cellcard cellcard cellcard

ប្រាសាក់ ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​រៃអង្គាស​ថវិការ​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩

Share:

​ប្រា​សាក់ ដែលជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មាន​អាជ្ញាប័ណ្ណ​ស្របច្បាប់​ពី​ធនាគារជាតិ​នៃ​កម្ពុជា បាន​បង្កើត​យុទ្ធនាការ «​រួមគ្នា​ទិញ​វ៉ាក់សាំង​ដើម្បី​កម្ពុជា​» ដើម្បី​ឆ្លើយតប​នឹង​សេចក្ដីប្រកាស​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​នាពេល​ថ្មីៗ​នេះ​អំពី​ការបរិច្ចាគ​សប្បុរសធម៌​ដើម្បី​ប្រមូល​ថវិកា​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​ការពារ​អាយុជីវិត​ប្រជាជន​កម្ពុជា​។ យុទ្ធនាការ​នេះ​អនុញ្ញាតឱ្យ​អតិថិជន​ប្រា​សាក់​និង​សាធារណជន​អាច​ចូលរួម​បរិច្ចាគ​ថវិកា​ផ្ទាល់ខ្លួន​បាន​យ៉ាង​ងាយស្រួល​តាមរយៈ​ការផ្ទេរ​ប្រាក់​ចូលទៅ​កាន់​គណនី​ប្រា​សាក់ ‘Covid-19 Vaccine Fund’ ដើម្បី​ប្រគល់ជូន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រា​ប់​ទិញ​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ចាក់​ជូន​ប្រជាជន​កម្ពុជា​។​

​អតិថិជន​ប្រា​សាក់​និង​សាធារណជន អាច​ចូលរួម​បរិច្ចាគ​តាម​ការស្ម័គ្រចិត្ត​តាម​គណនី​ដូចខាងក្រោម​៖

​ឈ្មោះ​គ្រឹះស្ថាន​៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ម​.​ក​

​ឈ្មោះ​គណនី​៖ Covid-19 Vaccine Fund

​លេខ​គណនី​ជា​ប្រាក់រៀល​៖ 022518960025

​លេខ​គណនី​ជា​ប្រាក់​ដុល្លារ​៖ 022518960014

​អតិថិជន​ប្រើប្រាស់​កម្មវិធី PRASAC Mobile Banking អាច​ស្កេ​ន QR កូដ ដែល​ភ្ជាប់​ជូន​នេះ​ដើម្បី​ផ្ទេរប្រាក់​បរិច្ចាគ​ទៅក្នុង​គណនី​ខាងលើនេះ​បាន​យ៉ាង​ងាយស្រួល​។ ហើយ​អតិថិជន​របស់​គ្រឹះស្ថាន​ផ្សេង​ក៏​អាច​ផ្ទេរប្រាក់​ចូលក្នុង​គណនី​នេះ​ផងដែរ​ដោយ​ប្រើ​សេវា​ទូទាត់​បាគង ឬ សេវា​ផ្ទេរ​មូលនិធិ​ភ្លាមៗ​។​

​លោក សាយ សូ​នី អនុប្រធាន​នាយក​ប្រតិបត្តិ​របស់​ប្រា​សាក់ បាន​មានប្រសាសន៍ថា «​ប្រា​សាក់ សូម​ចូលរួមចំណែក​ផ្ដល់​ភាពងាយស្រួល​ជូន​អតិថិជន​ប្រា​សាក់​និង​សាធារណជន​តាមរយៈ​គ​ណ​នី​ប្រា​សាក់ “Covid-19 Vaccine Fund” នេះ​។ លោកអ្នក​អាច​ចូលរួម​បរិច្ចាគ​ថវិកា​តាម​លទ្ធភាព និង​តាម​ការស្ម័គ្រចិត្ត​ដោយ​គ្រាន់តែ​ប្រើប្រាស់​កម្មវិធី PRASAC Mobile Banking ឬ តាម​ម៉ាស៊ីន​អេ​ធី​អឹម​ប្រា​សាក់​។ រាល់​ថវិកា​ទាំងអស់​ដែល​ទទួលបាន​នឹង​ប្រគល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ដើម្បី​ចាត់ចែង​ទិញ​វ៉ាក់សាំង​ចាក់​បង្ការ​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ជូន​ដល់​ប្រជាជន​កម្ពុជា​យើង​»​។​

​លោក សូ​នី បន្តថា «​តាងនាម​ឱ្យ​ថ្នាក់​គ្រប់គ្រង​ប្រា​សាក់ យើងខ្ញុំ​សូម​ថ្លែង​នូវ​អំណរគុណ​យ៉ាង​ស្មោះ​អស់ពីដួងចិត្ត​ចំពោះ​អតិថិជន និង​សាធារណជន​ក្នុងការ​ចូលរួម​បរិច្ចាគ​ថវិកា​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល និង​សូម​គោរព​ជូនពរ​លោកអ្នក​មាន​សុខភាព​ល្អ សុវត្ថិភាព និង​ចៀស​ផុតពី​ជំងឺ​កូ​វីដ​-១៩»​។​

Related Posts

Previous Article

Cambridge CELTA Courses at CELTA Cambodia

Next Article

Neak Oknha Chen Zhi Donated $3,000,000 In Response to Prime Minister Hun Sen’s Call to Provide Free COVID-19 Vaccines to the People