cellcard cellcard cellcard

លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ឆ្លើយតបចំពោះការរិះគន់អំពីការមិនពាក់ម៉ាស

ខាន់ ច័ន្ទវីរៈ / Khmer Times Share:
និស្សិតខ្មែរចំនួន ១២៨ នាក់ដែលបានបញ្ចប់ការសិក្សាពីប្រទេសអ៊ីស្រាអែលបានវិលត្រឡប់មកស្រុកកំណើតវិញដោយការហោះហើរពី តេលាអាវីឆ្ពោះទៅទីក្រុងភ្នំពេញ។ Supplied

ក្នុងជំនួបនៅវិមានសន្តិភាពកាលពីម្សិលមិញលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានឆ្លើយតបនឹងការរិះគន់ពីស្ថានីយ៍វិទ្យុមួយដែលលោកមិនបញ្ចេញឈ្មោះដែលគេគិតថាជាវិទ្យុអាស៊ីសេរី។

ទំព័រមួយនៅលើគេហទំព័ររបស់ស្ថានីយ៍នេះចុះថ្ងៃទី ១៣ ខែវិច្ឆិកាបាននិយាយថា៖ «សមាជិកគណៈរដ្ឋមន្រ្តីហុងគ្រីម្នាក់ដែលបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីបានធ្វើដំណើរមកប្រទេសកម្ពុជាដែលធ្វើអោយមានមន្ត្រីកម្ពុជារាប់រយនាក់ធ្វើចត្តាឡីស័ក ត្រូវបានស្នើរដោយរដ្ឋាភិបាលក្រុងភ្នំពេញដោយមិនអោយពាក់ម៉ាស ខណៈពេលចូលរួមក្នុងពិធីចុះហត្ថលេខាមួយកាលពីសប្តាហ៍មុនសមាជិកម្នាក់របស់បុគ្គលិករបស់គាត់បាននិយាយកាលពីថ្ងៃសុក្រ»។

ខណៈពេលដែលទទួលស្គាល់ថា កាលពីមុនលោកមិនបានពាក់ម៉ាសទេ​លោក ហ៊ុន សែន បាននិយាយ៖« ជំងឺកូវីដ-១៩ កំពុងបំផ្លាញយើងហើយទាមទារអោយយើងមាន​របៀបរស់នៅ​ថ្មីហើយស្ថានភាពនេះនឹងបន្តក្នុងរយៈពេលយូ។ ជាក់ស្តែង ឥឡូវនេះយើងទាំងអស់គ្នាត្រូវ​ពាក់ម៉ាស»។

លោកបានពន្យល់ថា៖ «ប៉ុន្តែ ឥឡូវនេះប្រសិនបើអ្នកទាំងអស់គ្នាពាក់ម៉ាស់ តើខ្ញុំត្រូវពាក់អ្វីទៀត? ប៉ុន្តែខ្ញុំមានម៉ាសរបស់ខ្ញុំ។ ប៉ុន្តែនៅពេលខ្ញុំចាប់ផ្តើមនិយាយ ខ្ញុំមិនអាចនិយាយបានច្បាស់ទេបើខ្ញុំពាក់ម៉ាស»។

លោក​បានអំពាវនាវអោយសាធារណជនកុំបន្ទោសរដ្ឋមន្រ្តីក្រសួងការបរទេសនិងពាណិជ្ជកម្មហុងគ្រីព្រោះលោកជាមិត្តល្អរបស់​កម្ពុជា។

លោកបាននិយាយថាលោកមានមោទនភាពដែលបានគ្រប់គ្រងនិងបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកាដោយជោគជ័យតាមរយៈការ​ឆ្លើយតបភ្លាមៗនិងប្រកបដោយប្រសិទ្ធភាព។

លោកបាននិយាយថាទោះបីព្រឹត្តិការណ៍ ៣ វិច្ឆិកាត្រូវបានបញ្ចប់ក៏ដោយក៏ប្រជាជននៅតែត្រូវអនុវត្តវិធានការណ៍សុវត្ថិភាព ហើយគោរពរបៀបរស់នៅថ្មីធម្មតា។

លោកក៏បានបន្តផងដែរថា ប្រទេសកម្ពុជាបានត្រៀមខ្លួនជាស្រេចក្នុងការផ្តល់ជំនួយវេជ្ជសាស្រ្តនិងសម្ភារផ្គត់ផ្គង់ប្រសិនបើមានការផ្ទុះឡើងនៃជំងឺកូវីដ-១៩ នៅទីម័រ។ បច្ចុប្បន្នទីម័រខាងកើតមាន ៣០ ករណីហើយ។

បច្ចុប្បន្នប្រទេសកម្ពុជាកំពុងផ្តល់ជំនួយដល់ប្រទេសមីយ៉ាន់ម៉ាហើយនឹងប្រើប្រាស់យន្តហោះចំនួន ៣ គ្រឿងដឹកជញ្ជូនម៉ាស និងឧបករណ៍វេជ្ជសាស្ត្រទៅទីនោះនៅថ្ងៃនេះ។

កាលពីថ្ងៃទី ១៦ ខែវិច្ឆិកាប្រទេសកម្ពុជាបានផ្តល់ម៉ាសចំនួន ២ លាននិងសម្ភារៈផ្គត់ផ្គង់វេជ្ជសាស្ត្រមួយចំនួនដល់ប្រទេសឡាវ។

លោក ហ៊ុន សែន បាននិយាយថា លោកមិនខ្វល់ពីការរិះគន់ជាសាធារណៈនាពេលថ្មីៗនេះចំពោះប្រទេសកម្ពុជាដែលផ្តល់ម៉ាស និងជំនួយផ្នែកវេជ្ជសាស្រ្តដល់ប្រទេសឡាវនិងមីយ៉ាន់ម៉ានោះទេព្រោះកម្ពុជាបានអនុវត្តសកម្មភាពមនុស្សធម៌ជាច្រើនរួមមានការបញ្ជូនអ្នកថែរក្សាសន្តិភាពនៅក្រៅប្រទេសក្រោមឆ័ត្រអង្គការសហប្រជាជាតិដោយកត់សម្គាល់ថាប្រទេសកម្ពុជាតូច ប៉ុន្តែជាប្រទេសដែលមានបេះដូងទូលាយ។

លោក​បានរំឮកពីកាយវិការមនុស្សធម៌ដើម្បីអនុញ្ញាតអោយនាវាទេសចរណ៍ MS Westerdam ចូលចតនៅកំពង់ផែខេត្តព្រះសីហនុកាលពីខែកុម្ភៈហើយបានច្រានចោលការអះអាងថាលោកធ្វើវាដើម្បីផ្គាប់ចិត្តសហរដ្ឋអាមេរិកពីព្រោះលោកមិនបានដឹងថាកប៉ាល់នោះជារបស់អាមេរិកទេ។

ទន្ទឹមនឹងនេះ ដែរប្រទេសកម្ពុជាបានកត់ត្រានូវករណីជំងឺកូវីដ-១៩ ដែលជាបុរសនេប៉ាល់អាយុ ៣៧ ឆ្នាំដោយបង្កើនចំនួនអ្នកឆ្លងដល់ទៅ ៣០៧ នាក់ជាមួយនឹងការជាសះស្បើយឡើងវិញចំនួន ២ករណី។ ឥឡូ​វគាត់កំពុងទទួលការព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតក្នុងរាជធានីភ្នំពេញ។

ក្រសួងសុខាភិបាលបាននិយាយថាការជាសះស្បើយថ្មីចំនួនពីរគឺបុរសដែលបានធ្វើតេស្តអវិជ្ជមានចំពោះវីរុសនេះពីរដងបន្ទាប់ពីទទួលបានការព្យាបាល ។

ជនជាតិខ្មែរម្នាក់អាយុ ៣៤ ឆ្នាំដែលបានជិះយន្តហោះពីប្រទេសជប៉ុន និងម្នាក់ទៀតជាជនជាតិអាមេរិកអាយុ ៦៨ ឆ្នាំដែលបានមកដល់សហរដ្ឋអាមេរិក។ អ្នកទាំងពីរត្រូវបានអនុញ្ញាត្តអោយចេញពីមន្ទីរពេទ្យមិត្តភាពខ្មែរ – សូវៀតកាលពីថ្ងៃអង្គារ។

រហូតមកដល់បច្ចុប្បន្ននេះករណីជំងឺកូវីដ-១៩ មានចំនួន ៣០៧ ករណីនៅក្នុងប្រទេសកម្ពុជាចាប់តាំងពីខែមករាមកដោយមានការជាសះស្បើយចំនួន ២៩៨ ករណីនិង ៩ ករណីផ្សេងទៀតកំពុងស្ថិតក្នុងការព្យាបាលនៅឡើយ។

នៅក្នុងព័ត៌មានពាក់​ព័ន្ធនិស្សិតកម្ពុជា ១២៨ នាក់ទីបំផុតអាចវិលត្រឡប់មកពីប្រទេសអ៊ីស្រាអែលកាលពីម្សិលមិញបន្ទាប់​ពីជាប់គាំងនៅទីនោះដោយសារជំងឺរាតត្បាតពិភពលោក។

លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថានិស្សិតទាំង ១២៨ នាក់បានបញ្ចប់ការសិក្សាផ្នែកកសិកម្ម។

លោកបន្តថា៖ «ពួកគេបានវិលត្រឡប់មកប្រទេសកម្ពុជាវិញកាលពីម្សិលមិញនៅម៉ោង ៦ ព្រឹកតាមជើងហោះហើរដោយផ្ទាល់​ពីអ៊ីស្រាអែលមកកម្ពុជា»។

លោកបានបន្ថែមថា៖ «នៅថ្ងៃនេះវេលាម៉ោង ១០ និង ៤៥ នាទីជើងហោះហើរត្រឡប់មកវិញនឹងដឹកនិស្សិតកសិកម្មកម្ពុជា ២៥០ នាក់ផ្សេងទៀតទៅសិក្សានៅប្រទេសអ៊ីស្រាអែល»៕ ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

លោកហ៊ុន សែន៖ មិនមានការដំឡើងប្រាក់ខែដល់មន្រ្តីរាជការ និងបុគ្គលិកកងកម្លាំងប្រដាប់អាវុធទេ

Next Article

លោក ហ៊ុន សែន ប្រៀបធៀបការពន្យារពេលករណីលោក កឹម សុខា ទៅនឹងបណ្តឹងរបស់លោកនៅបារាំង