cellcard cellcard cellcard

ឥណ្ឌាស្វែងរកទំនាក់ទំនងអន្តរសភាបន្ថែមទៀតជាមួយប្រទេសកម្ពុជា

សរ ​​សុជាតិ / Khmer Times Share:
លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាជំនួបសម្តែងការគួរសមជាមួយលោក ហេង សំរិន ប្រធានរដ្ឋសភាកាលពីម្សិលមិញ។ រដ្ឋសភា

លោកស្រី Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំនៅកម្ពុជាកាលពីម្សិលមិញបានអំពាវនាវឲ្យមានកិច្ចសហប្រតិបត្តិការកាន់តែខ្លាំងឡើងរវាងរដ្ឋសភានៃប្រទេសកម្ពុជា និងឥណ្ឌា។

ដោយនិយាយបែបនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយបន្ទាប់ពីការជួបសម្តែងការគួរសមពីសំណាក់លោក ហេង សំរិន ប្រធានរដ្ឋសភាលោកស្រីក៏បានឆ្លៀតយកឱកាសនេះដើម្បីអញ្ជើញលោក ហេង សំរិន ទៅធ្វើទស្សនកិច្ចនៅប្រទេសឥណ្ឌាបន្ទាប់ពីជំងឺរាតត្បាត។

លោក ហេង សំរិន បានទទួលយកការអញ្ជើញនេះនិយាយថារដ្ឋសភាកម្ពុជាបានសហការជាមួយសមភាគីឥណ្ឌារបស់ពួកគេនៅក្នុងក្របខ័ណ្ឌផ្សេងៗគ្នា តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចក៏ដូចជាមហាសន្និបាតអន្តរសភាអាស៊ាន (AIPA) និងសហភាពអន្តរសភា ((IPU)។

ក្នុងកិច្ចប្រជុំលោកស្រី Devyani ក៏បានពិភាក្សាអំពីជំនួយនិងការវិនិយោគរបស់ឥណ្ឌាក្នុងការវិនិយោគនៅកម្ពុជារួមទាំងការស្តារ និងអភិរក្សគម្រោងប្រាសាទព្រះវិហារ ការលើកកម្ពស់ការប្រើប្រាស់ទឹកស្អាតនៅតំបន់ជនបទ និងក្នុងវិស័យសុខាភិបាលលើការប្រឆាំងនឹងជំងឺគ្រុនចាញ់ និងជំងឺគ្រុនឈាម។

លោកស្រីក៏បានផ្តល់ការធានាដើម្បីលើកទឹកចិត្តដល់ពាណិជ្ជករឥណ្ឌាឲ្យមកបណ្តាក់ទុននៅកម្ពុជានិងលើកកម្ពស់ជើងហោះហើរ​ផ្ទាល់​រវាងប្រទេសទាំងពីរ។

លោកស្រីឯកអគ្គរដ្ឋទូតក៏បានជម្រាបផងដែរថាប្រទេសឥណ្ឌានឹងលើកកម្ពស់ការទំនាក់ទំនងឌីជីថល និងការគាំទ្រផ្នែកហិរញ្ញវត្ថុដល់ប្រជាជនដល់ការសាងសង់ផ្លូវល្បឿនលឿននៅក្នុងតំបន់អាស៊ាន។

ទន្ទឹមនឹងនេះដែរលោក​ហេង សំរិន បានសម្តែងការគាំទ្រចំពោះបេសកកម្មការទូតរបស់លោកស្រី Devyani នៅកម្ពុជាហើយសង្ឃឹមថាលោកស្រីនឹងបន្តចូលរួមចំណែកក្នុងការលើកកម្ពស់មិត្តភាព និងកិច្ចសហប្រតិបត្តិការ។

លោកបន្តថាលោកសប្បាយចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរដែលមានការរីកចម្រើនឥតឈប់ឈរលើវិស័យនយោបាយការទូត សេដ្ឋកិច្ចពាណិជ្ជកម្ម សង្គមវប្បធម៌ សុខភាព និងការអភិវឌ្ឍធនធានមនុស្ស។

ប្រទេសកម្ពុជានិងឥណ្ឌាមានទំនាក់ទំនងកក់ក្តៅ និងស្និទ្ធស្នាលចាប់តាំងពីឆ្នាំ ១៩៥០ ។ បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម ឥណ្ឌាគឺជាប្រទេសដំបូងបង្អស់ដែលទទួលស្គាល់រដ្ឋាភិបាលថ្មី និងបានបើកស្ថានទូតរបស់ខ្លួនឡើងវិញនៅឆ្នាំ ១៩៨១៕

ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

កម្លាំងយោធាចាប់បាន «មេខ្យល់» ដែលព្យាយាមនាំពលករលួចចូលទៅប្រទេសថៃ

Next Article

ព្រះអង្គម្ចាស់ រណឫទ្ធិ នឹងចូលមកដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិចម្តងទៀត