cellcard cellcard cellcard

សមាគម Fintech លើកឡើងពីគោលដៅនានានៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំដំបូងរបស់ខ្លួន

Husain Haider / Khmer Times Share:
សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យាកម្ពុជាបានជួបប្រជុំគ្នាប្រចាំឆ្នាំលើកដំបូងរបស់ខ្លួនបន្ទាប់ពីសមាគមនេះបានបញ្ចូលគ្នាជាមួយសមាគមកាលពីឆ្នាំមុន។ សហការី

សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យាកម្ពុជា (CAFT) បានបង្ហាញចក្ខុវិស័យរបស់ខ្លួនចំពោះអនាគតនៃឧស្សាហកម្មនេះនៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំដំបូងរបស់ខ្លួន។ ព្រឹត្តិការណ៍នេះមានការចូលរួមពីវាគ្មិនមកពីធនាគារជាតិ នៃកម្ពុជា និងអាជ្ញាធរ​រូបិយវត្ថុ​របស់​ប្រទេស​សិង្ហបុរី ​(MAS) ដែលបានប្រមូលផ្តុំអ្នកដឹកនាំមកពីវិស័យផ្សេងៗគ្នារួមមានស្ថាប័នផ្តល់សេវាទូទាត់ប្រាក់ (PSI) បច្ចេកវិទ្យាកសិកម្ម ធានារ៉ាប់រង ធនាគារ មីក្រូហិរញ្ញវត្ថុ និងអចលនទ្រព្យ។

លោក Remi Pell ប្រធានសមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យាកម្ពុជា បានមានប្រសាសន៍ថាព្រឹត្តិការណ៍នេះមានលក្ខណៈប្លែក ដែលបានប្រមូលផ្តុំអ្នកដឹកនាំមកពីវិស័យផ្សេងៗគ្នាដែលនឹងជួយឱ្យ fintech មានការយល់ដឹងនិងប្រើប្រាស់កាន់តែទូលំទូលាយ។

លោកថា៖ «វាមានសារៈសំខាន់ណាស់ក្នុងការប្រមូលផ្ដុំសហគមន៍អាជីវកម្ម។ ពីព្រោះសកម្មភាពនេះអនុញ្ញាតឱ្យយើងជួបជាមួយឧស្សាហកម្មផ្សេងៗគ្នានិងបង្ហាញពីអ្វីដែលយើងអាចសំរេចបានរួមគ្នាតាមរយៈការសហការនិងការច្នៃប្រឌិត»។

សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យាកម្ពុជា បានចូលរួមជាមួយសមាគមអ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា (Fintech) ក្នុងឆ្នាំ ២០២០។ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថាការរួមបញ្ចូលគ្នានេះមានសារសំខាន់ពីព្រោះវាបានផ្តល់នូវសម្លេងតែមួយសម្រាប់ឧស្សាហកម្មដែលធ្វើឱ្យមានភាពងាយស្រួលសម្រាប់និយតកររបស់រដ្ឋាភិបាលក្នុងការធ្វើការជាមួយ។

ចាប់តាំងពីការរួមបញ្ចូលគ្នានេះ សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យាកម្ពុជា ក៏បានក្លាយជាសមាជិកនៃសមាគមធនាគារនៅកម្ពុជា ដែលអនុញ្ញាតឱ្យខ្លួនទទួលបានការគាំទ្រពីរដ្ឋាភិបាលកាន់តែទូលំទូលាយ។

សម្រាប់ប្រតិបត្តិការរយៈពេលមួយឆ្នាំដំបូងរបស់ខ្លួន ក្រុមនេះមានគំនិតផ្តួចផ្តើមផ្សេងគ្នាជាច្រើន ដើម្បីលើកទឹកចិត្តដល់ការបង្កើតថ្មីនិងលើកកម្ពស់ការឈានដល់កំរិតខ្ពស់នៅកម្ពុជា។

គម្រោងទាំងនោះរួមមាន World Fintech Festival ជាកម្មវិធីប្រកួតប្រជែងរបស់និស្សិត។

លោក Tomas Pokorny អគ្គលេខាធិការនៃសមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យាកម្ពុជា និងជា ស្ថាបនិកនៃក្រុមហ៊ុន PiPay បានឲ្យដឹងថា សកម្មភាពនេះនឹងអនុញ្ញាតឱ្យស្ថាប័នហិរញ្ញវត្ថុនិងអ្នកចាប់ផ្ដើមអាជីវកម្មសាកល្បងផលិតផលនិងលក្ខណៈថ្មីៗដោយមិនប៉ះពាល់ដល់ទិដ្ឋភាពហិរញ្ញវត្ថុ។

លោកថា៖ «នៅពេលដែលដំណោះស្រាយទាំងនោះត្រូវបានបង្ហាញថាមានប្រយោជន៍ឬទទួលបានជោគជ័យ ពួកគេនឹងអាចមានការអភិវឌ្ឍដែលឈានដល់កម្រិតធំជាងនេះ»។

បច្ចុប្បន្ន សមាគម​សហព័ន្ធ​ហិរញ្ញវត្ថុ​ និង​បច្ចេកវិទ្យាកម្ពុជា កំពុងធ្វើការលើឯកសារមួយដែលនឹងត្រូវបញ្ជូនទៅកាន់ធនាគារជាតិ នៃកម្ពុជាដើម្បីទទួលបានការអនុម័ត។

លោក Tomas Pokorny បានមានប្រសាសន៍ថា៖ «យើងមានគោលបំណងដើម្បីក្លាយជាគម្រោងដំបូងបង្អស់ដែលមានការរួមបញ្ចូលគ្នានៃក្របខ័ណ្ឌបទប្បញ្ញត្តិនិម្មិតទាំងពីរនេះជាមួយនឹងការចូលរួមបទប្បញ្ញត្តិនិងការច្នៃប្រឌិតរូបវន្តតាមរយៈធនាគារជាតិ នៃកម្ពុជា និងនិយតករផ្សេងទៀត»។

គណៈកម្មការ​សេដ្ឋកិច្ច និង​ សង្គម​សម្រាប់​អាស៊ី និង​ប៉ាស៊ីហ្វិក (ESCAP) បានរាយការណ៍កាលពីឆ្នាំមុនថាការផ្ទេរប្រាក់អន្តរជាតិមកកម្ពុជាមានចំនួន ១,៥២ ពាន់លានដុល្លារអាមេរិកដែលស្មើនឹងប្រមាណ ៥,៦ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា។

ទោះជាយ៉ាងណា ខណៈដែលមានមនុស្សជាច្រើនបានចាប់ការប្រើប្រាស់ធនាគារឌីជីថល ការប្រើប្រាស់សាច់ប្រាក់មានការធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ជាពិសេសអំឡុងពេលមានជំងឺរាតត្បាត។ នេះបើយោងតាមប្រធាននាយកយុទ្ធសាស្រ្តរបស់ក្រុមហ៊ុន ទ្រូម៉ាន់នី (ខេមបូឌា) លោកស្រី ឃួន ហ្រ្វង់ដារា។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ព្រឹត្តិការណ៍ដែលត្រូវបានធ្វើឡើងកាលពីថ្ងៃសុក្រកន្លងទៅនៅសណ្ឋាគារ Hyatt Regency ត្រូវបានឧបត្ថម្ភដោយក្រុមហ៊ុន Cellcard ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ព្រូដិនសល និងធនាគារភ្នំពេញពាណិជ្ជ៕

ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា

Related Posts

Previous Article

សាលារៀននៅភ្នំពេញ និងនៅខេត្តកណ្តាលត្រូវបានបញ្ជាឲ្យបិទដោយសារព្រឹត្តការណ៍ ២០ កុម្ភៈ

Next Article

ធនាគារ ​អេស៊ីលីដា ​ប្រកាស​ដាក់​ឲ្យ​ប្រើប្រាស់​ម៉ាស៊ីន​ស្វ័យប្រវត្តិ​ទំនើបថ្មីសម្រាប់បើកគណនីដោយ​ខ្លួនឯង