ក្រសួងអប់រំបានបញ្ជាឲ្យបិទសាលារៀនមួយចំនួនជាបណ្តោះអាសន្នដែលនៅក្នុង និងនៅជុំវិញរាជធានីភ្នំពេញ។
សាលាទាំងអស់រួមមានអនុវិទ្យាល័យឬស្សីជ្រោយ សាលាបឋមសិក្សាហ៊ុនសែនឬស្សីជ្រោយ ស្រុកស្អាង អនុវិទ្យាល័យឬស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្តាល សាលាបឋមសិក្សាកុលាបទី ១ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ វិទ្យាល័យភ្នំពេញថ្មី សាលា SIS សាខាផ្សារដើមគរ។
យោងតាមសេចក្តីជូនដំណឹងដែលបានធ្វើនៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈក្រសួងបានបញ្ជាក់ថាសាលារៀនទាំងអស់នឹងត្រូវបិទរហូតដល់មានការជូនដំណឹងបន្ថែម។
ក្រសួងក៏បានបញ្ជាឲ្យស្ថាប័នអប់រំទាំងនេះបន្តដំណើរការបង្រៀន និងរៀនតាមប្រព័ន្ធអេឡិចត្រូនិក។ បុគ្គលិកអប់រំ ឪពុកម្តាយ អាណាព្យាបាល និងនិស្សិតពាក់ព័ន្ធនឹងស្ថាប័នខាងលើក៏ត្រូវបានជំរុញឲ្យតាមដានសុខភាពផ្ទាល់ខ្លួនឲ្យបានដិតដល់។
សូមជម្រាបជូនថាបន្ទាប់ពីមានការផ្ទុះឡើងនូវជំងឺកូវីដ-១៩ ក្នុងសហគមន៍នេះ។ ក្រសួងអប់រំបានសម្រេចផ្អាកសាលារដ្ឋនិងឯកជនចំនួន ៧ កន្លែងដែលរួមមានវិទ្យាល័យភ្នំពេញថ្មី សាលា SIS សាខាផ្សារដើមគរ អនុវិទ្យាល័យឬស្សីជ្រោយ សាលាបឋមសិក្សាហ៊ុនសែនឬស្សីជ្រោយ ស្រុកស្អាង អនុវិទ្យាល័យឬស្សីស្រុក ស្រុកកៀនស្វាយ ខេត្តកណ្តាល សាលាបឋមសិក្សាកុលាបទី ១ សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ៕
ប្រែសម្រួលដោយ សៀវ គួយអ៊ី