cellcard cellcard cellcard

សិស្ស​ថ្នាក់​ទី ៩ សម្ដែង​ការ​ព្រួយ​បារម្ភ​អំពី​លទ្ធផល​ប្រឡង​

ទិត្យ គង់នៅ / Khmer Times Share:
​សិស្ស​មក​ប្រលង​ថ្នាក់​ទី ៩ នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​កាលពី​ម្សិលមិញ​។ KT/​ស៊ីវ ចាន់ណា​

​សិស្ស​ថ្នាក់​ទី ៩ ត្រូវ​ប្រឡង​ចូល​ថ្នាក់​វិទ្យា​​ល័យ​ក្នុង​ដំណាក់​កាលដែល​រដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​កំពុង​ប្រយុទ្ធ​ជាមួយ​ជំងឺ​ឆ្ល​ងកូវីដ១៩​។ មាតាបិតា​សិស្ស ​និង​គ្រូបង្រៀន​បាន​សម្ដែង​ការព្រួយបារម្ភ​ចំពោះ​លទ្ធផល​ប្រ​ឡង​របស់​ពួកគេ​។​

​យុវ​សិស្ស ចឹក រិ​ទ្ធិ​សាក់ ជា​សិស្ស​នៅ​អនុវិទ្យាល័យ​ទួល​ទំពូង​បាន​និយាយថា ការប្រឡង​ឆ្នាំនេះ​ហាក់ដូចជា​មានការ​លំបាក​ជាង​ឆ្នាំមុន ព្រោះ​គាត់​មិនបាន​សិក្សា​ទៀងទាត់​ហើយ​សិស្ស​ខ្លះ​មិនអាច​ប្រលង​បាន​។​

​រិ​ទ្ធ​សាក់ បាន​និយាយថា​៖ «​កាលពី​ឆ្នាំមុន​ខ្ញុំ​បានឮ​បងប្អូន​របស់ខ្ញុំ​និយាយថា ការប្រឡង​មិនមាន​ភាពស្មុគស្មាញ និង​ពិបាក​ដូច​ឆ្នាំនេះ​ទេ​។ កាលពីមុន​ខ្ញុំ​បាន​រៀន​កាន់តែច្រើន​ប៉ុន្តែ​នៅពេលដែល​ប្រទេស​កម្ពុជា​ចាប់ផ្តើម​អនុវត្ត​វិធានការ​ការពារ​សុវត្ថិភាព​ដោយសារ​ជំងឺ​កូ​វីដ​-១៩ មិត្តភក្តិ​របស់ខ្ញុំ​និង​ខ្ញុំ​មិនបាន​រៀនសូត្រ​ច្រើន​ទេ​»​។​

​លោក​បន្តថា​៖ «​ឆ្នាំនេះ​ខ្ញុំ​ពិតជា​ព្រួយបារម្ភ​អំពី​លទ្ធផល​នៃ​ការប្រលង​របស់ខ្ញុំ ប៉ុន្តែ​ខ្ញុំ​មានការ​ព្រួយបារម្ភ​អំពី​ការឆ្លង​ក្នុង​សហគមន៍​ច្រើនជាង​»​។​

​យុវ​សិស្ស គឹម មករា ជា​សិស្ស​ម្នាក់ទៀត​នៅ​អនុវិទ្យាល័យ​ទួល​ទំពូង​បាន​និយាយថា​៖ «​ឆ្នាំនេះ​យើង​មិនសូវមាន​សុទិដ្ឋិនិយម​ទេ គឺមាន​ត្រឹមតែ ៥០ ភាគរយ​ទេ ពីព្រោះ​ខ្ញុំ​មិនបាន​ខិតខំ​រៀនសូត្រ​ហើយ​មាន​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​ទៀត ដូច្នេះ​ការសិក្សា​របស់ខ្ញុំ​គឺ​មិនបាន​ត្រៀម​រួចរាល់​ដល់ ១០០ ភាគរយ​ទេ​»​។​

​ផ្ទុយ​ពី រិ​ទ្ធិ​សាក់ និង​លោក មករា កញ្ញា ចាន់ សូ​ឆី ដែលជា​សិស្ស​ត្រូវ​ប្រឡង​នៅ​សាលា​ទួល​ទំពូង​បាន​និយាយថា ឆ្នាំនេះ​មុខវិជ្ជា​ហាក់ដូចជា​មិន​ពិបាក​ទេ ហើយ​នាង​ពិត​ជាមាន​ក្តីសង្ឃឹម​ក្នុងការ​ប្រឡង​។​

​កញ្ញា​បាន​និយាយថា​៖ «​ខ្ញុំ​មានសង្ឃឹម​រហូតដល់ ៨០ ភាគរយ​។ ដោយសារតែ​ជំងឺ​កូ​វីដ​-១៩ ខ្ញុំ​មាន​ពេលវេលា​គ្រប់គ្រាន់​ដើម្បី​អាន​មេរៀន​និង​ធ្វើ​កិច្ចការ​ផ្ទះ​យ៉ាង​ងាយស្រួល​»​។​

​ម្តាយ​របស់​បេក្ខជន​ប្រលង​ម្នាក់​គឺ​អ្នកស្រី ស៊ុំ នាង ក៏បាន​និយាយ​ផងដែរ​ថា អ្នកស្រី​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការប្រឡង​របស់​កូនៗ​របស់គាត់ ព្រោះ​ថ្មីៗ​នេះ​មាន​ការឆ្លង​ក្នុង​សហគមន៍​ដំបូង​នៃ​ជំងឺ​កូ​វីដ​-១៩​។​

​អ្នកស្រី​បាន​និយាយថា​៖ «​ខ្ញុំ​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​ការប្រឡង​កូនប្រុស​របស់ខ្ញុំ​នៅ​ឆ្នាំនេះ​ពីព្រោះ​វិធានការណ៍​ការពារ​ជំងឺ​កូ​វីដ​-១៩ បានធ្វើអោយ​កូនប្រុស​ខ្ញុំ​មិនបាន​រៀន​និង​ត្រៀម​បាន ១០០ ភាគរយ​ទេ​»​។​

​ម្តាយ​ម្នាក់ទៀត​ឈ្មោះ ឆន និមល បាន​និយាយថា​៖ «​ខ្ញុំ​មានការ​ព្រួយបារម្ភ​ខ្លាំងណាស់​ចំពោះ​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​សាលា ប៉ុន្តែ​ខ្ញុំ​មាន​អារម្មណ៍​ធូរស្រាល​នៅពេលដែល​ឃើញ​មន្ត្រី​សាលា​បាញ់​អាល់កុល អនុញ្ញាតអោយ​កូន​របស់ខ្ញុំ​លាងដៃ​និង​តម្រូវអោយ​សិស្ស​ពាក់​ម៉ាស​គ្រប់ពេល​»​។​

​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​បាន​បញ្ជាក់ថា​ដំណើរការ​នៃ​ការប្រឡង​សញ្ញាបត្រ​បឋមសិក្សា​ទុតិយភូមិ​នៅ​ទូទាំងប្រទេស​កាលពី​ម្សិលមិញ​បាន​ដំណើរការ​យ៉ាង​រលូន​នៅ​ទូទាំងប្រទេស​។​

​លោក​បន្តថា​៖ «​ជារួម​ក្រសួង​អប់រំ​ចាត់ទុកថា​ការគ្រប់គ្រង​ស្ថាប័ន​អប់រំ និស្សិត និង​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់​បាន​អនុវត្ត​វិធានការ​សុវត្ថិភាព​និង​សុខភាព​ជាប្រចាំ​»​។​

​ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ​ត្រូវបាន​គ្រោង​នឹងមាន​និស្សិត​សរុប​ចំនួន ១៥៨៧១៧ នាក់​នៅក្នុង​មណ្ឌល​ចំនួន ១៧២៩ ដែលមាន ៧១៤១ បន្ទប់​៕

​ប្រែ​សម្រួល​ដោយ សៀវ គួ​យ​អ៊ី​

Related Posts

Previous Article

ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺអេដស៍​នៅតែ​ជា​រឿង​អាទិភាព​សម្រាប់​រដ្ឋាភិបាល​

Next Article

អាជីវកម្ម​នានា​ទទួល​បាន​ភាព​ជឿន​លឿន​តាម​រយៈ​បច្ចេក​វិទ្យា AI