cellcard cellcard cellcard

នាយករដ្ឋមន្រ្តីអំពាវនាវឲ្យធ្វើឌីជីថលនីយកម្មកាន់តែច្រើននៅទូទាំងតំបន់

រី សុចាន់ / Khmer Times Share:
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ថ្លែងសុន្ទរកថាបើកនៅក្នុងពិព័រណ៍អាស៊ាន - ចិនលើកទី ១៧ នៅថ្ងៃសុក្រនេះ។ KT/ ខឹម សុវណ្ណារ៉ា

លោកនាយករដ្ឋមន្រ្តីហ៊ុនសែនបានអំពាវនាវអោយបណ្តាប្រទេសក្នុងតំបន់បង្កើនការអភិវឌ្ឍការត
ភ្ជាប់ឌីជីថលក្នុងគោលបំណងជួយសេដ្ឋកិច្ចអោយងើបឡើងវិញបន្ទាប់ពីជំងឺរាតត្បាតកូវីដ-១៩ ។

 

លោកបាននិយាយថា៖ «ការពន្លឿនការអភិវឌ្ឍន៍នៃការតភ្ជាប់ឌីជីថលនៅក្នុងតំបន់និងការផ្លាស់ប្តូរឌីជីថលនៃសង្គមនិងសេដ្ឋកិច្ចនឹងក្លាយជាគន្លឹះក្នុងការស្តារសេដ្ឋកិច្ចក្រោយកូវីដ-១៩ និងការអភិវឌ្ឍប្រកបដោយចីរភាពនិងរឹងមាំសម្រាប់ពេលអនាគត»។

ការថ្លែងរបស់លោក ហ៊ុន សែន បានធ្វើឡើងនៅពេលដែលលោកចូលរួមក្នុងពិធីបើកពិព័រណ៍អាស៊ានចិនលើកទី ១៧ ឆ្នាំ ២០២០ កាលពីថ្ងៃសុក្រតាមរយៈប្រព័ន្ធអ៊ិនធរណេត។

លោកបាននិយាយថា៖ «ប្រទេសចិនគឺជាអ្នកឈានមុខគេក្នុងការអភិវឌ្ឍវិនិយោគនិងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល។ ការជំរុញកិច្ចសហប្រតិបត្តិការជាមួយបច្ចេកវិទ្យាឌីជីថលក្រោមគំនិតផ្តួចផ្តើម ផ្លូវមួយខ្សែក្រវ៉ាត់មួយ នឹងក្លាយជារបៀបវារៈដ៏សំខាន់នាពេលអនាគត»។

លោក ហ៊ុន សែន បានបន្តថាជំងឺរាតត្បាតបានបង្កជាវិបត្តិដែលមិនធ្លាប់មាននិងធ្ងន់ធ្ងរសម្រាប់សេដ្ឋកិច្ចនិងសង្គម។

លោកនិយាយថា៖ «វិបត្តិនេះគឺជាសក្ខីភាពមួយចំពោះតម្រូវការកាន់តែច្រើនសម្រាប់ពហុភាគីនិយមដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិដើម្បីជួយសម្របខ្លួនទៅនឹង ភាព​ប្រក្រតីថ្មី ដើម្បីដោះស្រាយបញ្ហាប្រឈមនានានិងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាព»។

លោកបន្តថា វិបត្តិនេះបានគូសបញ្ជាក់ពីសារៈសំខាន់នៃការលើកកម្ពស់ការអភិវឌ្ឍសង្គមឌីជីថល
និងសេដ្ឋកិច្ច។

លោកបានបន្ថែមទៀតថា បច្ចេកវិទ្យាឌីជីថលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្របខ្លួនទៅនឹង
ភាពប្រក្រតីថ្មី ដោយសម្របសម្រួលអន្តរទំនាក់ទំនងនៅក្នុងតំបន់និងពិភពលោកក៏ដូចជាការភ្ជាប់សកម្មភាពសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគ។

លោកបាននិយាយថារដ្ឋាភិបាលបានលើកទឹកចិត្តដល់ការធ្វើឌីជីថលនៅក្នុងវិស័យដូចជាផលិតកម្ម ឧស្សាហកម្ម សេវាកម្ម និងរដ្ឋាភិបាលឌីជីថល។ ប្រទេសកម្ពុជានឹងណែនាំក្របខ័ណ្ឌគោលនយោ
បាយសម្រាប់សង្គមឌីជីថលនិងសេដ្ឋកិច្ចនាពេលអនាគតដ៏ខ្លីខាងមុខ។

លោកបានបន្តទៀតថារដ្ឋាភិបាលបានអនុវត្តជាបន្តបន្ទាប់នូវវិធានការកែទម្រង់យ៉ាងខ្លាំងដើម្បីកែលម្អបរិយាកាសធុរកិច្ចនិងវិនិយោគ។

បរិយាកាសវិនិយោគនេះរួមមានការអនុវត្តកម្មវិធីចុះបញ្ជីពាណិជ្ជកម្មតាមអ៊ិនធរណេតដែលវាត្រូវចំណាយពេលតែ ៨ ថ្ងៃនៃថ្ងៃធ្វើការដើម្បីចាប់ផ្តើមអាជីវកម្មការចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា – ចិនដែលចូលជាធរមាននៅថ្ងៃទី ១ ខែមករាឆ្នាំ ២០២១ និងការរៀបចំ ផែនការគោលសម្រាប់ការអភិវឌ្ឍក្រុងព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិយាយថា៖ «កម្ពុជានឹងណែនាំ ច្បាប់វិនិយោគថ្មី ដែលមាន
លក្ខណៈទូលំទូលាយនិងទាក់ទាញជាងមុនដោយផ្តល់កញ្ចប់លើកទឹកចិត្តសម្រាប់ការវិនិយោគលើ
វិស័យអេឡិចត្រូនិក សន្និបាត កសិឧស្សាហកម្ម គ្រឿងបន្លាស់ បច្ចេកវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធ
ឌីជីថល។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជាបាននិយាយថាការតាំងពិព័រណ៍នេះគឺជាឱកាសមួយដែលប្រទេសកម្ពុជានឹងធ្វើកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅជាមួយប្រទេសចិនហើយនឹងបង្ហាញសក្តានុពលពាណិជ្ជកម្មនិងវិនិយោគដល់ប្រទេសដទៃទៀត។

លោកបន្តថា៖ «ជារៀងរាល់ឆ្នាំវាគឺជាព្រឹត្តិការណ៍ដ៏ធំមួយដែលប្រទេសទាំងអស់បង្ហាញពីសក្តានុពលវិនិយោគរបស់ពួកគេចំពោះប្រទេសដែលចូលរួមការតាំងពិពណ៌នេះ»៕

 

​ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

រដ្ឋាភិបាលណែនាំឲ្យកសិករដាំបន្លែបន្ថែមទៀតដើម្បីបំពេញដល់តម្រូវការក្នុងស្រុក

Next Article

លោក កឹម សុខា៖ មានការរាំងស្ទះដល់កិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះទឹកជំនន់របស់ខ្លួន