្នុង​ ​ការ ធ្វើតេស្តផ្នែកបញ្ញា និងមិនងាយនឹងមានជំងឺក្តៅខ្លួន និងរាគរូស។ នេះបើយោងទៅតាមរបកគំហើញ របស់ការស្រាវជ្រាវមួយ។

ការស្រាវជ្រាវនេះ បានធ្វើឡើងចំពោះកុមារថ្នាក់ បឋមសិក្សានៅក្នុងខេត្តកំពង់ស្ពឺ ចំនួន១០,០០០ នាក់ ក្នុងកំឡុងពេល ៦ខែ។ កុមារទាំងនេះត្រូវបាន បែងចែកជាបីក្រុម ហើយក្រុមនិមួយៗ ទទួលទាន អាហារពេលព្រឹកដែលមានអង្ករជីវជាតិ ឬក៏អង្ករ ធម្មតា។ ការសិក្សាស្រាវជ្រាវដែលធ្វើឡើងដោយអង្គការស្បៀងអាហារពិភពលោក សហការជាមួយស្ថាប័នស្រាវជ្រាវពីការអភិវឌ្ឍន៍ពីរផ្សេងទៀត គឺជាផ្នែកមួយនៃសិក្សាទូទាំងពិភពលោកពីអត្ថប្រយោជន៍ នៃអង្ករដែលមានជីវជាតិនេះ។

លទ្ធផលនៃការស្រាវជ្រាវនេះ បានបង្ហាញអោយ ឃើញថា អង្ករជីវជាតិ បានជួយផ្តល់បន្ថែមនូវ វីតាមីន​ A ​និងជាតិសង្ក័សី ដល់កុមារ ដែលកង្វះ ខាតជីវជាតិទាំងពីរនេះ អាចបណ្តាល អោយប្រព័ន្ធ ការពារ របស់កុមារធ្លាក់ចុះ និងអាចបណ្តាលអោយ គេមានគ្រោះថ្នាក់ ពីជំងឺផ្សេងៗ ដទៃទៀត។ ប្រធាន អង្គការ ស្បៀងអាហារពិភពលោក នៅកម្ពុជា លោក Gianpietro Bordignon បាននិយាយថា “បាយជាអាហារចំបងនៅកម្ពុជា ការបន្ថែមជីវជាតិទៅក្នុងអង្ករគឺជា ដំណោះស្រាយចំបងមួយ ដើម្បីជួយកុមារ និងមនុស្សពេញវ័យ អោយបាន ទទួលជីវជាតិគ្រប់គ្រាន់ ដោយមិនចាំបាច់ផ្លាស់ប្តូរ របបអាហាររបស់គេ” ។

“កង្វះជីវជាតិ គឺជាបញ្ហាសុខភាពសាធារណៈសំខាន់មួយនៅកម្ពុជា” លោក Matthew Frey ប្រធានគំរោងសុខភាព និងអាហារបំប៉នមាតា និង កុមារបាននិយាយ។ លោកបានបន្ថែមថា “តាមរយៈ គំរោងនេះ យើងសង្ឃឹមថាយើងនឹងអាចផ្សព្វផ្សាយអោយគេដឹងពីអត្ថប្រយោជន៍ នៃអង្ករជីវជាតិ ក្នុង ការជួយធ្វើអោយប្រសើរឡើង នូវសុខភាពរបស់ជន ងាយរងគ្រោះនៅកម្ពុជា” ។ i

Share and Like this post

Related Posts

Previous Article

កឹម សុខា ស្តាប់ ការបារម្ភពីរឿង ជនភៀសខ្លួន

Next Article

UEFA Champions League 20/3/14