ទោះបីជាមានការរីករាលដាលជាសកលនៃជំងឺរាតត្បាត កូវីដ១៩ និងផលប៉ះពាល់អវិជ្ជមានដែលវាមានទៅលើកំណើនសេដ្ឋកិច្ច តំរូវការសំរាប់លំនៅដ្ឋាននិងអចលនទ្រព្យនៅកម្ពុជាបានបន្តដើរក្នុងទិសដៅត្រឹមត្រូវនៅឆ្នាំនេះ។
របាយការណ៍ប្រចាំត្រីមាសរបស់ការិយាល័យឥណទានកម្ពុជា (CBC) បង្ហាញថាប្រាក់កម្ចីក្នុងវិស័យអចលនទ្រព្យឈានដល់ ៤,៦ ពាន់លានដុល្លារនៅចុងខែកញ្ញាដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពី ៣,៩ ពាន់លានដុល្លារនៅចុងឆ្នាំ ២០១៩ ។
របាយការណ៍បង្ហាញថា ប្រាក់កម្ចីមានទ្រព្យបញ្ចាំគឺជាផ្នែកមួយនៃប្រាក់កម្ចីទូទៅដែលបានកត់ត្រាដោយ CBC ហើយគិតត្រឹមរយៈពេល ៩ ខែឆ្នាំ ២០២០ ប្រាក់កម្ចីផ្តល់ដោយធនាគារនិងស្ថាប័នមីក្រូហិរញ្ញវត្ថុឈានដល់ ៩,១១ ពាន់លានដុល្លារ។
ប្រាក់កម្ចីទូទៅរួមមានប្រាក់កម្ចីផ្ទាល់ខ្លួន បណ្ណឥណទាននិងប្រាក់កម្ចីមានទ្រព្យបញ្ចាំ។
នាយកជាន់ខ្ពស់នៃក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia លោក James Hodge បាននិយាយថា វាជាការលើកទឹកចិត្តក្នុងការទទួលបានព័ត៌មានពី CBC អំពីការកើនឡើងនូវសកម្មភាពនៅក្នុងទីផ្សារផ្តល់ប្រាក់កម្ចីមានទ្រព្យបញ្ចាំ។
លោកបានកត់សម្គាល់ថា៖ «ការប្រើប្រាស់ហិរញ្ញវត្ថុមានទ្រព្យបញ្ចាំកាន់តែទូលំទូលាយនៅពេលនេះចង្អុលបង្ហាញពីភាពរឹងមាំជាមូលដ្ឋាននៅក្នុងវិស័យលំនៅដ្ឋាននិងបង្ហាញពីជំនឿរបស់អ្នកទិញចំពោះការរំពឹងទុករយៈពេលវែងនៃអចលនទ្រព្យជាទ្រព្យសកម្មវិនិយោគ» ។
លោកបន្តថា៖ « ដោយសារតែការផ្តល់ហិរញ្ញប្បទានប្រាក់កម្ចីមានទ្រព្យបញ្ចាំត្រូវបានប្រើជាទូទៅដោយអ្នកទិញក្នុងស្រុក តួលេខទាំងនេះក៏បង្ហាញពីការកើនឡើងនូវទំនុកចិត្តនិងសកម្មភាពពីអ្នកទិញក្នុងស្រុកដែលជានិន្នាការដែលបានបង្ហាញយ៉ាងច្បាស់ពីសកម្មភាពទីផ្សាររបស់យើងក្នុងកំឡុងឆ្នាំ ២០២០» ។
យោងតាមរបាយការណ៍និន្នាការសេដ្ឋកិច្ចរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញថា មានលំនៅដ្ឋានចំនួន ២ ៨១៩ គម្រោងស្មើនឹង ៨៤ ភាគរយនៃគម្រោងសាងសង់សរុបចំនួន ៣ ៣៥០ ក្នុងរយៈពេល ៨ ខែដំបូងនៃឆ្នាំនេះ។
របាយការណ៍បានគូសបញ្ជាក់ថា តំរូវការលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជានៅតែបន្តកើនឡើង ទោះបីជាវិបត្តិជំងឺកូវីត១៩ បានធ្វើឲ្យចុះខ្សោយមូលដ្ឋានសេដ្ឋកិច្ចដទៃទៀតក៏ដោយ។
ការវិនិយោគមួយដែលហាក់ដូចជាមានការពេញនិយមនៅក្នុងរដ្ឋធានីនៅឆ្នាំនេះគឺជាការវិនិយោគនៅ The Palms ដែលជាការអភិវឌ្ឍថ្មីនៅក្នុងបេះដូងនៃរាជធានីភ្នំពេញដែលរួមបញ្ចូលគ្នានូវការរស់នៅដ៏ប្រណិតភាពងាយស្រួលនិងភាពស្រស់ស្រាយនៃធម្មជាតិ។
ដោយត្រូវបានហៅថា «ការអភិវឌ្ឍន៍សរីរាង្គ» គម្រោង The Palm ស្ថិតនៅលើដីដ៏ធំ ដែលទល់មុខនឹងដងទន្លេមេគង្គដែលជាផ្ទៃទឹកដ៏អស្ចារ្យមួយដែលហូរកាត់ទីក្រុងភ្នំពេញនិងតំបន់ជុំវិញ។
គម្រោង The Palm មានបណ្តុំផ្ទះជាង ២០០ ខ្នង និងវីឡាប្រណីតដែលផ្តល់ឱ្យអ្នករស់នៅនូវទេសភាពដ៏ស្រស់ត្រកាលនៃផ្ទៃទន្លេ។
វីឡារមណីយដ្ឋានដែលមានផ្ទៃក្រឡាចន្លោះពី ៣៧៧ ម៉ែត្រការ៉េ ទៅ ១ ០៨៦ ម៉ែតការ៉េរួមបញ្ចូលទាំងផ្នែកខាងក្រៅប្រណីតឆើតឆាយនិងខាងក្នុងដែលត្រូវបានគេរចនាឡើងយ៉ាងល្អដែលមិនអាចរកបាននៅកន្លែងណាផ្សេងទៀតនៅក្នុងរាជធានី។ វីឡានេះផ្តល់ជូននូវការរស់នៅប្រកបដោយឧត្តមភាព។
ក្រៅពីកន្លែងរស់នៅផ្តាច់មុខ អ្នករស់នៅក៏ត្រូវបានផ្តល់ជូននូវសេវាកម្មដ៏សំបូរបែបរួមមានឆ្នេរសិប្បនិម្មិត អាងហែលទឹកថែទាំសុខភាព អាងហែលទឹកកម្សាន្តនិងកន្លែងអាំងសាច់៕