cellcard cellcard cellcard

ករណីគ្រឿងញៀនជាង ៨០០០ ករណីត្រូវបានបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យជាតិ

ប៊ុត សិលា / Khmer Times Share:
កម្លាំងចម្រុះបង្ហាញភស្តុតាងដែលប្រមូលបានក្នុងពេលចាប់ខ្លួនជនសង្ស័យ។ ស្នងការ​នគបាលជាតិ

ទិន្នន័យពីករណីគ្រឿងញៀនជាង ៨០០០ ករណីត្រូវបានបញ្ចូលទៅក្នុងទិន្នន័យជាតិសម្រាប់ការគ្រប់គ្រងឧក្រិដ្ឋកម្មគ្រឿងញៀនក្នុងឆ្នាំ ២០២០។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិបានឲ្យដឹងកាលពីថ្ងៃសុក្រក្នុងបទបង្ហាញរបាយការណ៍ប្រចាំឆ្នាំថា៖ «មូលដ្ឋានទិន្នន័យជាតិគឺដើម្បីទប់ស្កាត់ និងបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន និងរក្សាព័ត៌មានរបស់ជនល្មើសដែលបានប្រព្រឹត្តខុស»។

លោកបន្តថាដើម្បីធ្វើឲ្យមូលដ្ឋានទិន្នន័យជាតិកាន់តែមានប្រសិទ្ធភាព លោកស្នើឲ្យមានគោលដៅចំនួន ៤ សម្រាប់ឆ្នាំ ២០២១ ។

ទី ១ មូលដ្ឋានទិន្នន័យជាតិគួរតែត្រូវបានធ្វើបច្ចុប្បន្នភាពដោយបន្ថែមមុខងារស្កេនមុខ និងបង្កើតកម្មវិធីទូរស័ព្ទដែលមាននៅលើ App Store និង Play Store ដូច្នេះប៉ូលីសអាចបញ្ចូលទិន្នន័យភ្លាមៗ​ ដែលបច្ចុប្បន្នត្រូវបានបញ្ចូលតែលើកុំព្យូទ័រប៉ុណ្ណោះ។

ទី ២ បង្កើនការបញ្ចូលទិន្នន័យបទល្មើសគ្រឿងញៀន និងស្កេនស្នាមម្រាមដៃរបស់ជនល្មើសទៅក្នុងប្រព័ន្ធទិន្នន័យ ១០០ ភាគរយនៃពេលវេលា។

ទី ៣ ធ្វើរបាយការណ៍ប្រចាំខែ ប្រចាំត្រីមាស ឆមាស និងសង្ខេបលទ្ធផលប្រចាំឆ្នាំ​នៃការអនុវត្តមូលដ្ឋានទិន្នន័យជាតិដល់ការគ្រប់គ្រង។

លោកបន្ថែមថា៖ «សេចក្តីណែនាំទី ៤ គឺត្រូវបន្តបើកវគ្គបណ្តុះបណ្តាលខ្លីដល់មន្រ្តីដែលគ្រប់គ្រងមូលដ្ឋានទិន្នន័យជាតិ»។

លោកបានកោតសរសើរចំពោះគណៈអភិបាលរាជធានីភ្នំពេញ និងថ្នាក់ខេត្តដែលយកចិត្តទុកដាក់លើទិន្នន័យដែលបានបញ្ចូលទៅក្នុងប្រព័ន្ធទិន្នន័យជាតិសម្រាប់ការគ្រប់គ្រងឧក្រិដ្ឋកម្មគ្រឿងញៀន។

លោកនិយាយថា៖ «ខ្ញុំស្នើសុំឲ្យនគរបាលទាំងអស់យកចិត្តទុកដាក់បន្ថែមទៀតចំពោះវីរុសកូវីដ-១៩ ពីព្រោះវីរុសនេះបានបំលែងខ្លួនទៅជាវីរុសថ្មីមួយទៀត។ ដូច្នេះ ចាំបាច់ត្រូវអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាលឲ្យបានម៉ឺងម៉ាត់។ ជាពិសេស ប្រសិនបើអ្នកមានសាច់ញាតិដែលជាពលករចំណាកស្រុក ឬមកពីបរទេស។ ពួកគេត្រូវតែទទួលបានការណែនាំឲ្យធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃ»។

យោងតាមរបាយការណ៍របស់លោក​ឧត្តមសេនីយ៍ទោ​ អ៊ិ​ន​ សុង​ នាយករង​មន្ទីរ​ប្រឆាំង​គ្រឿងញៀនប៉ូ លីសបានបញ្ចូលទិន្នន័យស្តីពីបទល្មើសគ្រឿងញៀនក្នុងឆ្នាំ ២០២០ ចូលទៅក្នុងប្រព័ន្ធទិន្នន័យជាតិ។

របាយការណ៍​នោះបាននិយាយថាទិន្នន័យរបស់ជនសង្ស័យប្រហែលជា ១៥ ៨៥៦ នាក់ត្រូវបានបញ្ចូលទៅក្នុងឃ្លាំងទិន្នន័យពី ៨ ០៨០ ករណីក្នុងចំណោម ៩ ០២៤ ករណីស្មើនឹង ៨៩.​៥៥ ភាគរយ។ ប្រវត្តិជនសង្ស័យរួមមានស្នាមម្រាមដៃ និងរូបថតដែលបានស្កេន។

របាយការណ៍បន្តថាក្នុងចំណោមជនសង្ស័យដែលនៅសេសសល់ចំនួន ១ ៥៨៥ នាក់មាន ៣៥៩ នាក់មានដីកាចាប់ខ្លួន។

របាយការណ៍បន្ថែមថាកំណត់ត្រាភ័ស្តុតាងគ្រឿងញៀនត្រូវបានបញ្ចូលសរុប ៣ ៣៥៥ គីឡូក្រាមនិង ៤៣២.៥ ក្រាម។ សំភារៈដែលដកហូតបានមានដូចជារថយន្តចំនួន ១០៥ គ្រឿងម៉ូតូ ១ ៧៥៨ គ្រឿងទូរស័ព្ទដៃ ៥ ៥២៦ កាំភ្លើងខ្លី ២៣ ដើមនិងកាំភ្លើងវែង ៦ ដើម។

របាយការណ៍បន្តថាគណៈកម្មការទាំង ៩ ដែលបំពាក់ដោយកុំព្យូទ័រនិងស្កេនក្រយៅដៃរួមមានខេត្តកោះកុង មណ្ឌលគីរី ព្រះវិហារ ព្រៃវែង រតនគិរី ស្ទឹងត្រែង ឧត្តរមានជ័យ កែប និងខេត្តប៉ៃលិន៕

ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

ការឆ្លងជាចង្កោមនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈមានការកើនឡើងយ៉ាងខ្លាំងនៃចំនួនករណីឆ្លងដល់ ៧៨ នាក់ដែលនាំឲ្យករណីនាំចូលក្នុងស្រុកសរុបមានចំនួន ៥៦៨ ករណី

Next Article

ចំនួនជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិរបស់ប្រទេសកម្ពុជាក្នុងដើមឆ្នាំ ២០២១ នៅតែបន្តមានការធ្លាក់ចុះ