cellcard cellcard

ជនល្មើសពីរអ្នកបានបញ្ចូលទៅតុលាការទាក់ទងនិងបណ្តឹងការបំផ្លាញរូបសំណាកនៅ វត្តភ្នំប្រសិទ្ធិ៍

ទិត្យ គង់នៅ / Khmer Times Share:
ប៉ូលីសបានចាប់ខ្លួនលោក គង់ សំណាង (ឆ្វេង) និងលោកប៊ិន សុភាដែលត្រូវបានចោទប្រកាន់ពីបទបំផ្លាញរូបសំណាកនៅលើភ្នំប្រសិទ្ធិ៍ក្នុងវត្តត្រ័យត្រឹង្ស ខេត្តកណ្តាល។ CEN

កាលពីម្សិលមិញប៉ូលីសខេត្តកណ្តាលបានដាក់ពាក្យបណ្តឹងទៅតុលាការលើបុរសពីរនាក់ពីបទបំផ្លាញរូបសំណាកចំនួន ១០ នៅក្នុង​វត្ត​ត្រ័យត្រឹង្ស ស្រុក​ពញាឮ។

លោកវរសេនីយ៍ទោ ដួង តេង អធិការនគរបាលស្រុកកណ្តាលបានកំណត់អត្តសញ្ញាណជនសង្ស័យមានឈ្មោះគង់ សំណាងអាយុ ៣៩ ឆ្នាំរស់នៅភូមិព្រៃពង្រ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញនិងឈ្មោះ ប៊ិន សុភាអាយុ ៣៩ ឆ្នាំជាអ្នករត់តាក់ស៊ីមានទីលំនៅភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខរាជធានីភ្នំពេញបច្ចុប្បន្នត្រូវបានឃុំខ្លួនជាបណ្តោះអាសន្ន។

លោក ដួង តេង បាននិយាយថាលោកសំណាងបានជួលតាក់ស៊ីដើម្បីទៅប្រាសាទនៅលើភ្នំប្រសិទ្ធិ៍កាលពីថ្ងៃអង្គារបន្ទាប់ពីមានជម្លោះជាមួយប្រពន្ធរបស់គាត់ ដែលបាននិយាយថានាងចង់លែងលះគ្នាដោយសារតែនាងបានស្រលាញ់មិត្តប្រុសរបស់នាង។

លោកបន្តថា៖ «ទំនងជាលោក សំណាង បានស្រវឹងហើយមិនមានសតិគ្រប់គ្រាន់នៅពេលនោះដោយសារគាត់មានកំហឹងបន្ទាប់ពីការឈ្លោះប្រកែកគ្នា។ គាត់អាចមានបញ្ហាផ្លូវចិត្ត ប៉ុន្តែយើងមិនមានវិញ្ញាបនបត្រពេទ្យសម្រាប់បញ្ជាក់នោះទេ នេះគ្រាន់តែជាការសន្និដ្ឋានរបស់យើងប៉ុណ្ណោះ»។

បើតាមលោក តេង បានអោយដឹងថាលោក​ សំណាងចង់ទៅអុជធូបនៅប្រាសាទ ដូច្នេះបានជាគាត់ជួលតាក់ស៊ីឡើងទៅលើភ្នំ។

លោកឧត្តមសេនីយ៍ទោ ជា សារ៉េត នៃអធិការដ្ឋាននគរបាលឃុំ​ឈ្វាំងបានអោយដឹងថាក្រុមអ្នកឈរមើលបានរាយការណ៍ប្រាប់ប៉ូលីសនៅពេលដែលពួកគេបានឃើញរូបគាត់បំផ្លាញរូបសំណាក។

លោក សំណាងត្រូវបានចោទប្រកាន់ពីបទបំផ្លាញរបារ​ដែក​ទ្វារ​ព្រះវិហារ រូបសំណាក​ព្រះនាង​ទេពប្រណម្យ ​បង្គោល​សូឡា​ នៅតាមផ្លូវដែលគាត់ចុះពីលើភ្នំហើយទាត់ក្បាលរូបសំណាក​ក្បាលនាគ ២។

លោកបន្តថាលោក សំណាងបានបំផ្លាញរូបសំណាក​ព្រះ​នាង​គ្រប់លក្ខណ៍ និងបំផ្លាញរូបសំណាកអាទិទេពផ្សេងទៀតៗ។

លោកបាននិយាយថាបុរសទាំងពីរត្រូវបានចោទប្រកាន់ពីបទ ការបំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នកដទៃដោយចេតនា តាមមាត្រា ៤១០ នៃក្រមព្រហ្មទណ្ឌហើយអាចប្រឈមនឹងការជាប់ពន្ធនាគារពី ២ ឆ្នាំទៅ ៥ ឆ្នាំនិងពិន័យជាប្រាក់ពី ១ ២៥០ ដុល្លារទៅ ២ ៥០០ ដុល្លារប្រសិនបើរកឃើញថាមានពិរុទ្ធ។

ខណៈ អ្នកបើកតាក់ស៊ីប្រហែលជាមិនបង្កការខូចខាតណាមួយទេលោក តេង បាននិយាយថាពួកគេបានសំរេចចិត្តឃាត់គាត់ហើយទុកអោយតុលាការជាអ្នកសំរេច៕ ប្រែសម្រួលដោយ សៀវ គួយអ៊ី

Related Posts

Previous Article

អ្នកប្រកបរបរផ្លូវភេទផ្លាស់ទៅលើអ៊ិនធឺណេតអំឡុងពេលមានជំងឺរាតត្បាត

Next Article

សមាជិកសភាប្រាំបីរូបរបស់សហរដ្ឋអាមេរិកស្នើដាក់ទណ្ឌកម្មលើប្រទេសកម្ពុជា