cellcard cellcard

មិនមានការចាំបាច់ត្រូវធ្វើចត្តាឡីស័កនៅចក្រភពអង់គ្លេសទេនៅពេលធ្វើដំណើរពីប្រទេសកម្ពុជា

ស សុជាតិ / Khmer Times Share:
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចជួបជាមួយលោកស្រី ទីណា រេដស័រ ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅកម្ពុជាកាលពីថ្ងៃអង្គារ។ Fresh News

យោងតាមសេចក្តីជូនដំណឹងរបស់ស្ថានទូតបានអោយដឹងថាស្ថានទូតអង់គ្លេសប្រចាំនៅប្រទេសកម្ពុជាបានប្រកាសថាអ្នកណាម្នាក់ដែលចូលមកចក្រភពអង់គ្លេសពីប្រទេសកម្ពុជានឹងមិនចាំបាច់ធ្វើចត្តាឡីស័កនោះទេ បន្ទាប់ពីមានការថយចុះហានិភ័យនៃជំងឺកូវីដ-១៩នៅក្នុងប្រទេស​កម្ពុជា។

អ្នកដំណើរទាំងអស់ធ្វើដំណើរពីប្រទេសកម្ពុជាត្រូវការបំពេញបែបបទកំណត់ទីតាំងអ្នកដំណើរមុនពេលពួកគេចូលចក្រភពអង់គ្លេសនិងអនុវត្តតាមរាល់ការរឹតត្បិតដែល​ត្រូវ​បាន​កំណត់ ។

ប្រទេសកម្ពុជាគឺជាប្រទេសមួយដែលបានធ្វើបច្ចុប្បន្នភាពចុងក្រោយគេនៅក្នុងបញ្ជីច្រករបៀងធ្វើដំណើររបស់រដ្ឋាភិបាលអង់គ្លេសដែលរួមមានសហព័ន្ធ​អារ៉ាប់រួម កាតា ទួរគី កោះ Caicos ឡាវ អ៊ីស្លង់ និងឈីលី។

សេចក្តីជូនដំណឹងបានបន្ថែមថា៖ «ចាប់ពីម៉ោង ៤ ព្រឹកថ្ងៃសៅរ៍ទី ១៤ ខែវិច្ឆិកាអ្នកដំណើរដែលធ្វើដំណើរមកដល់ចក្រភពអង់គ្លេសពីគោលដៅទាំងនេះនឹងលែងត្រូវការធ្វើចត្តាឡីស័កទៀតហើយ ដរាបណាពួកគេមិនបានឆ្លងកាត់ប្រទេសផ្សេងដែលមិនលើកលែងក្នុងរយៈពេល ១៤ ថ្ងៃនៃការមកដល់របស់ពួកគេ»។

លោកស្រី ទីណា រេដស័រ ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅកម្ពុជាបានសាទរចំពោះការការពារជំងឺកូវីដ-១៩ នៅក្នុងព្រះរាជាណាចក្រនៅពេលលោកស្រីបានជួបជាមួយរដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោក អូន ព័ន្ធមុនីរ័ត្នកាលពីថ្ងៃអង្គារ។

លោកស្រីបានសម្តែងការកោតសរសើរចំពោះវិធានការដ៏ល្អរបស់រដ្ឋាភិបាលកម្ពុជាដែលបានអនុវត្តដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។

លោក អូន ព័ន្ធមុនីរ័ត្ន បាននិយាយថារដ្ឋាភិបាលប្តេជ្ញាបន្តជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយអ្នកពាក់ព័ន្ធទាំងអស់ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតដែលបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច ពាណិជ្ជកម្ម និងជីវភាព។

នៅទូទាំងពិភពលោក គិតត្រឹមថ្ងៃអង្គារនេះមានករណីឆ្លងវីរុសកូវីដ-១៩ ចំនួន ៥៤ ៧៧១ ៨៨៨ ករណីរួមទាំងការស្លាប់ចំនួន ១ ៣២៤ ២៤៩ ករណីខណៈចក្រភពអង់គ្លេសមានករណីសរុបចំនួន ១ ៣៩០ ៦៨៥ ករណីនិងអ្នកស្លាប់ចំនួន ៥២ ១៤៧ នាក់។

ចាប់តាំងពីករណីដំបូងត្រូវបានគេរកឃើញនៅខេត្តព្រះសីហនុកាលពីចុងខែមករាជំងឺរាតត្បាតកូវីដ-១៩ បានប៉ះពាល់ដល់ខេត្តចំនួន ១៣ និងរាជធានីប៉ុន្តែមានតែករណីដែលត្រូវបានបញ្ជាក់សរុបចំនួន ៣០៤ ករណីប៉ុណ្ណោះនៅក្នុងប្រទេសកម្ពុជារួមមានជនជាតិអង់គ្លេស ៦ នាក់។

ឥឡូវនេះមានអ្នកជំងឺចំនួន ២៩១ នាក់រួមទាំងជនជាតិអង់គ្លេសទាំង ៦ នាក់បានជាសះស្បើយឡើងវិញបន្ទាប់ពីទទួលការព្យាបាលពីក្រុមគ្រូពេទ្យកម្ពុជា៕ ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

លោកនាយករដ្ឋមន្រ្តីបាន ប្រកាសបញ្ចប់ព្រឹត្តិការណ៍ ៣ វិច្ឆិកា

Next Article

អ្នកប្រកបរបរផ្លូវភេទផ្លាស់ទៅលើអ៊ិនធឺណេតអំឡុងពេលមានជំងឺរាតត្បាត