cellcard cellcard cellcard

ការចុះអនុស្សរណៈនៃការយោគយល់គ្នារវាងក្រុមហ៊ុន Oxley និង ក្រុមហ៊ុន Bluebell ស្តីពីការគ្រប់គ្រងផ្សារទំនើបនៅគម្រោងអគារ The Peak

Khmer Times Share:

ក្រុមហ៊ុន Oxley Gem (Cambodia) Co., Ltd បានចុះអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Bluebell Trading Pte, Ltd ស្តីពីការតែងតាំងក្រុមហ៊ុន Bluebell ជាអ្នកគ្រប់គ្រងលើគម្រោងអភិវឌ្ឍន៏ផ្សារទំនើប The Peak ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា។

aba

ក្រុមហ៊ុនសម្ព័ន្ធ Bluebell Group ត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុនឈានមុខគេមួយនៅក្នុងវិស័យអាជីវកម្មផ្សារទំនើបរយៈពេលជាង៦០ឆ្នាំមកហើយ។​ តាមរយៈការដាក់អោយដំណើរការនូវផលិតផលម៉ាកប្រណីតៗជាលក្ខណៈសកលចំនួន១៥០ម៉ាក និង ស្របតាមរបៀបរស់នៅបែបស៊ីវិល័យនៅទូទាំងទ្វីបអាស៊ី ទាំងក្នុងវិស័យអាជីវកម្មផ្សារទំនើបក្នុងស្រុក និង វិស័យអាជីវកម្មផ្សារទំនើបដែលបំរើការដល់ការធ្វើដំណើរនានា និងលើគ្រប់ប្រភេទផលិតផលផងដែរ បទពិសោធន៍របស់ក្រុមហ៊ុននេះ ក្នុងការគ្រប់គ្រងម៉ាកផលិតផលទាំងឡាយ ជាជំនាញចាំបាច់ក្នុងការបង្កើតផ្សារទំនើបមួយដែលអាចទាក់ទាញអតិថិជននាសម័យបច្ចុប្បន្ន​បាន។ ចក្ខុវិស័យរបស់ក្រុមហ៊ុន Bluebell សំរាប់គម្រោងនេះមានគោលដៅផ្តល់ជូននូវផ្សារទំនើបប្រកបដោយភាពសុខដុមរមនា តាមរយៈការទទួលយកបទពិសោធន៏ដោយផ្ទាល់ឥតដែនកំណត់ជាមួយនឹងបណ្តុំម៉ាកដែលមានភាពប្រណីត ស៊ីវិល័យ ទាន់សម័យ ភោជនីយដ្ឋាននានា គួបផ្សំនឹងបច្ចេកវិទ្យាទំនើបៗ និងការផ្តល់ជូនសេវាកម្មអតិថិជនដែលល្អឥតខ្ចោះផ្សារភ្ជាប់ជាមួយផ្សារទំនើបគុណភាពលំដាប់ខ្ពស់​ រួមផ្សំជាមួយបណ្តាម៉ាកល្បីៗចំរុះនានាដែលមានភាពទាក់ទាញចំពោះអតិថិជនក្នុងស្រុក និង ក្រៅប្រទេស។

នាយកប្រតិបត្តិរបស់ក្រុមហ៊ុនសម្ព័ន្ធ Bluebell Group ឈ្មោះលោក Ashley Micklewright បានសម្ដែងនូវក្តីសោមនស្សរីករាយទៅលើការសហការ ហើយបានថ្លែងថា បណ្តូលអាជីវកម្មស្នូលរបស់ក្រុមហ៊ុនយើងខ្ញុំ ក្នុងនាមជាអ្នកថែរក្សា និង ប្រតិបត្តិ គឺស្ថិតនៅលើការយកចិត្តទុកដាក់ស្គាល់ពីពេលវេលា ទីកន្លែង វិធីសាស្រ្ត និង តម្រូវការរបស់អតិថិជនយើង។ រួមជាមួយការទាញចូលនូវបណ្តាម៉ាកផលិតផលចំបងៗជាលក្ខណៈសាកលចូលមកក្នុងទ្វីបអាស៊ី និង បទពិសោធន៏ក្នុងការគ្រប់គ្រងម៉ាកទាំងនេះអស់រយៈពេលជាង៦ទសវត្សរ៍កន្លងមកទៅលើផ្សារទំនើបចំនួន១០ ក្រុមហ៊ុនយើងខ្ញុំមានក្តីសប្បាយរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Oxley-Worldbridge នៅកម្ពុជា ហើយមានក្តីរំពឹងយ៉ាងខ្លាំងដើម្បីផ្តល់ជូននូវផ្សារទំនើបថ្មីមួយនេះនៅអាស៊ី។

ពត៌មានស្តីពីក្រុមហ៊ុនសម្ព័ន្ធ Bluebell Group៖ ជាក្រុមហ៊ុនឈានមុខគេមានភាពជោគជ័យក្នុងការបង្កើតម៉ាកផលិតផលមួយចំនួននៅទ្វីបអាស៊ីចាប់តាំងពីឆ្នាំ១៩៥៤មក។ ក្នុងនាមជាជំរើសដៃគូអាជីវកម្មនៅអាស៊ី ក្រុមហ៊ុនសម្ព័ន្ធ Bluebell Group បច្ចុប្បន្នមានវត្តមាននៅប្រទេសជប៉ុន កូរ៉េខាងត្បូង សាធារណៈប្រជាមានិតចិន ហុងកុង តៃវ៉ាន់ ម៉ាកាវ សិង្ហបូរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង ប្រទេសថៃ។

បណ្តាញចែកចាយរបស់ក្រុមហ៊ុនសម្ព័ន្ធនេះ រួមបញ្ចូលទាំងខ្សែសង្វាក់ផ្សារទំនើបដើម្បីលើកកំពស់ប្រជាប្រិយភាពផលិតផល បណ្តាហាងទំនិញនានា បញ្ជរលក់ទំនិញនានា រចនាបទនៃបណ្តុំម៉ាកផលិតផលរបស់ខ្លួនជាដើម ក៏ដូចជាបណ្តាញបោះដុំដែលបានឆ្លងកាត់ការជ្រើសរើសកំរិតគុណភាពខ្ពស់ រួមនឹងអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិច និង អាជីវកម្មតាមទីផ្សារដោយផ្ទាល់​ទាំងក្នុងស្រុក និង ផ្សារទំនើបដែលបំរើការដល់ការធ្វើដំណើរផ្សេងៗ។

ក្រុមហ៊ុនសម្ព័ន្ធនេះក៏បានដាក់អោយដំណើរការនូវប្រភេទផលិតផលមួយចំនួនដូចជា៖ សំភារះលម្អរ ស្បែកជើង សំលៀកបំពាក់ គ្រឿងក្រអូប ផលិតផលថែរក្សាសម្រស់ ភោជនីយអាហារ គ្រឿងអលង្ការ នាឡិកា វ៉ែនតា និង ថ្នាំជក់ជាដើម។

ទោះបីជាក្រុមហ៊ុនសម្ព័ន្ធ Bluebell Group ជាក្រុមហ៊ុនសម្ព័ន្ធមួយមានលក្ខណៈគ្រួសារក៏ដោយ ក៏ប៉ុន្តែក្រុមហ៊ុននេះមានបុគ្គលិកបច្ចុប្បន្នចំនួនប្រមាណជាង៤,០០០នាក់ មានទីតាំងលក់ទំនិញចំនួន១,០០០ កន្លែង និង ចំណូលសរុបប្រមាណ ២,៥០០ លានដុល្លារអាមេរិក។

គេហទំព័រ: www.bluebellgroup.com

Related Posts

Previous Article

Change of Retail Manager of the Retail Mall at the Peak, Cambodia

Next Article

Oxley enters into Memorandum of Understanding with Bluebell for Management of Retail Mall at the Peak