cellcard cellcard cellcard

ស្ថាប័នចំនួនជាង ១៩០០ បានចុះឈ្មោះដើម្បីអនុវត្តកូដ QR ដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩

ទិត្យ គង់នៅ / Khmer Times Share:
លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (​ឆ្វេង) និងលោក ឃួង ស្រេងអភិបាលរាជធានីភ្នំពេញជួបពិភាក្សាគ្នាលើការអនុវត្ត QR កូដដើម្បីគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ។ សហការី

ស្ថាប័នសាធារណៈ និងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រចំនួនជាង ១៩០០ បានចុះឈ្មោះដើម្បីអនុវត្ត QR Code ទប់ស្កាត់កូវីដ (Stop Covid) ដើម្បីបង្កើនប្រសិទ្ធភាព និងល្បឿននៃការការពារ និងការគ្រប់គ្រងការរីករាលដាលនៃជំងឺកូវីដ-១៩ ។

កាលពីថ្ងៃសៅរ៍ក្រសួងសុខាភិបាលបានប្រកាសពីការអនុវត្ត QR Code នេះ។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានឲ្យដឹងនៅថ្ងៃនេះថា ស្ថាប័នសាធារណៈ និងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រចំនួន ១ ៩៥៤ ត្រូវបានចុះឈ្មោះក្នុងការអនុវត្ត QR Code នេះ។

សម្មភាពនេះត្រូវបានធ្វើឡើងដើម្បីឆ្លើយតបទៅនឹងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈដែលគិតត្រឹមថ្ងៃអាទិត្យនេះបានរកឃើញមានជនបរទេសចំនួន ៤៧ នាក់បានធ្វើតេស្តទទួលបានលទ្ធផលវិជ្ជមានកូវីដ-១៩ ។

ក្រសួងបន្តថាចំនួននៃការចុះឈ្មោះយ៉ាងច្រើនក្នុងរយៈពេលខ្លីនេះបានបង្ហាញពីការគាំទ្រ និងការចូលរួមរបស់សាធារណៈជនក្នុងការការពារសុខភាពប្រជាជន។

ក្រសួងបន្ថែមថា៖ «ប្រព័ន្ធនេះនឹងកត់ត្រាទីតាំងរបស់អ្នកដែលបានចូលស្កេនលេខកូដ QR (ប្រព័ន្ធដែលមិនតាមដាន ឬប៉ះពាល់ដល់ភាពឯកជនរបស់បុគ្គលណាមួយ) និងងាយស្រួលក្នុងការស្វែងរកអ្នកដែលពាក់ព័ន្ធ ឬរងផលប៉ះពាល់ប្រសិនបើទីតាំងនោះត្រូវបានរកឃើញថាមានភ្ញៀវ ឬអ្នកឆ្លងជំងឺបានឆ្លងកាត់»៕

ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

ទិដ្ឋាការប្រភេទអេឡិចត្រូនិចអាចទទួលបានសម្រាប់អ្នកដំណើរមកប្រទេសកម្ពុជា

Next Article

សាលារៀនជាង ១០ កន្លែងត្រូវបានបញ្ជាឲ្យបិទដោយសារមានការទាក់ទងនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ