ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំព្រះរាជាណាចក្រថៃបានចុះជួបនិងចែកអំណោយដល់ប្រជាជនកម្ពុជានៅក្នុងខេត្តសាមុតសាខនដែលបានប្រឈមនឹងការផ្ទុះឡើងទ្រង់ទ្រាយធំនៃវីរុសកូវីដ-១៩។
បន្ទាប់ពីស្ថានទូតទទួលបានព័ត៌មានអំពីស្ថានភាពលំបាករបស់ប្រជាជនកម្ពុជាមួយចំនួនដោយសារតែការផ្ទុះឡើងនៃជំងឺរាតត្បាតនៅក្នុងប្រទេសថៃ ក្រុមការងារបាននាំយកអំណោយពីរាជរដ្ឋាភិបាលកម្ពុជាទៅចែកជូនពលករចំណាកស្រុកកម្ពុជាជិត ២០០ គ្រួសារ។
ជាមួយគ្នានេះផងដែរ ស្ថានទូតកម្ពុជាក៏បានធ្វើការអំពាវនាវដល់ប្រជាជនកម្ពុជាទាំងអស់នៅក្នុងប្រទេសថៃកុំធ្វើការចល័តឬរត់គេចពីមួយកន្លែងទៅមួយកន្លែងទៀតដើម្បីការពារការឆ្លងរីករាលដាលនៃជំងឺរាតត្បាតនេះ។
ស្ថានទូតកម្ពុជាលើកទឹកចិត្តដល់ពលរដ្ឋនានាដែលត្រូវការជំនួយឲ្យធ្វើការទំនាក់ទំនងមកកាន់ស្ថានទូតតាមរយៈហ្វេសប៊ុកផេក ឬតាមរយៈលេខ ទូរស័ព្ទ៕
ប្រែសម្រួលដោយ ភុន ច័ន្ទឧសភា