cellcard cellcard cellcard

និស្សិត​កម្ពុជា​ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ​ការប្រឡង​គណនេយ្យ​ទូទាំង​ពិភពលោក​

Harrison White / Khmer Times Share:
cambodia student win award
​កញ្ញា ចាន់ ភី​ស្រី​លិញ (​កណ្តាល​) ទទួលបាន​ពិន្ទុ​ខ្ពស់​ជាងគេ​លើ​ពិភពលោក​សម្រាប់​ការប្រឡង​សវន FAU ។ រូបថត​ សហការី

​កញ្ញា ចាន់ ភី​ស្រី​លិញ និស្សិត​គណនេយ្យ​សាលា CamEd Business School បានទទួល​ចំណាត់ថ្នាក់​លេខ​១ ទូទាំង​ពិភពលោក ក្នុង​ការប្រឡង​មុខវិជ្ជា មូលដ្ឋានគ្រឹះ នៃ​សវនកម្ម នៃ​ការប្រឡង​ជា​អន្តរជាតិ ដែល​រៀបចំ​ដោយ​ស្ថាប័ន​គណនេយ្យករ​ជំនាញ ACCA នៅ​ចក្រភព​អង់គ្លេស​។​

aba

ការប្រឡង​គឺជា​វគ្គ​សិក្សា​មូលដ្ឋាន​នៃ សវនកម្ម FAU ដែលជា​មុខវិជ្ជា​សំខាន់​នៃ​សញ្ញាបត្រ​ជំនាញ​អ្នកបច្ចេកទេស​ផ្នែក​គណ​នេ​យ្យ (CAT) ហើយក៏​ទាមទារ​អោយ​និស្សិត​បញ្ជូន​សន្លឹក​កិច្ចការ​ទាំងអស់​ទៅ​ចក្រភព​អង់គ្លេស​ដើម្បី​ធ្វើការ​វាយតម្លៃ​ផងដែរ​។​

​ថ្លែងប្រាប់​កាសែត​ខ្មែរ​ថា​ម​ស៍​ក្នុង​ពិធី​ប្រគល់​ពានរង្វាន់​កាលពី​ម្សិលមិញ​កញ្ញា លី​ញ បានបញ្ជាក់​ថា​វា​ពិតជា​គួរអោយភ្ញាក់ផ្អើល​ណាស់​ក្នុងការ​ដណ្តើមបាន​ចំណាត់ថ្នាក់​លេខ ១ ប៉ុន្តែ​កញ្ញា​បាន​ខិតខំ​ប្រឹងប្រែង​ពេញ​មួយ​វគ្គ​សិក្សា​នេះ​។​

​កញ្ញា​បាន​និយាយថា​៖ «​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​សិក្សា​ក្រោម​ការគាំទ្រ​យ៉ាង​យកចិត្តទុកដាក់​ពី​សាស្ត្រាចារ្យ​អស់​រយៈពេល ៣ ឆ្នាំកន្លងមក ខ្ញុំ​តែងតែ​ទទួលបាន​លទ្ធផល​ល្អ​គ្រប់មុខ​វិជ្ជា​ទាំងអស់​»​។​

​កញ្ញា​បន្ថែមថា​៖ «​ទោះយ៉ាងណា វា​ជាការ​ភ្ញាក់ផ្អើល​ខ្លាំងណាស់​នៅ​ខែ​មុន​នៅ​វិទ្យាស្ថាន​ពាណិជ្ជកម្ម ខេ​ម​អេ​ដ ហើយ​ខ្ញុំ​បានទទួល​អ៊ីមែល​ពី​គណៈកម្មាធិការ​ប្រឡង CAT នៅ​ចក្រភព​អង់គ្លេស​បញ្ជាក់ថា​ពិន្ទុ​របស់ខ្ញុំ​គឺ​ខ្ពស់បំផុត​»​។​

​លោក ងី តា​យី រដ្ឋលេខាធិការ​នៃ​ក្រសួង​សេដ្ឋ​កិ​ច្ខ​ក៏បាន​អបអរសាទរ​កញ្ញា លី​ញ និង​បាន​សង្កត់ធ្ងន់ថា​ធនធានមនុស្ស​ផ្នែក​គណនេយ្យ​និង​សវនកម្ម​គឺជា​ធនធាន​ដ៏​សំខាន់​ដើម្បី​គាំទ្រ​ដល់​កំណើនសេដ្ឋកិច្ច​និង​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ​នៅ​កម្ពុជា​។​

​លោក Casey Barnett នាយក​សាលា CamEd បាន​និយាយថា​ចាប់តាំងពី​ឆ្នាំ ២០០៣ វិទ្យាស្ថាន​បាន​សហការ​ជាមួយ​ក្រសួង​សេដ្ឋកិច្ច បាន​បណ្តុះបណ្តាល​និស្សិត​ជាច្រើន​ជំនាន់​មកហើយ​។​

​លោក​បន្តថា​៖ «​រយៈពេល ២០ ឆ្នាំកន្លងមក​សាលា​ពាណិជ្ជកម្ម ខេ​ម​អេ​ដ បាន​ខិតខំ​បង្កើត​ឱកាស​សម្រាប់​និស្សិត​និង​សាធារណជន​ទូទៅ​ដែល​សិក្សា​នៅ​វិទ្យាស្ថាន​ដោយ​ផ្តោតលើ​គុណភាព​នៃ​គ្រូ​និង​កម្មវិធីសិក្សា​ស្របតាម​ស្តង់ដារ​ជាតិ​»​។​

​លោក​បាន​បន្ថែមថា​៖ «​សាលា​ពាណិជ្ជកម្ម ខេ​ម​អេ​ដ គឺជា​វិទ្យាស្ថាន​ដំបូង​និង​តែមួយគត់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ត្រូវបាន​ទទួលស្គាល់​ដោយ ACCA នៅ​ចក្រភព​អង់គ្លេស​»​។​

​តម្រូវការ​គណនេយ្យ​និង​សវនកម្ម​របស់​កម្ពុជា​ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង​យ៉ាង​ឆាប់រហ័ស​ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាងមុខនេះ ដូច​បច្ចុប្បន្ននេះ​យោងទៅតាម​គោលនយោបាយ​អភិវឌ្ឍន៍​ឧស្សាហកម្ម​ឆ្នាំ ២០១៥-២០២៥ មានតែ​សហគ្រាស​ខ្នាតតូច​ចំនួន ០.០២ ភាគរយ​សហគ្រាស​ធុន​តូច​ចំនួន ៣.៨៩ ភាគរយ​និង​សហគ្រាស​ធុន​មធ្យម ២៤.១១ ភាគរយ ប៉ុណ្ណោះ​ដែលមាន​គណនេយ្យភាព​គ្រប់គ្រាន់​៕ ​ប្រែ​សម្រួល​ដោយ សៀវ គួ​យ​អ៊ី​

Related Posts

Previous Article

រដ្ឋាភិបាល​កម្ពុជា​បញ្ជា​ក់ថា​ជំនួយ​វេជ្ជសាស្ត្រ​ដល់​ប្រទេស​ ឡាវ ​និង ​មី​យ៉ាន់​ម៉ា ​គឺ​បានមកពី​ថវិកា​របស់ខ្លួន​

Next Article

​កម្ពុជា​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ប្រទេស​