cellcard cellcard cellcard

រដ្ឋាភិបាលចេញវិធានការណ៍កាន់តែធ្ងន់ចំពោះជនបរទេសដែលប្រឆាំងវិធានការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងកម្ពុជាជនល្មើស អាចឈានដល់កានិរទេស

គង់ អារី / Khmer Times Share:
ប្រជាជនកំពុងរងចាំការធ្វើតេស្តជំងឺកូវីដ-១៩។ ដោយមានមនុស្សជាច្រើនបានរត់គេចពីដំណើរការនេះហើយបានចូលរួមចំណែកធ្វើឲ្យមានការផ្ទុះឡើងក្នុងសហគមន៍។ KT/គង់ អារី

ការពិន័យយ៉ាងធ្ងន់ធ្ងរកំពុងរង់ចាំជនបរទេស និងអ្នកចម្លងដែលទាក់ទងនឹងការល្មើស​វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ នៅក្នុងប្រទេស។

វិធានការណ៍នេះរួមមានជនបរទេសប្រឈមនឹងការនិរទេសចេញពីកម្ពុជានិងត្រូវហាមឃាត់មិនឲ្យចូលប្រទេសវិញ។

សម្រាប់ប្រជាជនកម្ពុជា ការចាត់វិធានការតាមផ្លូវច្បាប់នឹងត្រូវធ្វើឡើងខណៈពេលដែលមានការប្រឆាំងនឹងវិធានការណ៍ទប់ស្កាត់ជំងឺកូវីដ-១៩ ដោយមិនរាយការណ៍ករណីភ្ញៀវទេសចរ ឬមិនបានសហការជាមួយអាជ្ញាធរក្នុងកិច្ចប្រឹងប្រែងតាមដាននឹងត្រូវបានដកហូតអាជ្ញាប័ណ្ណ។

ក្នុងការចុះហត្ថលេខាលើបទបញ្ជានេះលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយថាមេរៀនដែលទទួលបានពីថ្ងៃទី ៣ និង ២៨​ ខែវិច្ឆិកា  និងព្រឹត្តការណ៍សហគមន៍ដែលទើបផ្ទុះឡើង ២០ កុម្ភៈបានបង្ហាញថាមានបុគ្គលជាច្រើនដែលមិនគោរពច្បាប់ដែលមានស្រាប់ដូចជាស្ម័គ្រចិត្តក្នុងការទៅធ្វើតេស្ត  បញ្ឈប់ការទាក់ទងដើម្បីជួយសម្រួលដល់កិច្ចខិតខំប្រឹងប្រែង និងមិនផ្តល់ព័ត៌មានពាក់ព័ន្ធឲ្យបានត្រឹមត្រូវនិងទាន់ពេលវេលា។

ការសម្រេចរបស់លោកនាយករដ្ឋមន្រ្តីបានធ្វើឡើងតាមការស្នើសុំរបស់លោក ឌី វិជ្ជា​ អនុគណៈកម្មាធិការស្រាវជ្រាវ និងត្រួតពិនិត្យលើបញ្ហាជំងឺកូវីដ-១៩ ដែលសង្ស័យតាមរយៈលោក ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាលឋ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។

នៅក្នុងលិខិតផ្ញើជូនលោកនាយករដ្ឋមន្រ្តី លោក ប៊ុនហេង បានឲ្យដឹងថាកាលពីមុននៅថ្ងៃទី ៣ និង ២៨​ ខែវិច្ឆិកា និង ២០ កុម្ភៈអនុគណៈកម្មាធិការស្រាវជ្រាវ និងឃ្លាំមើលការត្រួតពិនិត្យជំងឺកូវីដ-១៩ ដែលមានការសង្ស័យតែងតែជួបបញ្ហាប្រឈមក្នុងប្រតិបត្តិការរបស់ខ្លួន។

បញ្ហាគឺថាបុគ្គលដែលពាក់ព័ន្ធក្នុងករណីជារឿយៗបដិសេធមិនសហការផ្តល់បទសម្ភាសន៍ ដោយផ្តាច់ការទំនាក់ទំនង និងរត់គេចខ្លួន ឬបដិសេធមិនធ្វើចត្តាឡីស័ក មិនសហការក្នុងការស្រាវជ្រាវនិងការតាមដានប្រតិបត្តិការ។

ដូច្នេះ ដើម្បីពង្រឹងការងារ និងដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍អនុគណៈកម្មាធិការបានស្នើឲ្យមានវិធានការផ្លូវច្បាប់បន្ថែមទៀតប្រឆាំងនឹងបុគ្គល និងទីតាំងដែលមិនសហការជាមួយវិធានការណ៍នេះ។

ជនជាតិចិន ២ នាក់ក្នុងចំនោម ៤ នាក់ដែលបានរត់គេចខ្លួនពីការធ្វើចត្តាឡីស័កនៅសណ្ឋាគារ សុខា ដោយសូកប៉ាន់សន្តិសុខពីរនាក់ត្រូវបានគេជឿថាបានបង្កឲ្យមានការផ្ទុះឡើងក្នុងសហគមន៍បច្ចុប្បន្នដែលនាំឲ្យមានករណីវិជ្ជមានឈានដល់ជាង ១០០ នាក់។

ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

ការព្រួយបារម្ភអំពីការបំពុលបរិស្ថាននៅពេលទឹកនៅក្នុងបឹងយក្សឡោមប្រែពណ៌

Next Article

រដ្ឋាភិបាលសម្រេចបញ្ចុះអត្រាអាករពិសេសលើមុខទំនិញរថយន្តមួយចំនួន