cellcard cellcard cellcard

​ព្រះមហាក្សត្រ​ប្រកាស​ពី​ព្រឹត្តិការណ៍​សម្រាប់​ការលើកលែងទោស​ចំនួន​ពីរ​បន្ថែមទៀត

​សែន ដេវីត / Khmer Times Share:
​អ្នកទោស​ត្រូវបាន​បញ្ជូន​ទៅ​ពន្ធនាគារ​ព្រៃ​ស​វិញ​បន្ទាប់ពី​ស្តាប់​សវនាការ​នៅ​តុលាការ​។ KT/​ស៊ីវ ចាន់ណា​

សម្តេចព្រះ​បរមនាថ​ន​រោ​ត្ត​ម សីហមុនី បានចេញ​ព្រះរាជក្រឹត្យ​ដើម្បី​អនុញ្ញាត​ឲ្យ​មានការ​លើកលែងទោស និង​ការកាត់បន្ថយ​ទោស​ចំពោះ​ទណ្ឌិត​ក្នុងអំឡុង​ព្រឹត្តិការណ៍​ចំនួន​ពីរ​ទៀត​។​

aba

​ព្រឹត្តិការណ៍​ថ្មី​ដែល​បាន​រាប់បញ្ចូល​ក្នុង​ក្រឹត្យ​ដែល​ប្រកាស​នៅ​ថ្ងៃ​ច័ន្ទ​នេះ​គឺជា​ទិវា​ជ័យជំនះ​លើ​របប​ប្រល័យពូជសាសន៍ និង​ទិវា​ឯករាជ្យ​។​

​នៅ​ថ្ងៃមុនៗ​គឺ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ខ្មែរ បុណ្យ​វិសាខបូជា និង​ថ្ងៃ​បុណ្យអុំទូក​។​

​ព្រះរាជក្រឹត្យ​បានលើកឡើង​ថា​ការកាត់បន្ថយ​ទោស​អាច​ត្រូវបាន​អនុវត្ត​សម្រាប់​ហេតុផល​មនុស្សធម៌ សម្រាប់​អ្នកទោស​វ័យ​ចំណាស់ ស្ត្រី​មាន​ផ្ទៃពោះ ឬ​អ្នក​ដែលមាន​ជំងឺ​រ៉ាំរ៉ៃ ជំងឺផ្លូវចិត្ត ឬ​ពិ​ការដែល​ត្រូវបាន​បញ្ជា​ក់ដោយ​វេជ្ជបណ្ឌិត ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​

​ល័ក្ខខ័ណ្ឌ​នៃ​ការកាត់បន្ថយ​ទោស​ដូច​មានចែង​ក្នុង​មាត្រា ៥ នៃ​ព្រះរាជក្រឹត្យ​មាន​ដូចខាងក្រោម​៖

​អ្នក​ដែល​បានទទួល​ទោស​បាន ២ ភាគ ៣ នៃ​ទោស​របស់​ពួកគេ​អាច​ស្នើសុំ​ការលើកលែងទោស​ខណៈ​អ្នក​ដែល​បានទទួល​បាន​១/៣​នៃ​ទោស អាច​ស្វែងរក​ការកាត់បន្ថយ​ទោស​។​

​ក្រឹត្យ​នេះ​ក៏​អនុញ្ញាតិ​ឲ្យ​មាន​ការដាក់​ពាក្យសុំ​ផ្សះផ្សា​ពី​ទណ្ឌិត​ដែល​បានធ្វើ​កំណែទម្រង់ និង​ព្យាយាម​បង្វែរ​ការដឹកនាំ​ថ្មី ដោយ​ជា​អ្នកទោស​គំរូ​ដែល​គោរព​តាម​គោលការណ៍ និង​ចូលរួម​យ៉ាងសកម្ម ទៀងទាត់​នៅក្នុង​កម្មវិធី​អប់រំ​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​កម្មវិធី​សមាហរណកម្ម​។​

​លោក គឹម សន្តិភាព រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​កាលពី​ម្សិលមិញ​ថា​ពួកគេ​នឹង​ស្វែងរក​អ្នកទោស​ណា​ដែល​ធ្វើកំណែទម្រង់​។ វា​ជា​ឱកាស​សម្រាប់​អ្នកទោស​កែតម្រូវ​ខ្លួន ហើយ​ស្នើ​ឲ្យ​មានការ​ដោះលែង​មុនពេល​។​

​ក្រសួងយុត្តិធម៌​បានប្រកាសថា​ទោះបីជា​មានការ​ប្រឈម​នឹង​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​-១៩ ក៏ដោយ ក៏​តុលាការ​បាន​ជំនុំជម្រះ​នូវ​រឿងក្តី​ដែល​កកស្ទះ​ច្រើនជាង ៣៥ ០០០ រឺ ៨៩ ភាគរយ​នៃ​ករណី​ព្រហ្មទណ្ឌ​ក្នុង​រយៈពេល ២២២ ថ្ងៃ​នៃ​យុទ្ធនាការ​ទូទាំងប្រទេស​។​

​យុទ្ធនាការ​នេះ រំពឹងថា​នឹង​បញ្ចប់​ក្នុង​រយៈពេល ៦ ខែ​ឥឡូវនេះ​ត្រូវបាន​ពន្យា​រហូតដល់​មួយឆ្នាំ​។ ការបញ្ចប់​ជា​ផ្លូវការ​នៃ​យុទ្ធនាការ​នឹងធ្វើ​ឡើង​នៅ​ថ្ងៃទី ១៧ ខែឧសភា​។​

​គណៈកម្មាធិការ​នៃ​យុទ្ធនាការ​បាន​កោតសរសើ​រ​ចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី មន្ត្រី​តុលាការ និង​ស្ថាប័ន​ពាក់ព័ន្ធ​សម្រាប់​ការជំនុំជម្រះ​នូវ​រឿងក្តី​ដែល​កកស្ទះ​ដើម្បី​បម្រើ​ផលប្រយោជន៍​ប្រជាជន និង​លើកកម្ពស់​យុត្តិធម៌​៕​ ​ប្រែ​សម្រួល​ដោយ សៀវ គួ​យ​អ៊ី​

Related Posts

Previous Article

នាយក​រដ្ឋមន្ត្រី​ចេញ​អនុក្រឹត្យ​កាត់បន្ថយ​ការចំណាយ​​លើ​បេសកកម្ម​

Next Article

គ​.​ជ​.​ប ​បដិសេធ​របាយការណ៍រ​បស់ LDP