cellcard cellcard cellcard

វិស័យ​កសិកម្ម​ទទួល​បាន​លទ្ធផល​វិជ្ជមាន​ក្នុង​ឆ្នាំ ២០២០

ស សុជាតិ / Khmer Times Share:
​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន បើក​ដំណើរការ​ត្រាក់ទ័រ​។ ក្រសួងកសិកម្ម​

​ក្រសួងកសិកម្ម​មាន​គោលបំណង​ក្នុងការ​បង្កើន​ផលិតភាព​របស់​វិស័យនេះ​បន្ថែមទៀត​ដោយ​ផ្តោតលើ​ការផ្លាស់ប្តូរ​ទៅជា​យន្តការ​ដើម្បី​ជំនួស​កម្លាំង​ពលកម្ម​មនុស្ស​។​

aba

​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម លោក វេ​ង សាខុន បាន​មានប្រសាសន៍ថា​៖ «​គោលនយោបាយ​អាទិភាព​មួយ​របស់​ក្រសួង​គឺ​ការអភិវឌ្ឍ​គ្រឿងយន្ត​កសិកម្ម​»​។​

​គ្រឿងចក្រ​កសិកម្ម​កំពុង​ជំនួស​កម្លាំង​ពលកម្ម​មនុស្ស​និង​សត្វ​ស្ទើរតែ​ទាំងស្រុង ជាពិសេស​ផលិតកម្ម​ស្រូវ​និង​ដំណាំ​កសិឧស្សាហកម្ម​។​

​យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម បច្ចុប្បន្ន​ប្រទេស​កម្ពុ​ជាមាន​ត្រាក់ទ័រ​ចំនួន ៣២ ០៩៤ គ្រឿង  គោយន្ត​គូ​បូ​តា​ចំនួន ៤៩៨ ១១៩ និង​ម៉ាស៊ីន​ប្រមូល​ផល​ស្រូវ​ចំនួន ៦៧៩៦ គ្រឿង ដែល​បាននិងកំពុង​ធ្វើកា​រយ៉ា​ង​សកម្ម​ក្នុង​ការរៀបចំ​ការដាំដុះ ការប្រមូល​ផល​ស្រូវ និង​គ្រឿង​ម៉ាស៊ីន​សម្រាប់​សាកវប្បកម្ម​។​

​ផ្ទៃដី​ដែល​ភ្ជួរ​រាស់​ដោយ​ត្រាក់ទ័រ​និង​គូ​បូ​តា​មាន​ចំនួន ៣ ៣៩៦ ០៦០ ហិកតា ស្មើនឹង ៩៩,១៤ ភាគរយ​នៃ​ផ្ទៃដី​ភ្ជួរ​រាស់​សរុប និង​ប្រមាណ​ជា ៨៥,៤០ ភាគរយ​នៃ​ដី​ត្រូវបាន​ប្រើ​ដោយ​ប្រើ​ម៉ាស៊ីន​ច្រូតកាត់​។​

​យោងតាម​ទិន្នន័យ​ពី​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម កម្ពុជា​បាន​នាំចេញ​ផលិតផល​កសិកម្ម​ចំនួន ៤,០៣៧ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ ២០២០ ។​

​លោក វេ​ង សាខុន បន្ថែមថា​ប្រទេស​កម្ពុជា​បាន​នាំចេញ​អង្ករ​ជាង ៦៩០ ០០០ តោន​នៅ​ឆ្នាំ ២០២០ ទៅកាន់​ទីផ្សារ​អន្តរជាតិ​នៅលើ​ពិភពលោក ហើយ​ស្រូវ​ជាង ២ ៨០០ ០០០ តោន​ត្រូវបាន​នាំចេញ​ទៅកាន់​ប្រទេសជិតខាង​ដូចជា​ប្រទេស​វៀតណាម​។​

​ការនាំចេញ​ផ្សេងទៀត​រួមមាន​ផលិតកម្ម​ស្រូវ អង្ករ ដំឡូង​មី គ្រាប់ស្វាយចន្ទី ស្វាយ កៅស៊ូ ចេក មៀន​ប៉ៃលិន ម្រេច សំបុក​ត្រចៀកកាំ ផលិតផល​ជលផល ផលិតផល​សត្វ និង​ផលិតផល​ព្រៃឈើ​៕

​ប្រែ​សម្រួល​ដោយ ភុ​ន ច័ន្ទ​ឧសភា​

Related Posts

Previous Article

អ្នក​ជំនាញ IT បង្កើត​កម្មវិធី​ទូរស័ព្ទ​ដែល​ផ្ដល់ជូន​គ្រឿង​ផ្សំ​មុខ​ម្ហូប​ខ្មែរ​ដល់​អ្នក​ប្រើប្រាស់​

Next Article

ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​តាម​តំបន់​ជនបទ​គ្រោង​នឹង​បញ្ចប់​រួចរាល់​នៅ​ឆ្នាំ ២០២៣