cellcard cellcard cellcard

​ពលករ​ចំណាកស្រុក​មកពី​ថៃ ៦​នាក់​ទៀត​ធ្វើ​តេ​ស្តិ៍​វិ​ជ្ច​មាន​កូ​វីដ​-១៩  ធ្វើ​ឲ្យ​ករណី​សរុប​កើន​ដល់ ៣៩៨

ខ្មែរថាមស៍ Share:
មន្ត្រី​សន្តិសុខ​ខេត្ត​បាត់ដំបង​ម្នាក់​បាន​ឆ្លង​កាត់​ការ​ធ្វើ​តេស្តិ៍​នៅ​មន្ទីរពេទ្យបង្អែក​។ សហការី​

ចង្កោម​ពលករ​ចំណាកស្រុក​នៃ​ប្រទេស​កម្ពុជា​ដែលមាន​ផ្ទុកមេរោគ​កូ​វីដ​-១៩ ​នៅតែ​បន្ត​កើន​នៅពេល​ដែលមាន​ពលករ​ជាច្រើន​បាន​វិល​ត្រលប់​មកពី​ប្រទេស​ថៃ​ដោយសារ​ស្ថានភាព​នៅក្នុង​ប្រទេស​ថៃ​កាន់តែ​យ៉ាប់យ៉ឺន​។​

aba

​ក្រសួងសុខាភិបាល​បានប្រកាស​នៅ​ព្រឹក​នេះ​ថា ពលករ​ចំណាកស្រុក​កម្ពុជា​មកពី​ថៃ ៦​នាក់​ទៀត​ធ្វើ​តេ​ស្តិ៍​វិ​ជ្ច​មាន​កូ​វីដ​-១៩​។​

​អ្នក​ទាំងនេះ​រួមមាន​ស្ត្រី​អាយុ ៣៦ ឆ្នាំ​មកពី​ឃុំ​ជ្រៃ ស្រុក​មោងឫស្សី ខេត្តបាត់ដំបង​ដែល​បាន​ត្រឡប់មកវិញ​នៅ​ថ្ងៃទី ១១ ខែមករា​ឆ្នាំ ២០២១ ស្ត្រី​អាយុ ៣២ ឆ្នាំ​មកពី​ភូមិ​ដូង ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង ដែល​បាន​ត្រឡប់មកវិញ​នៅ​ថ្ងៃ​ដដែល​នោះ ស្ត្រី​អាយុ ១៨ ឆ្នាំមាន​ទីលំនៅ​ក្នុងស្រុក​ពាម​ជរ​ខេត្តព្រៃវែង ដែល​បាន​វិលត្រឡប់​នៅ​ថ្ងៃទី ១០ ខែមករា​ឆ្នាំ ២០២១ ព​ស្ត្រី​អាយុ ២១ ឆ្នាំ​ម្នាក់ទៀត​មកពី​ស្រុក​ពាម​ជរ​ខេត្តព្រៃវែង​ដែល​បាន​វិលត្រឡប់​មកវិញ នៅ​ថ្ងៃខែ​ឆ្នាំ​ដដែល ស្ត្រី​អាយុ ២១ ឆ្នាំមាន​ទីលំនៅ​ភូមិ​ដូង​ឃុំ​បឹងរាំង​ស្រុក​កំរៀង​ខេត្តបាត់ដំបង​ដែល​បាន​ត្រឡប់មកផ្ទះ​វិញ​នៅ​ថ្ងៃទី ១១ ខែមករា​ឆ្នាំ ២០២១ និង​ស្ត្រី​ម្នាក់​អាយុ ៣២ ឆ្នាំ​មកពី​ឃុំ​ធីតា​ឌី​ស្រុក​គាស់ក្រឡ ស្រុក​បាត់ដំបង​ដែល​បាន​ត្រឡប់មកវិញ​នៅ​ថ្ងៃទី ១១ ខែមករា​ឆ្នាំ ២០២១​។​

​អ្នកជំងឺ​ដែល​ឆ្លង​ជំងឺ​ទាំងអស់​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តបន្ទាយមានជ័យ​។​

​ចំនួន​សរុប​បាន​កើនឡើង​ដល់ ៣៩៨ នាក់​ក្នុងនោះ​មាន​ជនជាតិខ្មែរ ២៧៦ នាក់​បារាំង ៤៥ នាក់​ចិន ១៨ នាក់ ម៉ាឡេស៊ី ១៣ នាក់ អាមេរិក ១២ នាក់ ឥណ្ឌូណេស៊ី ១០ នាក់ អង់គ្លេស ៦ នាក់ វៀតណាម ៣ កាណាដា ៣ នាក់ ឥណ្ឌា ៣ នាក់​ជនជាតិ​ហុង​គ្រី ២ នាក់ ២ នាក់ បែលហ្ស៊ិក ១ នាក់ កា​ហ្សា​ក់​ស្ថាន ១ នាក់ , ប៉ូឡូញ ១ ហ្ស៊​កដា​នី ១ នាក់ និង​ជប៉ុន ១ នាក់​។ ក្នុងនោះ​មាន ២៧ នាក់​ជា​ពលករ​ចំណាកស្រុក​មកពី​ប្រទេស​ថៃ​។​

​អ្នក​ឆ្លង​ជំងឺ​នេះ​សរុប​ចំនួន ៣៧៦ នាក់​ត្រូវបាន​ព្យាបាល​ដោយ​ជោគជ័យ​ដោយមាន​ករណី​សកម្ម​ចំនួន ២២ ដែល​កំពុង​ទទួល​ការព្យាបាល​៕

Related Posts

Previous Article

ការ​ទទួល​ទាន​ភេសជ្ជៈ​នាំ​ចូល​ពី​ប្រទេស​កូរ៉េ​មាន​ការ​កើន​ឡើង​នៅ​ក្នុង​ទីផ្សារ​កម្ពុជា​

Next Article

មេដឹកនាំ​អតីត​បក្សប្រឆាំង​ត្រូវបាន​បដិសេធ​ការផ្តល់​សុពលភាព​លិខិតឆ្លងដែន និង​ទិដ្ឋាការ​ដើម្បី​ត្រលប់មក​កម្ពុជា​