cellcard cellcard cellcard

ស៊ុយអែត​នឹង​បិទ​ទូត​របស់ខ្លួន​នៅ​កម្ពុជា​នៅ​ចុងឆ្នាំ​ក្រោយ​

​តាំង រី​និត្យ / Khmer Times Share:
លោក Björn Häggmark​ ឯកអគ្គរដ្ឋទូត​ប្រទេស​ស៊ុយអែតប្រចាំ​ប្រទេស​កម្ពុជា។ KT/ ស៊ីវ​ ចាន់ណា

​ក្រសួងការបរទេស​ស៊ុយ​អ៊ែត​នៅថ្ងៃនេះ​ប្រកាសថា​ស្ថានទូត​ស៊ុយអែត​នៅ​ទីក្រុង​ភ្នំពេញ​នឹង​បិទទ្វារ​នៅ​ចុងឆ្នាំ ២០២១ ដែល​ធ្វើឱ្យ​បេសកកម្ម​នេះ​ក្លាយជា​បេសកកម្ម​ការទូត​ដំបូង​គេ​ដែល​បិទទ្វា​ក្នុង​ទសវត្ស​នេះ​។​

aba

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចេញ​ដោយ​ក្រសួង​ការសម្រេចចិត្ត​នេះ​បណ្តាលមកពី « ការ​សម្រប​ខ្លួន​ជា​បន្ត​របស់​អង្គការ​របស់ខ្លួន​នៅក្រៅ​ប្រទេស​ទៅនឹង​ការផ្លាស់ប្តូរ​ខាងក្រៅ​និង​ការត្រួតពិនិត្យ​និង​តម្រូវការ​សេវាកម្ម​ថ្មី​» របស់​ក្រសួងការបរទេស​ស៊ុយអែត​។​

​សេចក្តីថ្លែងការណ៍​បាន​ឲ្យ​ដឹងថា​៖« នេះ​គឺជា​ដំណើរការ​ផ្លាស់ប្តូរ​ថេរ ហើយ​ពាក់ព័ន្ធ​នឹង​ការដែល​ប្រទេស​ស៊ុយអែត​ពេលខ្លះ​បើក​ឬ​បិទ​ស្ថានទូត​និង​ស្ថាន​កុងស៊ុល​របស់ខ្លួន​» ។ ក្រសួង​បាន​បន្ថែមថា​គ្មាន​មន្ត្រី​ណាមួយ​របស់ខ្លួន​នឹង​ឈរជើង​នៅ​កម្ពុជា​ទេ​បន្ទាប់ពី​ការបិទ​ស្ថានទូត​។​

​វា​បន្តថា​៖ «​គោលបំណង​នេះ​គឺ​ដើម្បី​តែងតាំង​ឯកអគ្គរដ្ឋទូត​នៅ​ទីក្រុង​បាងកក​ឲ្យ​ប្រចាំ​នៅ​កម្ពុជា​ព្រម​គ្នា ហើយ​សកម្មភាព​របស់​ក្រសួងការបរទេស​នឹង​ត្រូវ​ផ្ទេរ​ទៅ​ស្ថានទូត​នៅ​ទីក្រុង​បាងកក​»​។​

​វា​ក៏បាន​និយាយ​ផងដែរ​ថា​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការអភិវឌ្ឍន៍​អន្តរជាតិ​ស៊ុយ​អ៊ែត (​ស៊ី​ដាក​) នឹង​បន្ត​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​នៅ​កម្ពុជា​។​

​ទោះបីជា​រដ្ឋាភិបាល​ស៊ុយអែត​សង្កត់ធ្ងន់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ស៊ុយអែត​គឺ​«​ល្អ​» ប៉ុន្តែ​គួរ​កត់សំគាល់ថា​នៅក្នុង​ខែកក្កដា ប្រទេស​នេះ​បានប្រកាសថា ខ្លួន​នឹង​ឈប់​ផ្តល់ជំនួយ​អភិវឌ្ឍន៍​ដល់​រដ្ឋាភិបាល​កម្ពុជា​ហើយ​ផ្ទុយទៅវិញ​នឹង​បង្វែរ​ការផ្តោត​ការយកចិត្តទុកដាក់​ទៅលើ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​និង​នីតិរដ្ឋ​ដោយ​ផ្អែកលើ​មូលហេតុ​ថា កម្ពុជា​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​បានដាក់​កម្រិត​យ៉ាងខ្លាំង​លើ​លំហ​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​។​

​លោក Peter Eriksson រដ្ឋមន្ត្រីក្រសួង​សហប្រតិបត្តិការ​អន្តរជាតិ​នៃ​ប្រទេស​ស៊ុយអែត​បាន​និយាយ​កាលពី​ខែកក្កដា​ថា​៖« កត្តា​នេះ​បាន ធ្វើ​ឲ្យ មានការ​លំបាក​ក្នុង​ការបន្ត​កិច្ចសហប្រតិបត្តិការ​ទូ​លំ​ទូលាយ​និង​ជិតស្និទ្ធ​»។

​យោងតាម​ស្ថានទូត​ក្នុង​ឆ្នាំ ២០១៩ រដ្ឋាភិបាល​ស៊ុយអែត​បានផ្តល់​ថវិកា​ជិត ២៤ លាន​ដុល្លារ​ជា​ជំនួយ​អភិវឌ្ឍន៍​ដល់​ព្រះរាជាណាចក្រ​នេះ​ដោយ​ផ្អែកលើ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍​ទ្វេភាគី​។ ជំនួយ​មនុស្សធម៌​រប​ស់​ប្រទេស​ស្កេ​ន​ឌី​ណាវី​ដល់​ប្រទេស​កម្ពុជា​បានចាប់ផ្តើម​នៅ​ឆ្នាំ ១៩៧៩៕

Related Posts

Previous Article

​កម្ពុជា​ប្តេជ្ញា​ប្រយុទ្ធ​ប្រឆាំងនឹង​ឧក្រិដ្ឋកម្ម​ឆ្លង​ប្រទេស​

Next Article

ការបើក​សវនាការ​រ​បស់​សកម្មជន​គណបក្ស​ប្រឆាំងនឹង​ត្រូវធ្វើឡើង​នៅ​ខែមករា​និង​មីនា​