យោងតាមរបាយការណ៍ពីមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងកាលពីម្សិលមិញបានអោយដឹងថា មនុស្សចំនួន ១០៥ នាក់បានពុលស្រាសនៅស្រុកទឹកផុស បណ្តាលអោយមនុស្សស្លាប់ ៤ នាក់និង ៥ នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ។
លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងបាននិយាយកាលពីម្សិលមិញថាករណីពុលស្រាមួយចំនួននៅស្រុកទឹកផុសពេលនេះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តហើយអ្នកជំងឺធ្ងន់ធ្ងរកំពុងសម្រាកព្យាបាលនៅភ្នំពេញ។
លោកបាននិយាយថា លោកបានបញ្ជូនប៉ូលីសអោយបិទតូបលក់ស្រាតាមខេត្តជាបណ្តោះអាសន្ន
និងត្រួតពិនិត្យអាជីវកម្មដើម្បីធានាថាពួកគេមានអាជ្ញាប័ណ្ណត្រឹមត្រូវ។
លោកបន្តថា៖ «រហូតមកដល់ពេលនេះយើងបានបិទហាងស្រាជាង ៥០ កន្លែងហើយ»។
លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាលបាននិយាយថា៖ «ខ្ញុំសូមអំពាវនាវដល់ប្រជាជនទាំងអស់កុំផឹកស្រាអង្ករដែលផលិតដោយគ្មានបច្ចេកវិទ្យាត្រឹមត្រូវព្រោះវាអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត»។
លោក ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំងបាននិយាយថាមានតែមនុស្ស ២ នាក់ប៉ុណ្ណោះដែលកំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។
លោកបាននិយាយថា៖ «អ្នកជំងឺចំនួន ១០១ នាក់ឥឡូវត្រូវបានគ្រូពេទ្យព្យាបាលជិតជាសះស្បើយហើយ»។
លោក សេក ចន្ថា មានទីលំនៅឃុំអភិវឌ្ឍន៍ ស្រុកទឹកផុសបាននិយាយថា លោកបានទិញស្រាស ទៅផឹកជាមួយសាច់ញាតិនៅពេលភ្លាមៗគាត់មានគ្រុនក្តៅ និងវិលមុខដូច្នេះក្រុមគ្រួសាររបស់លោកបានបញ្ជូនគាត់ទៅមន្ទីរពេទ្យភ្លាមៗ។
លោកបានបន្តថា៖ «មិត្តភក្តិខ្ញុំនិងខ្ញុំបានទិញស្រាពីអ្នកលក់នៅក្នុងភូមិត្រូវបានពុលហើយក៏មាន
អាការៈគ្រុនក្តៅនិងក្អួត»។
តុលាការខេត្តកំពង់ឆ្នាំងកាលពីថ្ងៃអាទិត្យបានចោទប្រកាន់ម្ចាស់កសិដ្ឋានឪឡឹកមួយនៅស្រុកទឹកផុសដែលត្រូវបានចោទប្រកាន់ពីបទបង្កសារធាតុគីមីពុលចូលក្នុងអណ្តូងសាធារណៈបង្កអោយមានមនុស្សស្លាប់ ២ នាក់និង ១៣ នាក់រងរបួសធ្ងន់។
ឧត្តមសេនីយ៍ត្រី ប៉ុល វុទ្ធី នគរបាលខេត្តកំពង់ឆ្នាំងបានកំណត់អត្តសញ្ញាណជនសង្ស័យឈ្មោះ ជា វេត អាយុ ៤៦ ឆ្នាំមកពីឃុំជៀប ស្រុកទឹកផុស។ ជនរងគ្រោះទាំង ២ នាក់ជាស្ត្រីនិងត្រូវបានគេស្គាល់ឈ្មោះណុល វ៉ារ៉ុម អាយុ៤៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ ម៉ៅ ចិន្តា អាយុ៤៧ឆ្នាំ។
លោកបានបន្ថែមថា លោក វេត ត្រូវបានចោទប្រកាន់ពីបទមនុស្សឃាតដោយអចេតនា តាមមាត្រា ២០៧ នៃក្រមព្រហ្មទណ្ឌ។
ប្រសិនបើត្រូវបានផ្តន្ទាទោសគាត់ប្រឈមមុខនឹងការជាប់ពន្ធនាគារពី ១ ឆ្នាំទៅ ៣ ឆ្នាំនិងពិន័យជាប្រាក់រហូតដល់ទៅ ១៦០០ ដុល្លារ។
ឧត្តមសេនីយ៍ទោ វុទ្ធី បាននិយាយថាលោក វេត ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍បន្ទាប់ពីគាត់បានបោះចាក់ចោលនូវសារធាតុគីមីពុលចំនួន ៣ ធុងក្បែរអណ្តូងមួយបន្ទាប់ពីបាញ់ថ្នាំឪឡឹក។ បនា្ទប់មកមនុស្ស ២ នាក់បានសា្លប់និង ១៣ នាក់ទៀតបានពុលដោយសារទឹកពីអណ្តូង។
លោកបានបន្ថែមថាកាលពីថ្ងៃពុធស្ត្រី ២ នាក់បានស្លាប់និង ១៣ នាក់ផ្សេងទៀតត្រូវបានបំពុលដោយសារសារធាតុគីមីពុលចូលទៅក្នុងអណ្តូងទឹក។
ឧត្តមសេនីយ៍ទោ វុទ្ធី បាននិយាយថាលោក វេត ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍។ ប៉ូលីសរឹបអូសបានធុងពីរនិងដបសារធាតុគីមីពីគាត់។
អ្នករងផលប៉ះពាល់ទាំង ១៣ នាក់ពេលនេះកំពុងសម្រាកព្យាបាល ហើយបានចាកចេញពីមន្ទីរពេទ្យពីមន្ទីរពេទ្យទៅហើយ៕ ប្រែសម្រួលដោយ សៀវ គួយអ៊ី
ប្រជាជនទទួលបានការថែរក្សាសុខភាពនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបន្ទាប់ពីបានពុលស្រាស។ រស្មីកម្ពុជា