cellcard cellcard cellcard

ទិដ្ឋាការប្រភេទអេឡិចត្រូនិចអាចទទួលបានសម្រាប់អ្នកដំណើរមកប្រទេសកម្ពុជា

ខ្មែរថាមស៍ Share:

ក្រសួងការបរទេសបានប្រកាសពីទិដ្ឋាការប្រភេទអេឡិចត្រូនិច ដែលអាចប្រើប្រាស់សម្រាប់អ្នកធ្វើដំណើររយៈពេលខ្លីមកកាន់ប្រទេសកម្ពុជា ឥឡូវនេះអាចរកបាននៅលើប្រព័ន្ធអ៊ិនធរណេតហើយ។

សេវាទិដ្ឋាការប្រភេទអេឡិចត្រូនិចត្រូវបានផ្អាកកាលពីពេលមុន បន្ទាប់ពីមានការរឹតត្បិតដែលបានដាក់ចេញដោយរដ្ឋាភិបាលកម្ពុជាដោយសារតែការរីករាលដាលនៃជំងឺរាតត្បាតកូវីដ-១៩។ អ្នកធ្វើដំណើរត្រូវបានតម្រូវឲ្យដាក់ពាក្យសុំដោយផ្ទាល់ទៅស្ថានទូត ឬស្ថានកុងស៊ុលកម្ពុជានៅទូទាំងពិភពលោក។

ប្រភេទទិដ្ឋាការអេឡិចត្រូនិកគឺជាការចូលតែមួយនិងមានសុពលភាពសម្រាប់ការស្នាក់នៅរយៈពេល ៣០ ថ្ងៃនៅក្នុងប្រទេសកម្ពុជា។ នៅពេលចេញជាធរមាន វានឹងមានសុពលភាពរយៈពេល ៣ ខែ។

ទោះយ៉ាងណា អ្នកធ្វើដំណើរមកកាន់ប្រទេសកម្ពុជានៅតែត្រូវផ្តល់ការធានារ៉ាប់រងសុខភាពដែលមានសុពលភាពក៏ដូចជាឯកសារគាំទ្រដែលរួមមានលិខិតឧបត្ថម្ភពីអាជីវកម្មកម្ពុជា ឬលិខិតបញ្ជាក់ការងារ។

លើសពីនេះ ការធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃនឹងត្រូវបានអនុវត្តនៅពេលចូលមកដល់ប្រទេសកម្ពុជា។

ទិដ្ឋាការប្រភេទអេឡិចត្រូនិចថ្មីអាចត្រូវបានដាក់ពាក្យសុំនៅ https://www.evisa.gov.kh/home

ប្រែសម្រួលដោយ​​ សៀវ គួយអ៊ី

Related Posts

Previous Article

ចំនួនជើងហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិរបស់ប្រទេសកម្ពុជាក្នុងដើមឆ្នាំ ២០២១ នៅតែបន្តមានការធ្លាក់ចុះ

Next Article

ស្ថាប័នចំនួនជាង ១៩០០ បានចុះឈ្មោះដើម្បីអនុវត្តកូដ QR ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩