តំរូវការគ្រឿងចក្រធុនធ្ងន់កើនឡើង

Tim Vutha No Comments Share:

ជាមួយនឹងកំនើនសេដ្ឋកិច្ច និងការវិនិយោគ គ្រឿងចក្រធុនធ្ងន់ ដូចជាអេស្កាវ៉ាទ័រ ត្រូវបានគេលក់ដាច់ច្រើន (រូបថត ឈ សុគន្ធា)
 
ភ្នំពេញ, ខ្មែរថាមស៍ – កំនើនសេដ្ឋកិច្ចខ្ពស់​និងការ អភិវឌ្ឍន៍ ជាមូលហេតុសំខាន់ ដែលធ្វើឱ្យការលក់​គ្រឿងចក្រធុនធ្ងន់សំរាប់វិស័យ​សំណង់ និងវិស័យ​ កសិកម្មនៅក្នុងប្រទេសមានការ កើនឡើងលឿន ដោយសារមានក្រុមហ៊ុនជាច្រើនដែល បានផ្លាស់ ប្តូរ គ្រឿងចក្រចាស់ៗរបស់គេមកប្រើប្រាស់គ្រឿង ចក្រថ្មីៗវិញ។
 
លោកជា វីរៈ នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន គង់ នួន​​​​ ្រហ្គុប ដែលជាក្រុមហ៊ុនទទួលបានសិទិ្ឋចែកចាយគ្រឿងចក្រធុនធ្ងន់ពីប្រទេសជប៉ុន បាន និយាយថាក្រុមហ៊ុន បានលក់គ្រឿងចក្រក្នុងឆ្នាំនេះ បានលើសពីការរំពឹងទុក។ ចាប់ពីឆ្នាំមុនមកត្រាក់ទ័រ ដែលក្រុមហ៊ុន​នាំចូល​ បានលក់ដាច់លើស៧០​ ភាគរយ ហើយអេស្កាវ៉ាទ័ររបស់ក្រុមហ៊ុនបាន លក់​ដាច់ទ្វេដង គិតត្រឹមពីខែមីនា និងខែកក្កដា ឆ្នាំនេះ។ លោកវីរៈ ពន្យល់ថា ‌‍“ស្ថេរភាពនយោបាយ ធ្វើអោយ មានគំរោងអភិវឌ្ឍន៍ និងវិនិយោគជាច្រើន ដូចជាប្រព័ន្ធធារាសាស្រ្ត និងហេដ្ឋារចនាសម្ព័ន្ធ នៅទូទាំងប្រទេស ហើយគំរោងទាំងនោះសុទ្ធតែ​ត្​រូវការគ្រឿងចក្រធុនធ្ងន់”។ គាត់បានបន្តទៀត​ថា ការកើនឡើងលឿននេះ ដោយសារក្រុមហ៊ុនក្នុង ស្រុកបាន​ទទួលផលចំនេញ ពីការប្រើប្រាស់ គ្រឿងចក្រជជុះ ហើយគេកាន់តែយល់ដឹងច្រើន ពីអត្ថប្រយោជន៍ នៃការប្រើប្រាស់គ្រឿងចក្រថ្មីជា ជាងគ្រឿងចក្រជជុះ។ លោកបានប៉ាន់ប្រមាណថា តម្រូវការគ្រឿង ចក្រធុនធ្ងន់សំរាប់វិស័យកសិកម្ម នៅកម្ពុជា គឺមិនតិចជាង ៣,០០០ គ្រឿងក្នុង មួយឆ្នាំទេ។
 
អ្នកនាង Dussadeemala Pintuwat ប្រធានផ្នែកលក់ និងទីផ្សា របស់ក្រុមហ៊ុន PTS Group ដែលជាក្រុមហ៊ុន ទទួលបានសិទិ្ឋនាំចូលគ្រឿងចក្រ សំរាប់សំណង់ និងកសិកម្មម៉ាកល្បីៗ បានសង្កេតឃើញពីកំនើន ដូចគ្នានេះដែរ។ អ្នកនាងនិយាយថា អតិថិជនបាន យល់ដឹងកាន់តែច្រើន ហើយងាកមកផ្តោតការចាប់ អារម្មណ៍ទៅលើតំលៃ និងប្រសិទ្ធភាពរយៈពេល វែងនៃគ្រឿងចក្រថ្មីវិញ។     “សព្វថ្ងៃនេះ គំនិតច្នៃ ប្រឌិត និងបច្ចេកវិទ្យាថ្មីកំពុងផ្លាស់ប្តូរទីផ្សា និងឥរិយាបថ របស់អតិថិជន អោយមកចាប់អារម្មណ៍លើផល ចំនេញ នៃការវិនិយោគលើគ្រឿងចក្រដែលមាន តំលៃខ្ពស់វិញ” អ្នកនាងបានថ្លែងយ៉ាងដូច្នេះ។
 
សព្វថ្ងៃនេះ មានក្រុមហ៊ុននាំចូលគ្រឿងចក្រដែល ទទួលបានសិទិ្ឋចែកចាយ ពីក្រុមហ៊ុនតម្លើងគ្រឿង ចក្រ នៅបរទេសប្រហែលដប់ ដែលកំពុងនាំចូល គ្រឿងចក្រ ធុនធ្ងន់សំរាប់វិស័យសំណង់ វិស័យ កសិកម្ម និង វិស័យផ្សេងៗទៀតមកកម្ពុជា។ ប៉ុន្តែក្រៅពីក្រុមហ៊ុន ដែលបានទទួលសិទិ្ឋចែក ចាយទាំងនេះ ក៏មានក្រុមហ៊ុនមិនបានទទួលសិទិ្ឋ ចែកចាយ មួយចំនួនទៀត ដែលកំពុងនាំចូលគ្រឿង ចក្រធុនធ្ងន់ជជុះ មិនមានធានាគុណភាព មកលក់ នៅកម្ពុជាផងដែរ។ ក្រុមហ៊ុនទាំងនេះបាន គ្រប់គ្រង ទីផ្សាប្រហែលជា ៣០ភាគរយនៃទីផ្សាគ្រឿងចក្រ ទាំងមូល។ មានការប៉ាន់ស្មានថា ដោយសារកម្ពុជាជាទីផ្សាផ្តោតសំខាន់លើតំលៃ ប្រហែល ៧០ភាគរយ នៃគ្រឿងចក្រធុនធ្ងន់ទាំងអស់នៅ កម្ពុជា ជាគ្រឿងចក្រជជុះ។ លោកវិរៈ ជឿជាក់ថា ទីផ្សាគ្រឿងចក្រជជុះនេះ នឹងធ្លាក់ចុះនៅពេល ដែលអតិថិជន បានយល់ដឹងកាន់តែច្រើនពីអត្ថ ប្រយោជន៍នៃគ្រឿងចក្រថ្មីៗ។ គាត់ពន្យល់ថា ទោះ បីជាគ្រឿងចក្រ ថ្មីមានតំលៃថ្លៃជាងក្តី អតិថិជន គួរពិចារណា ពីអត្ថប្រយោជន៍នៃគ្រឿងចក្រថី្មដែល មានគុណភាពខ្ពស់ ធន់បានយូរ មានធានារ៉ាប់រង និងមាន ស្តង់ដារការថែទាំខ្ពស់។
 
ទោះជាយ៉ាងណាក៏ដោយ ពាណិជ្ជករជាច្រើនបាន ចាប់ផ្តើមចាប់អារម្មណ៍ទៅលើ ការផ្លាស់ប្តូរតំរូវការ ពីគ្រឿងចក្រជជុះ មកថ្មី បន្ទាប់ពីក្រុមហ៊ុនចែក ចាយបាន បង្កើតអោយមានលក្ខណៈបង់រំលោះ ដើម្បីលើកទឹកចិត្តឱ្យ អតិថិជន មានលទ្ធភាព វិនិយោគ ទៅលើគ្រឿងចក្រថ្មី។ ​     មូលហេតុផ្សេងទៀត ដែលអតិថិជន ទំនងជាងាកមកប្រើឧបករណ៍ថ្មីនេះ អាចដោយសារស្ថានភាព ការងារពិបាកជាងមុន និង តំរូវឱ្យមានគ្រឿងបន្លាស់គ្រប់គ្រាន់។ អ្នកនាង Pintuwat គិតថាការកើនឡើងនៃការលក់ គ្រឿងចក្រ នេះតំរូវអោយមានសេវាថែទាំខ្ពស់ផងដែរ ដើម្បី អោយ គ្រឿងចក្រថ្មីទាំងនោះមាន ជីវិតកាន់តែយូរ ដែលការងារនេះជាការងារសំខាន់មួយ ដែលក្រុមហ៊ុន របស់អ្នកនាងបានផ្តោតលើ។ អ្នកនាងនិយាយថា “អតិថិជន គេរកមើលអ្នកលក់ដែលមានចក្ខុវិស័យយូរអង្វែងដែរ”។ 
 
រីឯលោកវិរៈ វិញ ក៏បានចែករំលែកដែរថាបញ្ហា ប្រឈមមួយនោះ គឺភាគច្រើននៃគ្រឿងបន្លាស់ នៅក្នុងទីផ្សា ក្នុងស្រុកសព្វថ្ងៃ មិនទាន់មានកំរិត ស្តង់ដារនៅឡើយ។ អតិថិជនគួរតែប្រយ័ត្នក្នុងការ​ទិញគ្រឿងបន្លាស់ មិនមានគុណភាពត្រឹមត្រូវពី អ្នកលក់ ដែលមិនបានទទូលសិទិ្ឋចែកចាយ។ “ទោះជា គ្រឿងចក្រ របស់យើងល្អប៉ុណ្ណាក៏ដោយ បើគ្មានគ្រឿងបន្លាស់ និងសេវាថែទាំល្អ អតិថិជន ក៏មិនពេញចិត្តដែរ” លោកវិរៈបាននិយាយ។ 

Share and Like this post

Related Posts

Previous Article

កឹម សុខា ស្តាប់ ការបារម្ភពីរឿង ជនភៀសខ្លួន

Next Article

UEFA Champions League 20/3/14