cellcard cellcard cellcard

សណ្ឋាគារភ្នំពេញត្រូវបានប្រកាសបិទជាបណ្ដោះអាសន្នបន្ទាប់ពីមានអ្នកឆ្លងជំងឺកូវីដ១៩បាន ទៅកាន់ទីតាំងនេះ

Khmer Times Share:
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានបញ្ជាឱ្យបិទទីតាំងសណ្ឋាគារភ្នំពេញជាបណ្តោះអាសន្ន។ Supplied

រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានបញ្ជាឱ្យបិទសណ្ឋាគារភ្នំពេញដែលមានទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីព្រះមុនីវង្សក្នុងរាជធានីភ្នំពេញជាបណ្តោះអាសន្នបន្ទាប់ពីមានអ្នកឆ្លងជំងឺកូវីដ១៩ត្រូវបានរកឃើញថាបានទៅកាន់ទីតាំងហាត់ប្រាណនិងអាងហែលទឹករបស់សណ្ឋាគារខាងលើនេះ។

ក្រសួងបានបន្តឲ្យដឹងថា ការបិទទីតាំងនេះក្នុងរយៈពេលពីរថ្ងៃធ្វើឡើងដោយមានការយល់ព្រមពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដើម្បីអនុញ្ញាតឱ្យមន្រ្តីសុខាភិបាលតាមដានអ្នកដែលមានទំនាក់ទំនងផ្ទាល់និងដោយប្រយោលជាមួយអ្នកជំងឺ។

អ្នកឆ្លងជំងឺកូវីដ១៩ដែលបានទៅកាន់ទីតាំងរបស់សណ្ឋាគារខាងលើនេះត្រូវបានស្គាល់ថាជាអគ្គនាយកពន្ធនាគារ លោក ឆែម សាវុធ ដែលទទួលបានតេស្ត៍វិជ្ជមាននៃវីរុសនេះកាលពីថ្ងៃសៅរ៍ ខណៈដែលរូបលោកបានទៅកាន់ទីតាំងហាត់ប្រាណ និង អាងហែលទឹក​របស់សណ្ឋាគារកាលពីរសៀលថ្ងៃច័ន្ទកន្លងទៅ។

ជាមួយគ្នានេះផងដែរ ក្រសួងក៏បានធ្វើការអំពាវនាវដល់អ្នកដែលបានទាក់ទងដោយផ្ទាល់និងប្រយោលជាមួយក្រុមគ្រួសាររបស់លោក ឆែម សាវុធ ឱ្យទៅធ្វើតេស្ត៍រកវីរុសកូវីដ-១៩ នៅផ្សារទំនើបអ៊ីអន១ផងដែរ។

គួរបញ្ជាក់ឲ្យដឹផងដែរថា ផ្សារទំនើបអ៊ីអន១ត្រូវបានបិទជាបណ្តោះអាសន្នបន្ទាប់ពីភរិយារបស់លោក ឆែម សាវុធដែលទទួលបានតេស្ត៍វិរុសកូវីដ១៩ផងដែរនោះត្រូវបានរកឃើញថាបានទៅកាន់ទីតាំងផ្សារទំនើបខាងលើកាលពីពេលកន្លងទៅដើម្បី​ញ៉ាំ​អាហារនិងទិញឥវ៉ាន់មួយចំនួន៕ ប្រែសម្រួលដោយ ភុន ច័ន្ទ ឧសភា

Related Posts

Previous Article

ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីគ្រោងនឹងអនុម័តនៅឆ្នាំក្រោយ

Next Article

ករណីឆ្លងវីរុសកូវីដ-១៩ ក្នុងសហគមន៍ត្រូវបានរកឃើញជាលើកដំបូងក្នុងប្រទេសកម្ពុជា