cellcard cellcard

អ្នកប្រកបរបរផ្លូវភេទផ្លាស់ទៅលើអ៊ិនធឺណេតអំឡុងពេលមានជំងឺរាតត្បាត

Rhea Mae Soco / Khmer Times Share:
បុរសម្នាក់រកមើលសេវាកម្មផ្លូវភេទនៅលើបណ្តាញសង្គមពីក្មេងស្រីម្នាក់ដែលនិយាយថានាងត្រូវការប្រាក់។ KT/ប៉ាន រចនា

ជំងឺកូវីដ-១៩ បានធ្វើអោយមានការកើនឡើងយ៉ាងខ្លាំងនូវចំនួនអ្នកប្រកបរបរផ្លូវភេទដោយប្រើវេទិកាតាមអ៊ិនធរណេតដើម្បីស្វែងរកអតិថិជន ដោយសារតែការរឹតត្បិតដែលអនុវត្តដោយរដ្ឋាភិបាលនៅ តាមបារ និងក្លឹបរាត្រីបានជះឥទ្ធិពលដល់របៀបដែលពួកគេធ្វើប្រតិបត្តិការជាធម្មតា។

ជាមួយនឹងការជឿនលឿនផ្នែកបច្ចេកវិទ្យា និងការចូលប្រើអ៊ិនធរណេតយ៉ាងងាយស្រួល អ្នកប្រកបរបរផ្លូវភេទបានរកឃើញនូវឥទ្ធិពលដើម្បីបន្តការងាររបស់ពួកគេ ទោះបីមានវិបត្តិពិភពលោកក៏ដោយ។ ពួកគេភាគច្រើនមានបំណងទាក់ទាញបុរសបរទេសនៅក្នុងប្រទេស ពីព្រោះពួកគេជឿជាក់ថាពួកគេអាចរកប្រាក់ចំណូលបានច្រើនជាងបើប្រៀបធៀបនឹងអ្នកនៅក្នុងស្រុក។ ទោះយ៉ាងណា មានជនបរទេសតិចតួចណាស់ដែលបានមកប្រទេសកម្ពុជាដោយសារតែជំងឺរាតត្បាត។

ដោយមិនអាចរង់ចាំរហូតដល់វិបត្តិត្រូវបញ្ចប់ អ្នកទាំងនេះបានប្រើកម្មវិធីណាត់ជួបគ្នា និងជជែកគ្នាដើម្បីអាចចិញ្ចឹមជីវិតដូចជា Facebook, Instagram, Line, Telegram និង Badoo នេះគ្រាន់តែជាកម្មវិធីមួយចំនួនដែលត្រូវបានប្រើដោយអ្នកប្រកបរបរផ្លូវភេទ ដើម្បីចិញ្ចឹមជីវិត។

ឡាឡា (ដែលជាឈ្មោះក្លែងក្លាយ) អាយុ ២៤ ឆ្នាំបានបម្រើសេវាផ្លូវភេទអស់រយៈពេលមួយឆ្នាំហើយ។ បើតាមសម្តីនាង នាងត្រូវរកស៊ីដើម្បីផ្គត់ផ្គង់គ្រួសារ។ នាងមានជីដូនឈឺដែលត្រូវការការយកចិត្តទុកដាក់ខាងវេជ្ជសាស្ត្រ ហើយនាងជាម្តាយដែលនៅមេម៉ាយ។ ការងារធម្មតានៅក្នុងហាងមួយ ទទួលបានប្រាក់ឈ្នួលប្រហែល ២០០ ដុល្លារក្នុងមួយខែដែលមិនគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់តម្រូវការគ្រួសារទេ។ នាងមិនបានបញ្ចប់ការសិក្សារបស់នាងទេ ដូច្នេះវាពិបាកសម្រាប់នាងដើម្បីទទួលបានការងារដែលមានប្រាក់ខែខ្ពស់។

នាងបាននិយាយថាអតិថិជនបរទេសគឺជាអាទិភាពរបស់នាង។ នាងបានធ្វើទីផ្សារខ្លួនឯងដោយបង្ហោះរូបអាក្រាតនៅក្នុងកម្មវិធីជជែក និងណាត់ជួប។ មុខរបស់នាងត្រូវបានគ្របដោយទូរស័ព្ទនៅលើគណនីរបស់នាង ដូច្នេះមានតែរាងកាយរបស់នាងប៉ុណ្ណោះដែលអាចមើលឃើញ។ បន្ទាប់មក ប្រសិនបើមានអតិថិជនស្នើសុំរូបភាព នាងបានកែសម្រួលវាជាមួយកម្មវិធីកែរូបថតដើម្បីធ្វើអោយស្បែករបស់នាងកាន់តែស និងស្អាតជាងមុន ដូច្នេះអតិថិជននឹងចង់បានសេវាកម្មរបស់នាង។ នាងចាប់ផ្តើមជាមួយតម្លៃ ១០០ ដុល្លារប៉ុន្តែពេលខ្លះតម្លៃត្រូវបានចរចាចុះមកត្រឹម ៧០ ដុល្លារឬ ៥០ដុល្លារ។

ឡាឡាបានបន្ថែមទៀតថាប្រសិនបើនាងមានសំណាង នាងអាចរកចំណូលបានជិត ១០០០ ដុល្លារក្នុងមួយខែ។ ទោះយ៉ាងណា នាងចំណាយប្រាក់លើសម្លៀកបំពាក់ ការតុបតែង និងផលិតផលស្បែកដើម្បីអោយនាងមើលទៅល្អប្រសើរនៅលើទីផ្សារនៃអ្នកប្រកបរបរផ្លូវភេទ។

នាងបានពិពណ៌នាថាការប្រកួតប្រជែងជាមួយក្មេងស្រីដែលប្រកបរបរផ្លូវភេទគឺមានសភាពខ្ពស់ណាស់។ មានក្មេងស្រីច្រើនណាស់នៅក្នុងបារ៍មួយដែលរង់ចាំអតិថិជនដែលមានចំនួនតិចតួចនៅរៀងរាល់យប់»។

នៅយប់ថ្ងៃអង្គារ មានដំណើរទស្សនកិច្ចទៅកាន់ផ្នែកខ្លះនៃផ្លូវ ១០៤ ដល់ ១១០ និងតំបន់ជិតខាងត្រូវបានគេមើលឃើញថាមានចំនួនច្រើនជាក្មេងស្រីប្រកបរបរនៅក្នុងបារដែលនៅខាងក្រៅ បើទោះជារដ្ឋាភិបាលបានប្រកាសបិទក្លឹបកំសាន្តជាបណ្តោះអាសន្នកាលពី ២ សប្តាហ៍មុនដោយសារករណីថ្មីនៃជំងឺកូវីដ-១៩ នៅព្រះរាជាណាចក្រក៏ដោយ។

បច្ចុប្បន្ននេះ ក៏មានស្ត្រីបរទេសផងដែរនៅក្នុងប្រទេសកម្ពុជាដែលផ្តល់សេវាផ្លូវភេទដើម្បីរកប្រាក់។ ស្ត្រីជនជាតិអាហ្រ្វិកអាយុ ៣០ ឆ្នាំម្នាក់ដែលមានឈ្មោះថាអេឌី (ឈ្មោះក្លែងក្លាយ) បានសារភាពថានាងពិតជាត្រូវការប្រាក់ខ្លាំងណាស់។ ដោយជាប់នៅប្រទេសក្រៅនៅកណ្តាលនៃស្ថានភាពដែលមានជំងឺរាតត្បាត ការផ្តល់សេវាផ្លូវភេទគឺជាគំនិតតែមួយគត់ដែលនាងមាននៅក្នុងចិត្ត ដូច្នេះនាងអាចចិញ្ចឹមជីវិតនៅពេលស្នាក់នៅក្នុងប្រទេសដោយស្របច្បាប់។

ជាគ្រូបង្រៀនម្នាក់អាយុ ៣០ ឆ្នាំបានចាប់ផ្តើមផ្តល់សេវាផ្លូវភេទដោយសារតែការព្រួយបារម្ភអំពីប្រាក់ បន្ទាប់ពីការបិទសាលាដំបូងដែលត្រូវបានអនុវត្តនៅពាក់កណ្តាលឆ្នាំ នាងបាននិយាយថានាងខ្មាស់អៀនចំពោះអ្វីដែលនាងកំពុងធ្វើ ទោះយ៉ាងណាការរស់រានមានជីវិតគឺមានសារៈសំខាន់ជាងមុននៅពេលនាងមានគ្រួសារចិញ្ចឹម។ ការបង្រៀនគឺជាប្រភពចំណូលតែមួយគត់របស់នាង។ ជំនួសអោយការស្រេកឃ្លាននាងបានចូលរួមក្នុងពិភពនៃអ្នកប្រកបរបរផ្លូវភេទដើម្បីបន្តជីវិតទោះបីជាមានជំងឺរាតត្បាតខ្លាំងក៏ដោយ។

អ្នករកស៊ីផ្លូវភេទទាំង ៣ នាក់សុទ្ធតែមានប្រវត្តិនិងរឿងរ៉ាវផ្សេងៗគ្នាដើម្បីរកប្រាប់ចំណុល ប៉ុន្តែមានតែគោលដៅតែមួយប៉ុណ្ណោះគឺការរស់រានមានជីវិត។ ពួកគេបានទុកភាពភ័យខ្លាចនៃការឆ្លងជំងឺកូវីដ-១៩ នៅមួយកន្លែង ដើម្បីប្រកបរបរចិញ្ចឹមជីវតិ។

បុរសក៏កំពុងប្រើវេទិកាតាមអ៊ិនធរណេតដើម្បីធ្វើទីផ្សារខ្លួនឯងដែរ។ សាមី (ឈ្មោះក្លែងក្លាយ) មានគោលបំណងទាក់ទាញចំណាប់អារម្មណ៍របស់អតិថិជនដោយសរសេរនៅលើគណនីរបស់គាត់ថា៖ «ការរួមភេទសម្រាប់ស្ត្រីវ័យចំណាស់»។ មនុស្សជាច្រើន អាចចូលមើលគណនីរបស់គាត់យ៉ាងងាយស្រួលចាប់តាំងពីគាត់កំណត់សម្រាប់ការបង្ហាញជាសាធារណៈ។ មិនដូចស្ត្រីទេ បុរសប្រយ័ត្នប្រយែងក្នុងការបង្ហោះមុខរបស់ពួកគេជាសាធារណៈ ខណៈពេលផ្តល់សេវាផ្លូវភេទ។ ភាគច្រើន ពួកគេគ្រាន់តែបង្ហាញរាងរបស់ពួកគេតែគ្របមុខរបស់ពួកគេជាមួយរូបតុក្កាតាអារម្មណ៍ រឺទូរស័ព្ទនៅពេលពួកគេថតរូបឆ្លុះកញ្ចក់។

អ្នកប្រកបរបរផ្លូវភេទដែលប្តូរភេទ ក៏កំពុងប្រើអ៊ិនធរណេតដើម្បីប្រកបរបរផ្លូវភេទមានសភាពញឹកញាប់ជាងមុនអំឡុងពេលមានជំងឺរាតត្បាត។

Bella (ឈ្មោះគណនីរបស់នាង) អាចទទួលបានការចាប់អារម្មណ៍យ៉ាងងាយស្រួលជាមួយនឹងរូបភាព អាក្រាតរបស់នាង។ សក់ត្រង់វែង និងរាងពងក្រពើរបស់នាងធ្វើអោយពិបាកនិងមើលដឹងថានាងជាបុរសណាស់។ អ្នកខ្លះជ្រើសរើសមិនបង្ហាញការពិតនេះលើកលែងតែត្រូវបានសួរ ខណៈពេលដែលអ្នកផ្សេងទៀតចូលចិត្តប្រាប់អតិថិជនដោយត្រង់ដោយមិនអោយខ្ជះខ្ជាយពេលវេលាព្រោះពួកគេអាចទទួលបានប្រតិកម្មអវិជ្ជមាន។

នាងមានតម្លៃសេវាកម្មរបស់នាង ៧០ ដុល្លារសម្រាប់អតិថិជនបរទេស។ ទោះយ៉ាងណា អំឡុងពេលមានវិបត្ដិជំងឺកូវីដ-១៩ នាងខ្លាចមិនអាចទទួលបានអតិថិជនពីព្រោះមានជនបរទេសតិចតួចដែលបានចូលក្នុងប្រទេស៕ ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

មិនមានការចាំបាច់ត្រូវធ្វើចត្តាឡីស័កនៅចក្រភពអង់គ្លេសទេនៅពេលធ្វើដំណើរពីប្រទេសកម្ពុជា

Next Article

ជនល្មើសពីរអ្នកបានបញ្ចូលទៅតុលាការទាក់ទងនិងបណ្តឹងការបំផ្លាញរូបសំណាកនៅ វត្តភ្នំប្រសិទ្ធិ៍