cellcard cellcard cellcard

ក្រសួង​ស្នើ​ដល់​ប្រជាពលរដ្ឋ​ឲ្យ​ថែរក្សា​សុខភាព​ខណៈ​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​

ខាន់ ចាន់វីរៈ / Khmer Times Share:
​ប្រជាជន​ប្រមូល​ផ្តុំគ្នា​មុខ​ភ្នក់ភ្លើង​ក្នុងអំឡុងពេល​សីតុណ្ហភាព​ចុះ​ត្រជាក់​ខ្លាំង​។ Facebook

សីតុណ្ហភាព​នៅ​កម្ពុជា​អាច​ធ្លាក់ចុះ​ដល់ ១១ អង្សា​សេ​នៅថ្ងៃនេះ​និង​ថ្ងៃស្អែក ខណៈដែល​សីតុណ្ហភាព​អប្បបរមា ១៦ អង្សា​សេ នឹង​បន្ត​រហូតដល់​សប្តាហ៍​ក្រោយ​។​

aba

​ទ្រនុង​សម្ពាធ​ខ្ពស់​ពី​ភាគ​ខាងជើង គួបផ្សំ​ជាមួយនិង​ខ្យល់មូសុង​ឦសាន​ខ្លាំង​គឺជា​កត្តា​ដែល​បណ្តាលឱ្យ​សីតុណ្ហភាព​ចុះ​ត្រជាក់​។​

​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នេះ ក្រសួង​ធនធានទឹក និង​ឧតុនិយម​កាលពី​ម្សិលមិញ​បានធ្វើការ​អំពាវនាវ​ដ​ល់​ប្រជាពលរដ្ឋ និង​ជាពិសេស​វីរៈ​កងទ័ព រស់នៅ និង​ឈរជើង​នៅ តំបន់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ភាគ​ឦសាន សូម​បន្ត​បង្កើន​យកចិត្តទុកដាក់​ថែរក្សា សុខភាព​ចំពោះ​ធាតុអាកាស​ដែល​បន្ត​ត្រជាក់​នៅ​តំបន់​នោះ​។​

​ជាមួយគ្នានេះ​ផងដែរ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ លោក គួ​ង ឡូ បាន​មានប្រសាសន៍ថា​មន្ទីរ​បានធ្វើ​ការអប់រំ​ដល់​ប្រជាជន​អំពី​វិធី​ការពារ​និង​ថែរក្សា​សុខភាព​នៅពេលដែល​អាកាសធាតុ​ប្រែប្រួល ខណៈដែល​លោក​បន្ថែមថា ប្រសិនបើ​ពួកគេ​មាន​បញ្ហា​សុខភាព ពួកគេ​គួរតែ​ប្រញាប់​ទៅកាន់​មណ្ឌល​សុខភាព​ឬ​មន្ទីរពេទ្យ​ដែល​នៅក្បែរនោះ​។​

​លោក​ថា​៖ «​នៅពេលដែល​អាកាសធាតុ​ចុះ​ត្រជាក់ យើង​ណែនាំ​ពួកគេ​កុំ​ឲ្យ​នៅ​ខាងក្រៅ​ក្នុង​រយៈពេល​យូរ ជាពិសេស​នៅពេល​យប់ ដោយ​ត្រូវ​ពាក់អាវ​រងារ និង​កម្ដៅ​ខ្លួន​ដោយ​ភ្នក់ភ្លើង​»​។​

​ក្រសួង​បាន​បន្ថែមថា​សម្រាប់​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល បណ្តា​ខេត្ត ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃស្អែក សីតុណ្ហភាព​អប្បបរមា មាន​ពី ១១ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៣ អង្សា​សេ ។ នៅ​ថ្ងៃទី​១៥-១៩ ខែមករា សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២១ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ២៧-៣០ អង្សា​សេ​។​

​សម្រាប់​បណ្ដា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ​នៅថ្ងៃនេះ​និង​ថ្ងៃស្អែក សីតុណ្ហភាព​អប្បបរមា មាន​ពី ២២-២៤ អង្សា​សេ សីតុណ្ហភាព​អតិបរមា មាន​ពី ២៩-៣១ អង្សា​សេ​។ នៅ​ថ្ងៃទី​១៥-១៩ ខែមករា ខាងមុខ សីតុណ្ហភាព​អប្បបរមា មាន​ពី ១៩-២២ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ២៧-៣០ អង្សា​សេ​។​

​ជាមួយគ្នានេះ​ផងដែរ សម្រាប់​បណ្តា​ខេត្ត​នៅ​តំបន់​វាលទំនាប​កណ្តាល​នៅថ្ងៃនេះ​និង​ថ្ងៃស្អែក សីតុណ្ហភាព​អប្បបរមា មាន​ពី ១៣-១៦ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា មាន​ពី ២៣-២៦ អង្សា​សេ​។ នៅ​ថ្ងៃទី​១៥-១៩ ខែមករា សីតុណ្ហភាព​អប្បបរមា មាន​ពី ១៨-២១ អង្សា​សេ និង​សីតុណ្ហភាព​អតិបរមា​មាន​ពី ២៧-៣០ អង្សា​សេ​៕

​ប្រែ​សម្រួល​ដោយ ភុ​ន ច័ន្ទ​ឧសភា​

Related Posts

Previous Article

ក្រុម​គ្រួសារ​ជន​រងគ្រោះ​ក្នុង​ហេតុ​ការណ៍​បាក់​អគារ​នៅ​កែប​នៅតែ​បន្ត​ស្វែងរក​យុត្តិ​ធម៍​

Next Article

រដ្ឋាភិបាល ​នឹង​ផ្តល់​ជំនួយ​ដល់​ពលករ​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែល​នៅ​ក្រោម​ភាព​អាសន្ន​