សាលាដំបូងខេត្តរតនគិរីបានទម្លាក់ការចោទប្រកាន់លើអតីតអ្នកកាសែតខេមបូឌាដេលីចំនួន ២ នាក់បន្ទាប់ពីដើមចោទបានសម្រេចដកពាក្យបណ្តឹង។
លោក សេក សោភ័ណ្ឌ ជាមេធាវីរបស់ពួកគេបាននិយាយថាតុលាការបានទម្លាក់ការចោទប្រកាន់
ដោយពិចារណាលើចម្លើយរបស់ដើមបណ្តឹងនិងកូនក្តីរបស់លោកក្នុងអំឡុងពេលនៃការកាត់ទោស។
លោកបានរៀបរាប់ថា សាលក្រមមានភាពយុត្តិធម៌សម្រាប់កូនក្តីលោកដោយនិយាយថា៖ «អង្គជំនុំជម្រះសាលាដំបូងបានសំរេចថាលោក Zsombor Peter និងលោក អូន ភាពត្រូវបានលើកលែងទោសនិងទទួលបានយុត្តិធម៌»។
លោកបានលើកឡើងថា សាលាដំបូងខេត្តរតនគិរីបានធ្វើការសំរេចចិត្តនេះបន្ទាប់ពីដើមចោទឈ្មោះ រម៉ាំ យ៉ូត សំរេចដកពាក្យបណ្តឹង។ លោកបន្តថាលោក រម៉ាំ យ៉ូត ជាអតីតមេឃុំប៉ាតេ មកពីគណបក្ស សម រង្ស៊ី ចន្លោះឆ្នាំ ២០១២ និង ២០១៧ ។
លោក អូន ភាព បាននិយាយថា៖ «ខ្ញុំគិតថាការទម្លាក់ការចោទប្រកាន់គឺផ្តល់យុត្តិធម៌ដល់ខ្ញុំ ហើយខ្ញុំពិតជារីករាយណាស់។
កន្លងមកសាលាដំបូងខេត្តរតនគិរីបានចោទប្រកាន់លោក ភាព ជាជនជាតិខ្មែរនិងលោក Zsombor ជនជាតិកាណាដាពីបទ ញុះញង់អោយប្រព្រឹត្តបទឧក្រិដ្ឋ។
ការចោទប្រកាន់នេះធ្វើឡើងបន្ទាប់ពីអ្នកកាសែតទាំងពីរនាក់នេះសម្ភាសពលរដ្ឋនៅឃុំប៉ាតេ ស្រុកអូរយ៉ាដាវនៅខែសីហាឆ្នាំ ២០១៧ ពាក់ព័ន្ធនឹងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់៕
ប្រែសម្រួលដោយ សៀវ គួយអ៊ី