cellcard cellcard cellcard

ក្រសួងសុខាភិបាលកម្ពុជា​ ត្រូវ​បាន​គេ​សាទរចំពោះ​ការគ្រប់គ្រងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ប៉ុន្តែរងការរិះគន់ថាខ្វះតម្លាភាព

Khmer Times Share:
រថយន្តសង្គ្រោះបន្ទាន់និងមន្រ្តីសុខាភិបាលនៅខាងក្រៅគេហដ្ឋានឯកជនរបស់អ្នកជំងឺក្នុងសហគមន៍។ Swift News

ក្រសួងសុខាភិបាលកម្ពុជា ត្រូវបានអ្នកវិភាគ និងមន្រ្តីសុខាភិបាលក្នុងស្រុកអបអរសាទរចំពោះវិធានការផ្សេងៗដែលត្រូវបានអនុវត្តដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស។

ខណៈករណី​វិជ្ជមាននេះត្រូវ​បាន​គេ​រក​ឃើញនៅមានចំនួនតិចតួចដោយសារចំនួនប្រជាជនមិន​ច្រើន និងកង្វះកន្លែងសម្រាប់​ធ្វើ​តេស្តសាធារណៈ កម្ពុជានៅតែអាចគ្រប់គ្រងនឹងជំងឺនេះបាន ទោះបីមានការផ្ទុះឡើងដ៏ធំមួយក្នុងចំណោមអ្នកទេសចរបារាំងនៅខែមីនាក្នុងខេត្តព្រះសីហនុ ហើយមានការសង្ស័យថា មានការផ្ទុះឡើងនៅលើនាវាទេសចរណ៍ Westerdam និងព្រឹត្តិការណ៍ ៣ វិច្ឆិកាទាក់ទងនឹងដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីក្រសួងការបរទេសហុងគ្រីដែលមានមនុស្ស ៤ នាក់បានឆ្លងមេរោគហើយឥឡូវនេះគឺជាការស្ថានការណ៍ធ្ងន់ធ្ងរបំផុតគឺការឆ្លងក្នុងសហគមន៍ដែលបច្ចុប្បន្នមានចំនួន ១៧ នាក់ហើយ ដោយពួកគេគឺជាគ្រួសារតែមួយ និង​មាន​ទំនាក់ទំនងផ្ទាល់ជាមួយគ្នា។

ទោះយ៉ាងណា ការអបអរសាទរបាន​ឈប់ទ្រឹងបន្ដិច នៅ​ពេលពួកគេបានរិះគន់របៀបដែលក្រសួងផ្សព្វផ្សាយព័ត៌មាន និងភាពយឺតយ៉ាវរបស់ខ្លួនដើម្បីលុបបំបាត់ពាក្យចចាមអារាមដែលត្រូវបានផ្សព្វផ្សាយនៅលើបណ្តាញសង្គម និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។

លោក លាភ ចាន់ថាវី អ្នកវិភាគ និងជាអ្នកអត្ថាធិប្បាយនយោបាយ និងសេដ្ឋកិច្ចមានមូលដ្ឋាននៅរាជធានីភ្នំពេញបាននិយាយថា៖ «បណ្តាកាសែតក្នុង​ស្រុក​បានចង្អុលបង្ហាញពីប្រភពធំនៃការឆ្លងមេរោគជាកូនស្រីរបស់អគ្គនាយកពន្ធនាគារដែលបានវិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញ»។

លោក​បន្តថា៖ «នេះត្រូវបានច្រាញចោលដោយប្លុករបស់ស្ត្រីម្នាក់ដែលបានបង្ហោះថាគាត់មិនមែនជាកូនស្រីដែលត្រូវបានបង្ហាញនៅក្នុងរូបភាពនៅក្នុងពិធីជប់លៀងទេ ហើយថាគាត់មិនមានជាប់ទាក់ទងនឹងករណីឆ្លងក្នុងសហគមន៍និងមិនមែនជាជនរងគ្រោះដែលឆ្លងជំងឺកូវីដ-១៩នោះទេ»។

លោកបន្តថា គិត​មក​ដល់​ពេល​នេះ វាមានរយៈពេល ៤ ថ្ងៃហើយចាប់តាំងពីករណីដំបូងត្រូវបានគេរកឃើញ ហើយក្នុងអំឡុង​ពេល​នេះមានការបញ្ជាក់ថា មានការឆ្លងចំនួន ១៧ នាក់ទៀត ក៏ប៉ុន្តែ ប្រភពដំបូង​នៃការ​ឆ្លងនៅមិនទាន់ត្រូវបានគេស្គាល់អត្តសញ្ញាណ ហើយចំនួនមនុស្សដែលត្រូវ​បានធ្វើតេស្ត និងទីកន្លែងដែលពួកគេត្រូវ​បាន​ធ្វើតេស្ត ហើយកន្លែងណាខ្លះជាកន្លែងដែលអ្នកចម្លងជំងឺបានទៅ ដោយ​មែនជាក់លាក់តែជាទូទៅ ក៏មិនត្រូវបានបង្ហាញដែរ។

ការបិទបាំងព័ត៌មានបែបនេះអាចការពារកុំអោយមានការភិតភ័យប៉ុន្តែការលាតត្រដាងព័ត៌មានទាំងនោះក៏អាចជួយដល់មនុស្សដើម្បីផ្តល់នូវព័ត៌មានទាក់ទងដែលត្រូវការចាំបាច់ជាច្រើនផងដែរ។

មាន​ករណីជាច្រើនត្រូវបានរាយការណ៍ដោយក្រសួងពីអ្នកជំងឺដែលត្រូវបានគេធ្វើតេស្តទទួលបានលទ្ធផលវិជ្ជមានបន្ទាប់ពីការបញ្ចប់ការធ្វើចត្តាឡីស័កនិងពាក្យចចាមអារាមអំពីការលាប់ឡើងវិញរបស់អ្នកជំងឺយ៉ាងហោចណាស់ពីរនាក់ និងថ្មីៗនេះមានករណី ១ ទៀត។

លោក​បានបន្ថែមថា៖ «ពាក្យចចាមអារាមបែបនេះមិនល្អទេហើយក្រសួងសុខាភិបាលគួរតែធ្វើការបន្ថែមទៀតដើម្បីដោះស្រាយបញ្ហាទាំងនេះដោយផ្តល់ព័ត៌មានសមស្រប និងមិនចាំបាច់ដោះស្រាយពាក្យចចាមអារាមនីមួយៗព្រោះវាជាការខ្ជះខ្ជាយពេលវេលានិងធនធាន។ ការផ្សព្វផ្សាយព័ត៌មាននឹងកាត់បន្ថយការបង្កើតពាក្យចចាមអារាមនិងការផ្លាស់ប្តូរ»។

ទិដ្ឋភាពមួយទៀតដែលក្រសួងត្រូវពិនិត្យមើលគឺការទំនាក់ទំនងសារាចរ ការណែនាំ និងព័ត៌មានផ្សេងៗទៀតដែលត្រូវការជាក់លាក់ដោយ​មនុស្សជា​ច្រើន ដូចជាលក្ខខណ្ឌចូល​មក​ក្នុង​ប្រទេស​ដែលបង្កការរអាក់រអួលដល់មនុស្សជាច្រើនដោយសារអ្នកខ្លះបានចូលប្រទេសដោយមានឯកសារធានាត្រឹមត្រូវ ទិដ្ឋាការ និងបានឯកសារជនអន្តោប្រវេសន៍ច្បាស់លាស់នៅប្រទេសកម្ពុជាប៉ុន្តែត្រូវបានក្រសួងសុខាភិបាលបដិសេធចំពោះតម្រូវការថ្មីដែលត្រូវបានគេដាក់ចេញ។

លោក​បន្ថែមថា៖ «ការស្វែងរកនៅលើគេហទំព័ររបស់ក្រសួងនិងគេហទំព័រផ្សេងទៀតបានបង្ហាញថាមិនមានព័ត៌មានបែបនេះទេ​ហើយអ្នកដំណើរខ្លះស្ទើតែត្រូវបានគេដេញ​ចេញ​ពីប្រួទេស។ ការ​តម្រូវឲ្យ​ធ្វើចត្តាឡិស័កនៅសណ្ឋាគាររយៈពេល ១៤ ថ្ងៃក៏មិនត្រូវបានផ្សព្វផ្សាយអោយបានត្រឹមត្រូវដែរហើយការផាកពិន័យសម្រាប់អ្នកដែលមិនបានធ្វើចត្តាឡីស័កនោះក៏មានកម្រិតស្រាល​ពេក ​និងមិនបានអនុវត្តដោយជាក់លាក់ដែរ»។

សណ្ឋាគារមួយត្រូវបានគេសន្មត់ថា បានបិទអស់រយៈពេលពីរថ្ងៃសម្រាប់ការសម្អាតហើយបន្ទាប់មកត្រូវបានប្រកាសថានឹងប្រើសណ្ឋាគារនឡសម្រាប់ធ្វើជាមណ្ឌលចត្តាឡីស័ក។ សញ្ញាចម្រុះបែបនេះបង្ហាញពីកង្វះនៃការធ្វើផែនការនិងដំណើរការគិតយ៉ាងច្បាស់។

វេជ្ជបណ្ឌិតបរទេសម្នាក់ដែលកំពុងរស់នៅប្រទេសកម្ពុជានិងធ្លាប់មានបទពិសោធន៍ក្នុងការដោះស្រាយការផ្ទុះឡើងនៃជំងឺ SARS ពីមុនបាននិយាយថាខណៈដែលប្រព័ន្ធសុខភាពសាធារណៈរបស់ប្រទេសកម្ពុជាកំពុងគ្របដណ្តប់ដោយការរីករាលដាលនៃជំងឺកូវីដ-១៩ ជាពិសេសការផ្ទុះឡើងនៅសហគមន៍ ក្រសួងគួរតែបញ្ឈប់ការឆ្លើយតបដោយមិនមានការពិចារណា ហើយពួកគេគួរតែមានគោលការណ៍​ប្រតិបត្តិ​ស្ដង់ដា (SOP) ច្បាស់លាស់អំពីអ្វីដែលត្រូវធ្វើនៅក្នុងព្រឹត្តិការណ៍នៃការផ្ទុះឡើងដូចជាថ្ងៃទី ៣ និង ២៨ ខែវិច្ឆិកា។

បណ្តាសាលារៀនត្រូវបានបិទ បើកឡើងវិញ និងបិទម្តងទៀត ហើយរឿងនេះក៏កើតឡើងចំពោះអាជីវកម្មនានាដូចគ្នាដែរ។ នៅពេលដែលទីតាំងជាក់លាក់ត្រូវបានគេរកឃើញ ប្រជាជនដែលមានគំនិតការពារខ្លួននឹងជៀសវាងកន្លែងទាំងនេះដោយស្វ័យប្រវត្តិហើយនេះនិងជួយដល់ក្រសួងនិងរដ្ឋាភិបាលផងដែរ។

លោកបាននិយាយថា តម្លាភាពក្នុងការផ្សព្វផ្សាយព័ត៌មានគឺជាធាតុសំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតណាមួយ និងការទទួលបានការគាំទ្រពីប្រជាជន៕

ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

ឥណទានមិនដំណើរការក្នុងវិស័យមីក្រូហិរញ្ញវត្ថុ ធ្លាក់ចុះដល់ ២,២៧% នៅក្នុងខែតុលា

Next Article

ដំរីកាវ៉ាន់ត្រូវ​បាន​គេ​ប្រលែងចេញពីទ្រុង​ជា​មួយដំរីក​ម្ពុជាផ្សេងទៀត​