cellcard cellcard cellcard

រដ្ឋមន្រ្តីអំពាវនាវមិនឲ្យមានការរើសអើងលើជនជាតិចិនក្នុងព្រឹត្តការណ៍ ឆ្លងជាសហគមន៍លើកទី ៣

ខ្មែរថាមស៍ Share:
ជនជាតិចិនដែលវិជ្ជមានកូវីដ-១៩ ត្រូវបានបង្ហាញក្នុងកាមេរ៉ាសុវត្ថិភាពក្នុងសណ្ឋាគារ សុខា មុនពេលរត់គេចខ្លួន។ សហការី

មនុស្សភាគច្រើនជាជនជាតិចិនក្នុងចំណោមនាក់ដែលបានធ្វើតេស្តវិជ្ជមានកូវីដ-១៩ ចំនួន ៣២ នាក់ ក្នុងរយៈពេល ២៤ ម៉ោងនេះ។ ក៏ប៉ុន្តែពួកគេមិនត្រូវទទួលបានការរើសអើងនោះទេ។ មានជនជាតិវៀតណាមម្នាក់ និងជនជាតិម្នាក់ទៀតក្នុងចំណោម ៣២ នាក់ផងដែរ។

រដ្ឋាភិបាលមានទំនុកចិត្តក្នុងការគ្រប់គ្រងការឆ្លងក្នុងសហសហគមន៍នេះបានយ៉ាងឆាប់រហ័ស។ ដោយសារពួកគេបានកំណត់អត្តសញ្ញាណអ្នកដែលពាក់ព័ន្ធច្រើន ទោះបីមិនមែនទាំងអស់ក៏ដោយ។ ការតាមដាននៅតែបន្តអនុវត្តនៅទូទាំងទីក្រុងនៅក្នុងចំណុចជាក់លាក់ដែលបានបញ្ជាក់រួច។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយនៅព្រឹកនេះតាមរយៈការផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ថាអាជ្ញាធរមានសំណាងក្នុងការរកឃើញករណីវិជ្ជមានភ្លាមៗ ព្រោះពួកគេមួយចំនួនបានទៅធ្វើតេស្តកូវីដ-១៩ ដោយសារពួកគេមានផែនការធ្វើដំណើរទៅក្រៅប្រទេស។

លោកបន្តថា៖ «នេះគឺជាសំណាងមួយក្នុងស្ថានភាពធ្ងន់ធ្ងរដែលកើតឡើងនេះ។ ក្រុមការងារតាមដានក៏ធ្វើបានល្អផងដែរ។ នោះហើយជាមូលហេតុដែលយើងអាចគ្រប់គ្រងចំនួនអ្នកឆ្លង និងចាត់វិធានការយ៉ាងឆាប់រហ័សដើម្បីបញ្ជូនពួកគេទៅព្យាបាល»។

លោកថា៖ «ខ្ញុំជឿថាយើងអាចបញ្ចប់ការឆ្លងក្នុងសហគមន៍នេះនៅក្នុងរយៈពេលមួយខែ»។

ករណីនេះត្រូវបានគេដឹងថាជនជាតិចិនចំនួន ៤ នាក់ដែលស្ថិតក្រោមការធ្វើចត្តាឡីស័កនៅសណ្ឋាគារ សុខា បានសូកប៉ាន់សន្តិសុខ ២ នាក់ឲ្យជួយក្នុងការរត់គេច។

ហើយមានព័ត៌មានចម្រុះជាច្រើនទាក់ទងនឹងកន្លែងដែលរកឃើញពួកគេ។ តែគេជឿថាការពិតមានជនជាតិចិន ១ ឬ ២ នាក់បានវិលត្រឡប់ទៅសណ្ឋាគារវិញសម្រាប់ការធ្វើតេស្តដែលច្រើនជាងមួយដង៕

ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

នាយករដ្ឋមន្រ្តីបញ្ជាឲ្យមានវិធានការណ៍បន្ទាន់ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍លើកទី ៣

Next Article

ផ្ទះបាយ​បែប​ទំនើប​ទាន់សម័យ​សម្រាប់​ការរស់នៅ​បែប​ជីវភាពស៊ីវីល័យ និង​មាន​សុខភាព​ល្អ