cellcard cellcard cellcard

ការឆ្លងជាចង្កោមនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនករណីឆ្លងដល់ ៧៨ នាក់ដែលនាំឲ្យករណីនាំចូលក្នុងស្រុកសរុបមានចំនួន ៥៦៨ ករណី

គង់ អារី / Khmer Times Share:
The Bridge ក៏ត្រូវបានបិទនៅថ្ងៃសៅរ៍ផងដែរ។ KT/ប៉ាន រចនា

ការផ្ទុះឡើងក្នុងសហគមន៍លើកទី ៣ នៅកម្ពុជាដែលត្រូវបានហៅថាជាព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយករណីឆ្លងបានកើនឡើងយ៉ាងខ្លាំងចាប់ពីចំនួន ៣២ ករណី​ដល់ ៤៧ ទៅ ៧៨ ករណីក្នុងមួយយប់។

ក្រៅពីនេះក៏មានករណីនាំចូលចំនួន ៤ ករណីផងដែរ។

ចំនួនកន្លែងដែលពាក់ព័ន្ធក៏បានកើនឡើងពី ១៤ ដល់ជាង ២៣ ផងដែរ។ ចំនួនកន្លែងបន្ថែមទៀតនឹងត្រូវបញ្ចូលក្នុងរបាយការណ៍នៅពេលឆាប់ៗនេះ។

បញ្ជីកន្លែងពាក់ព័ន្ធពេញលេញត្រូវបានចេញផ្សាយដោយអាជ្ញាធររួមមាន៖

កន្លែងដែលត្រូវបានចេញផ្សាយ

  1. ក្លឹប N8
    2. Casa By Meridian
    3. Le Gong Guan Hotel
    4. City Comfort
    5. The Bridge
    6. The Post Service Apartment
    7. Mekong Street
    8. Pent House Apartment
    9. Sky Line (Dumex)
    10. Somet Condominium
    11. Residence L’Olympic
    12. Prince Plazza Centre
    13. Care Mansion
    14. ក្លឹប 168 អតីតនគរសំរិទ្ធិ
    15. វិទ្យាល័យ ហ៊ុន សែន ភ្នំពេញថ្មី

New Additions:

  1. Celeste Skybar
    17. Diamond Twin
    18. JinZun ខារាអូខេមុខប្រលាន
  2. ក្លឹប Coco សណ្ឋាគារកណ្តាលសួនច្បារ
    20. JuHao មុខហាងឆ្នេរមាស
    21. ហាង The World
  3. Love
    23. សាលា​ SIS

ករណីឆ្លងថ្មីចំនួន ៣៥ នាក់បាននាំឲ្យករណីវិជ្ជមាននៅក្នុងប្រទេសសរុបមានចំនួន ៥៦៨ ករណីដោយមានករណី​ចំនួន ៤៧៣ នាក់បានជាសះស្បើយនិងមិនមានករណីស្លាប់ឡើយ។

អាជ្ញាធរកំពុងតាមដានទាំងយប់ទាំងថ្ងៃ ខណៈចំនួនទីតាំងបានកើនឡើងស្ទើរតែទ្វេដងក្នុងរយៈពេលតិចជាង ២៤ ម៉ោង៕

ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

កម្ពុជាសម្លឹងមើលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយទៀតជាមួយប្រទេសឥណ្ឌា

Next Article

ករណីគ្រឿងញៀនជាង ៨០០០ ករណីត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យជាតិ