cellcard cellcard cellcard

ការ​ឆ្លង​យ៉ាង​ឆាប់​រហ័ស​នៃ​ជំងឺ​កូវីដ​-១៩ ក្នុង​សហគមន៍​ដែល​នាំ​ឲ្យ​មាន​ករណី​ឆ្លង​ថ្មី​ចំនួន ១៧គិត​ត្រឹម​ព្រឹក​នេះ

Khmer Times Share:
​រថយន្ត​សង្គ្រោះបន្ទាន់​និង​មន្ត្រី​វេជ្ជសាស្ត្រ​នៅ​ខាងក្រៅ​លំនៅដ្ឋាន​ក្នុង​សហគមន៍​ដើម្បី​ដឹក​ជនរងគ្រោះ​ទៅ​មន្ទីរពេទ្យ​។ Swift News​

ការរកឃើញ​ទាំង ១៧ ករណីនេះ ជា​មនុស្ស​ដែល​ស្ទើរ​តែមាន​ទំនាក់ទំនង​ដោយផ្ទាល់​ឬ​ដោយ​ប្រយោល​ដែលជា​ការឆ្លង​ក្នុង​សហគមន៍​លើកដំបូង​នៃ​ជំងឺ​កូ​វី​ស​-១៩ នៅ​កម្ពុជា​ពី​ភរិយា​របស់​អគ្គនាយក​ពន្ធនាគារ​អាយុ ៥៦ ឆ្នាំ ខណៈ​ក្រុមមន្ត្រី​មានការ​លំបាក​ក្នុងការ​ស្វែងរក អ្នកជំងឺ «​ទី​សូន្យ​»​ដែលមាន​ទំនាក់ទំនង​និង​ករណីនេះ​។​

​វា​ជាការ​ចាំបាច់​ណាស់​ក្នុងការ​កំណត់​ទីតាំង អ្នកជំងឺ ដើម្បី​កំណត់​ពី​របៀប​ដែល​គាត់​បាន​ឆ្លង​និង​ចាប់ផ្តើម​តាមដាន​សកម្មភាព​និង​ទំនាក់ទំនង​កន្លងមក​និង​ដើម្បី​កំណត់​ពី​ពេលណា​និង​កន្លែង​ណា​ដែល​ស្ត្រី​អាយុ ៥៦ ឆ្នាំនេះ​បានធ្វើ​ដំណើរ​ទៅដល់​។​

​នៅក្នុង​ផ្នែក​វេជ្ជសាស្ត្រ ករណី​ដំបូង​នៅក្នុង​ខ្សែសង្វាក់​នៃ​ការឆ្លង​មេរោគ​ត្រូវបាន​គេ​ហៅថា អ្នកជំងឺ​ទី​សូន្យ ។​

​នៅក្នុង​ភាសា​ទាក់ទង​នឹង​រោគរាតត្បាត ករណី​ដំបូង​នៅក្នុង​ការផ្ទុះ​ដែល​ត្រូវបាន​យកចិត្តទុកដាក់​ចំពោះ​ការស៊ើបអង្កេត​ត្រូវបាន​គេ​ហៅថា «​ករណី​ស​ន្ទ​ស្សន៍​»​។ បុគ្គល​ពិតប្រាកដ​ដែល​បាន​ណែនាំ​ជំងឺ​នៅពេល​ចាប់ផ្តើម​ការផ្ទុះ​ត្រូវបាន​គេ​ហៅថា «​ករណី​បឋម​»​។​

​នៅក្នុង​ករណី​ផ្ទុះឡើង​ក្នុង​សហគមន៍​ដំបូង​នៅ​កម្ពុជា អ្នកជំងឺ​ទី​សូន្យ បច្ចុប្បន្ន​នៅតែ​មិនទាន់បាន​រកឃើញ ហើយ​ស្ត្រី​អាយុ ៥៦ ឆ្នាំ​ត្រូវបាន​គេ​កំណត់ថា​ជា «​អ្នកជំងឺ​ស​ន្ទ​ស្សន៍​»​។​

​មន្ត្រី​សុខាភិបាល​ម្នាក់​និយាយ​ទៅកាន់​សារព័ត៌មាន​ខ្មែរ​ថា​ម​ស៍​កាលពី​យប់មិញ​ថា​៖ «​វា​មាន​សារៈសំខាន់​ណាស់​សម្រាប់​មន្ត្រី​ក្នុងការ​តាមដាន ដើម្បី​រក​ករណី​ដែល​ត្រូវបាន​គេ​ស្គាល់​មុនគេ​ពីព្រោះ​វា​ជួយ​ដោះស្រាយ​ពី​របៀប​និង​កន្លែង​ដែល​ការផ្ទុះ​បានកើត​ឡើង ហើយ​ផ្តល់​ជា​គំនិត​អំពី​វិសាលភាព​នៃ​ការឆ្លង ទាក់ទង​នឹង​ទីតាំង​ភូមិសាស្ត្រ​និង​អ្នកជំងឺ​ដែល​អាចមាន​ផងដែរ​»​។​

​លោក​បាន​និយាយថា​៖ «​នៅក្នុង​ព្រឹ​ត្ត​ការណ៍​ឆ្លង​ក្នុង​សហគមន៍ ២៨ វិច្ឆិកា​នេះ​យើង​បានកំណត់​ទីតាំង​ជាក់លាក់​ហើយ​ដោយសារតែ​ហេតុនេះ​សាលារៀន សារមន្ទីរ និង​កន្លែង​ផ្សេងទៀត​ត្រូវបាន​បិទ​ហើយ​កន្លែង​ធ្វើតេស្ត​បន្ថែម​ត្រូវបាន​បង្កើតឡើង​»​។​

​លោក​ថា​៖ «​អ្វីដែល​សំខាន់​នោះ​គឺថា​រដ្ឋាភិបាល​បន្តធ្វើ​សកម្មភាព​យ៉ាង​ឆាប់រហ័ស និង​កាត់បន្ថយ​ចំនួន​អ្នក​ប្រមូលផ្តុំ​។ ពេលវេលា​ដែល​អ្នកជំងឺ​ដំបូង​បានបង្ហាញ​រោគសញ្ញា​និង​ពេលវេលា​ដែល​គាត់​បាន​ទៅធ្វើ​តេស្ត​មាន​ចន្លោះប្រហោង​ច្រើន​ហើយ​វា​ជា​បញ្ហា​ប្រឈម​ក្នុង​ការតាមដាន​»​។​

​លោក​បាន​បន្ថែមទៀតថា ក្រុមមន្ត្រី​តាមដាន​ក៏​កំពុង​ស៊ើបអង្កេត​ផងដែរ​ថា​តើ​អ្នកជំងឺ​ដំបូង​បាន​ទាក់ទង​ដោយ​ប្រយោល​ជាមួយ​អ្នកជំងឺ​ដែល​ចម្លង​មេរោគ ឬ​នរណាម្នាក់​ដែលមាន​វីរុស​ហើយ​ត្រូវបាន​គេ​រកឃើញ​បន្ទាប់ពី​ការធ្វើ​តេស្ត​ដំបូង​ឬ​លើក​ទី​ពីរ​។​

​ឥឡូវនេះ​អាជ្ញាធរ​ចាំបាច់​ត្រូវ​កំណត់​ច្បាស់​អំពី​របៀប កន្លែង និង​ពេលណា​ដែល​មនុស្ស​នេះ​បាន​ឆ្លង​មេរោគ​ដូច្នេះ​ពួកគេ​អាច​រឹតបន្តឹង​នីតិវិធី​ដើម្បី​ប្រាកដថា​វា​មិន​កើតឡើង​ម្តងទៀត​៕

​ប្រែ​សម្រួល​ដោយ សៀវ គួ​យ​អ៊ី​

Related Posts

Previous Article

អាជីវកម្ម​នានា​ទទួល​បាន​ភាព​ជឿន​លឿន​តាម​រយៈ​បច្ចេក​វិទ្យា AI

Next Article

រដ្ឋាភិបាលណែនាំឲ្យកសិករដាំបន្លែបន្ថែមទៀតដើម្បីបំពេញដល់តម្រូវការក្នុងស្រុក